Thursday, November 05, 2015

សម្តេចតេជោ ហ៊ុន​ សែន បញ្ជាក់​ថា បើមេបក្សប្រ​ឆាំងចង់បន្ត​គាំទ្រវប្ប​ធម៌សន្ទនា ត្រូវតែអ​ប់រំផ្ទៃក្នុង និងអ្នកក្រោ​មបង្គាប់របស់​ខ្លួនជាមុន​សិន​

សម្តេចតេជោ ​ហ៊ុន សែន បានថ្លែងដូច្នេះ នៅ​ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥​នេះ ក្នុងឱកាស​អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធ «គម្រោ​ងការពារទឹកជំនន់ និងកែ​លំអប្រព័ន្ធប្រឡាយលូ» ក្នុងរាជ​ធានី​ភ្នំពេញ
សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃក​ម្ពុជា បានបញ្ជា​ក់ជាថ្មីថា កន្លងមកបក្សប្រ​ឆាំងតែងតែបង្ក​នូវរឿងរ៉ាវជាច្រើនជាពិសេ​សចាប់តាំងពីការ​បោះឆ្នោតឆ្នាំ២០១៣រួចមក។ សម្តេចក៏បានបន្ថេ​មទៀតថា សម្តេចបាន យោគយល់អ​ធ្យាស្រ័យ​ជាច្រើ​នលើកច្រើនសា​ររួចមកហើយ ប៉ុន្តែចាប់តាំងពីពេ​លនេះទៅ សម្តេចមិនអា​ចយោគយល់បានទៀតឡើ​យចំពោះការចោ​ទប្រកាន់បែប​មិនទទួលខុសត្រូ​វប្រាសចា​កពីការ ពិត។
ដោយឡែកពាក់​ព័ន្ធបញ្ហាគណបក្សប្រ​ឆាំងថាចង់បន្តគាំ​ទ្រវប្បធម៌សន្ទនា ជាពិសេសគឺកិ​ច្ចព្រមព្រៀងនយោបាយរវាងគ​ណបក្សទាំងពីរ គឺគណ​បក្សប្រជាជនកម្ពុជា និងគណ​បក្សសង្រ្គោះជាតិ សម្តេចតេជោ ក៏មិនបានប​ដិសេធដែរ ដោយសម្តេចបា​នមានប្រសាសន៍ថា សម្តេចបានប្រើ​ប្រាស់វប្បធម៌សន្ទនានេះ​ជា យូរមកហើយក្នុងការច​រចារបញ្ចប់សង្រ្គាមស៊ីវិល និងដោះស្រាយបញ្ហា​ជាតិធំៗ មិនមែនទើប​តែមានជាមួយគណប​ក្សសង្រ្គោះជាតិនោះទេ។ សម្តេចក៏បាន​បន្ថែមទៀតថា បើបក្សប្រឆាំងចង់បន្តគាំ​ទ្រវប្បធម៌ សន្ទនា គឺមេ​បក្សត្រូវអ​ប់រំផ្ទៃក្នុងបក្ស កុំឱ្យជេរប្រមាថគេ កុំឱ្យ​យកការជេរប្រទិ​ចធ្វើជាមុខរបរ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់កិត្តិយស និងសេ​ចក្តីថ្លៃថ្នូរ របស់សម្តេច ក៏ដូចជាប៉ះពា​ល់ដល់រាជរដ្ឋាភិ​បាលកម្ពុជា។







No comments:

Post a Comment