Thursday, November 19, 2015

សាលា​រា​ជធានីភ្នំ​ពេញ ចេញសេ​ចក្តីជូន​ដំ​ណឹងបញ្ជាក់​ទី​តាំង និងការរៀ​ប​ចំកម្មវិធី​កំសាន្ត​​សប្បាយ អបអរ​ព្រះ​រាជ​ពិ​ធី​បុ​ណ្យអុំទូក​

យោងតាមសេចក្តីជូ​នដំណឹងរបស់សាលារា​ជធានីភ្នំពេញ នៅថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបញ្ជា​ក់ពីទីតាំង និងការរៀប​ចំកម្មវិធី​កម្សាន្តសប្បាយ ដើម្បីអប​អរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រ​ទីប និងសំពះ​ព្រះខែ អកអំបុក រយៈពេល៣​ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលនឹ​ងចូលមក​ដល់នៅពេលដ៏ខ្លី​ខាងមុ​ខនេះ បើទោះបីការប្រណាំងទូក មិនអាចរៀប​ចំបានក៏ដោយ។

សេចក្តីជូនដំណឹ​ងបានឲ្យដឹងថា ក្នុងរយៈពេល​៣ថ្ងៃនៃព្រះរាជពិធីបុណ្យ​នេះ សាលារា​ជធានីភ្នំពេញ នឹងរៀបចំកម្ម​វិធីកម្សាន្តសប្បាយ ជូនបងប្អូន​ប្រជាពលរដ្ឋដូចជា៖
១-ការសម្តែងសិ​ល្បៈបុរាណខ្មែរ តូរ្យតន្ត្រីបែបប្រពៃ​ណីជាតិ ការប្រគំតន្ត្រី​សម័យរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍រាជធា​នីភ្នំពេញ ប៉ុស្តិ៍លេខ៣ នៅទីលាន​ប្រជាធិបតេយ្យ
២-ការដាក់តាំងពិ​ព័រណ៌ផលិតផល និងការប្រគំតន្ត្រីស​ម័យរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស នៅទីធ្លា​សួនច្បា​រមុខវត្តបទុមវត្តី
៣-ការដាក់​តាំងពិព័រណ៌ផលិ​តផល និងការប្រគំតន្ត្រី​សម័យរបស់អគ្គនា​យកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៅមជ្ឈមណ្ឌ​លស​ន្និបាត និងពិព័​រណ៌កោះពេជ្រ
៤-កម្មវិធី​បណ្តែតគោម នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅទន្លេចតុមុខ មុខព្រះបរ​មរាជវាំង និងកម្មវិធីសំពះ​ព្រះខែ និងអកអំបុក នៅរមណីយដ្ឋានប្រវត្តិ​សាស្ត្រវត្តភ្នំ៕
ចំពោះការសម្តែងសិល្បៈ និងការប្រគំ​តន្រ្តី នឹងមានការចូលរួមសម្តែ​ងពីសំណាក់សិល្បករ
ល្បីៗប្រចាំព្រះរា​ជាណាចក្រកម្ពុជាជា​ច្រើនរូប ព្រមទាំងធ្វើការផ្សាយ​បន្តផ្ទាល់ពីស្ថានីយ៍វិទ្យុ និងទូរទស្សន៍រាជធានី​ភ្នំពេញ(ប៉ុស្តិ៍លេខ៣) ហង្សមា​ស-រស្មីហង្សមាស និងអគ្គនាយ​កដ្ឋានវិទ្យុ និងទូរទស្សន៍បា​យ័យផងដែរ៕


No comments:

Post a Comment