Wednesday, October 21, 2015

អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់មួយចំនួនក្នុងចន្លោះ ថ្ងៃទី ២២-២៥ តុលា ខាងមុខ

យោងតាម​សេចក្តីជូន​ដំណឹងរបស់​អគ្គិសនី​កម្ពុជា ​ចុះថ្ងៃទី ២០ ​ខែតុលា ​ឆ្នាំ២០១៥ ​បានឲ្យដឹងថា ​ដើម្បីអនុវត្ត​ការងារជួសជុល ​ផ្លាស់ប្តូរ​ តម្លើងបរិក្ខារ​ និងរុះរើគន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈដល់​ការដ្ឋានពង្រីក​ផ្លូវ អគ្គិសនី​កម្ពុជានឹង​ផ្អាកការផ្គត់ផ្គង់​អគ្គិសនី ​នៅតំបន់​ភ្លើងមួយចំនួន​ទៅតាមពេល​វេលា និង​ទីកន្លែងដូចជា៖ ​ថ្ងៃទី២២ ​ខែតុលា​          ឆ្នាំ២០១៥ ​ចាប់ពីម៉ោង ​៨ព្រឹក ដល់​ម៉ោង៤ល្ងាច ​និងផ្អាកការ​ផ្គត់ផ្គង់​អគ្គិសនី៖ ១.​ តំបន់ភ្លើង​លេខ ប.ត495 ស្ថិតនៅក្នុងសង្កាត់​ផ្សារដេប៉ូ៣ ​ខណ្ឌទួលគោក ​និង២.​ តំបន់ភ្លើងលេខ​ P466, P467, P468, P783 ​ស្ថិតនៅភូមិ​ព្រែកធំ ក្នុង​សង្កាត់ក្បាលកោះ ​ខណ្ឌច្បារអំពៅ ​រាជធានីភ្នំ​ពេញ។

ថ្ងៃទី២៤ ​ខែតុលា ឆ្នាំ​២០១៥ ​ចាប់ពីម៉ោង ​៨ព្រឹក ដល់​ម៉ោង៤ល្ងាច ​នឹងផ្អាកការផ្គត់​ផ្គង់អគ្គិសនី៖ ​១.តំបន់​ភ្លើងលេខ ​ប.ត057 ​ស្ថិតនៅភូមិ២​ ក្នុងសង្កាត់​ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ និង២. តំបន់​ភ្លើងលេខ ​P695 ស្ថិតនៅ​ភូមិទួលគោក ​ក្នុងសង្កាត់​ទួលសង្កែ​ ខណ្ឌឬស្សីកែវ រាជ​ធានីភ្នំពេញ។​


ថ្ងៃទី២៥​ ខែតុលា ​ឆ្នាំ២០១៥ ​ចាប់ពីម៉ោង៩ព្រឹក​ ដល់ម៉ោង៥ល្ងាច ​នឹងផ្អាកការផ្គ​ត់ផ្គង់អគ្គិសនី​ ១.តំបន់ភ្លើង​លេខ ប.ត​ 368 ស្ថិតនៅ​ភូមិដំណាក់ធំ ​ក្នុងសង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ។ ​២. តំបន់ភ្លើងមួយ​ចំនួនដែល​ស្ថិតនៅភូមិច្រេស ​ភូមិដំណាក់ ​ភូមិត្រពាំង​ស្វាយ ក្នុងសង្កាត់​ភ្នំពេញថ្មីខណ្ឌសែ​នសុខ ​ភូមិក្រាំងអង្ក្រង ​ភូមិជាងទង ​ក្នុងសង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍សែនជ័យ។ ​៣. តំបន់ភ្លើង​មួយចំនួនដែល​ស្ថិតនៅតាម​បណ្តោយផ្លូវ​ជាតិលេខ១ ចាប់ពី​សង្កាត់ច្បារអំពៅ១ ​រហូតដល់ស​ង្កាត់និរោធ​ក្នុងខណ្ឌច្បារអំពៅ ​និង៤.​ តំបន់ភ្លើងមួយចំនួន​ដែលស្ថិតនៅ​តាមបណ្តាយ​ផ្លូវជាតិលេខ៥ ​ចាប់ពីភូមិឡកំបោរ​ ក្នុងសង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬស្សីកែវ ​រាជធានីភ្នំពេញ ​រហូតដល់ឃុំ​ព្រែកតាទែន ​ក្នុងស្រុកពញាឭ ​ខេត្តកណ្តាល៕​


No comments:

Post a Comment