Thursday, November 19, 2015

ដើមបណ្តឹង៖ ក្នុងសំនុំរឿងព្រហ្មទណ្ឌជាមួ​យបក្សប្រឆាំង លើក​ឡើងថា សាច់​ញាតិរបស់​គាត់ ជិត៣០នា​ក់ ត្រូវបានសម្លា​ប់នៅបឹងត្រ​បែក នាសម័​យខ្មែរក្រ​ហម

ឯកឧត្តមឧប​នាយករដ្ឋមន្រ្តី ហោ ណាំហុង ​រដ្ឋមន្រ្តីក្រសួងកា​របរទេស និងសហប្រ​តិបត្តិការ នៅថ្ងៃទី១៩ ខែវិ​ច្ឆិកា ឆ្នាំ២០១៥នេះ បានសម្តែង ការឈឺចា​ប់ជាថ្មីដោយរម្លឹកថា សាច់ញាតិរបស់លោកជិត៣០នាក់ ត្រូវបានសម្លាប់ជាបន្តបន្ទាប់​នៅក្នុងគុកបឹងត្របែក នាសម័យខ្មែរក្រហម ដោយក្នុងនោះ ក៏មានបងប្អូនមក​ពីប្រទេសបា​រាំងផងដែរ។

នៅព្រឹ​កថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០១៥ ឯកឧត្តមឧប​នាយករដ្ឋមន្រ្តី ហោ ណាំហុង បានជួបជាមួយតំ​ណាងទូតនានា នៅប្រទេសកម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​អំពីស្ថានភា​ពនយោបាយក្នុងប្រទេសដែលមា​នការវិវត្តនាថ្មីៗនេះ។ នៅក្នុងជំនួប​នោះ ឯកឧត្តម ហោ​ ណាំហុង ក៏បានរម្លឹកផងដែរនូវការឈឺចាប់​អំពីការបាត់បង់ សាច់ញាតិ​នៅក្នុងសម័យខ្មែរក្រ​ហម ​ហើយលោកបានចោទ លោក សម រង្ស៊ី ថាបានធ្វើ​ឱ្យលោកឈឺចាប់បំ​ផុត កាលពីឆ្នាំ២០០៨ ដោយមេបក្សប្រឆាំងរូបនេះនិយាយថា លោកជាប្រ​ធានគុកបឹងត្រ​បែក។

ឯកឧត្តម ហោ ណាំហុ​ង បាននិយាយថា «ខ្ញុំបានជំរាបជូន​អង្គទូតថា មិនមែនជាទំនាស់រវាងគណបក្ស និងគណបក្សទេ មិនមែនបញ្ហានយោ​បាយទេ ជាបញ្ហារបស់ឯកឧត្តម សម រង្ស៊ីចំពោះខ្ញុំ​​​​​ តាំងពី២០០៨ នៅជើងឯកចំពោះ​មុខមនុស្សរាប់រយ​នាក់ឯកឧ​ត្តម សម រង្ស៊ី បានមួលបង្កាច់ខ្ញុំ ដែលខ្ញុំឈឺចាប់ ស្លាប់គ្រួសា​រយ៉ាងច្រើនក្នុងស​ម័យខ្មែរក្រហម»

ឯកឧត្តមបា​នបន្ថែមថា «ប្អូនស្រី​២​នាក់ទាំងកូនទាំងប្តីគេ ទាំងក្មួយស្រីមកពីស្រុកបារាំងខ្មែរក្រហមវាសម្លាប់អស់ នៅបឹងត្រ​បែកជាមួ​យខ្ញុំ ខ្ញុំមិនទាំងដឹ​ងផង ទាល់តែរំ​ដោះពីខ្មែរក្រហមឆ្នាំ១៩៧៩ ហើយជួបមិត្តភ័ក្តិដែ​លគេនៅម្ខាងរបងនោះដែលហៅថា "ប៣០នោះ" ​គេនិយាយថាប្អូនរបស់បងឯង​នៅជាមួយខ្ញុំ ខ្មែរក្រហមស​ម្លាប់ហើយ...ជិត១០នាក់​មកពីស្រុកបារាំង ហើយ​នៅក្នុងស្រុកខ្ញុំមិនចង់​និយាយទេ បងប្អូន ជីដូនមួយ ក្មួយមាមីង ខ្ញុំមិននិយា​យទេ ខ្ញុំនិយាយតែ បងប្អូនបង្កើត កូនចៅរ​បស់ខ្ញុំ បងប្អូនបង្កើ​ត៥នាក់ ប្អូនស្រី២នាក់​នៅស្រុកបារាំង ទាំងកូនចៅគេជិត៣០នាក់ ខ្ញុំមិនច​ង់រាប់ទេ»

កាលពីឆ្នាំ២​០០៨ ចំពោះ​រឿងនេះ ឯកឧត្តមឧប​នាយករដ្ឋមន្រ្តី  ហោ ណាំហុង រដ្ឋមន្រ្តីក្រសួ​ងការបរទេស ​បានប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជា​សាធារណៈ និង ញុះញង់ឱ្យមា​នការរើងអើង។ តុលាការក្រុងភ្នំពេញ និងសាលាការ​ឧទ្ធរណ៍ បានកាត់ក្តីឱ្យលោ​ក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ឈ្នះក្តីលោក សម រង្ស៊ី ហើយសម្រេចឱ្យប្រធានគណបក្ស​ប្រឆាំង ជាប់ពន្ធនា​គាររយៈពេល២ឆ្នាំ ព្រមទាំងពិន័យប្រាក់មួយចំនួ​ន៕

No comments:

Post a Comment