Tuesday, October 27, 2015

សម្តេចតេជោ ជួបពិភាក្សាការងារសំខាន់ៗជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស និងអភិវឌ្ឍន៍អន្តរជាតិបារាំង

នៅរសៀល​ថ្ងៃទី ២៦ ​ខែតុលា ​ឆ្នាំ២០១៥ ​សម្តេចតេជោ ​ហ៊ុន សែន​ បានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា ​អញ្ជើញជួបពិ​ភាក្សាការងារ​ជាមួយ ​ឯកឧត្តម ​Laurent Fabius ​រដ្ឋមន្រ្តីក្រសួង​ការបរទេស ​និងការ​អភិវឌ្ឍន៍​អន្តរជាតិ​បារាំង ​ដែលបាន​ធ្វើការពិភាក្សាគ្នា ​លើប្រធាន​បទសំខាន់ៗ​ ជុំវិញទំនាក់​ទំនង ​និងកិច្ចស​ហប្រតិបត្តិការ​ រវាងប្រទេស​កម្ពុជា ​និងប្រទេស​បារាំង។
​នៅក្នុងជំនួ​បពិភាក្សានោះ ឯ​កឧត្តមរដ្ឋមន្រ្តី ​ក្រសួងការ​បរទេស​ និងការអភិវឌ្ឍន៍អន្តរជាតិ​បារាំង បានស្វាគមន៍​យ៉ាងកក់ក្តៅចំ​ពោះសម្តេចតេជោ ​ដែលបានអញ្ជើញ​មកបំពេញ​ទស្សនកិច្ច​ នៅក្រសួង ការបរទេសបា​រាំង។
​សម្តេចតេជោ ​បានមានប្រ​សាសន៍ទៅ​កាន់ ឯកឧត្តម ​Laurent Fabius ថា ​កម្ពុជាមិនអា​ច បំភ្លេចបានកាល​ពីឆ្នាំ១៩៨៤​ ដែលសម្តេច​បានអញ្ជើញ​មកកាន់ទីនេះជា​លើកទី១ ​អំពីការផ្តួច​ផ្តើម ឲ្យមានជំនួបច​ចាររវាងសម្តេច​ និងព្រះករុណា​ព្រះបរមរតន​កោដ្ឋ
​សម្តេចតេជោ ​ហ៊ុន សែន ​និង ឯកឧត្តម ​Laurent Fabius បាន​ពិភាក្សាគ្នា​យ៉ាងយកចិត្ត​ទុកដាក់លើទំនាក់ទំ​នងទ្វេភាគី ​ក្នុងការការ​បង្កើនកិច្ចសហ​ប្រតិបត្តិការ​ក្នុងវិស័យ​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម​។ ទន្ទឹមនិងនេះ ​សម្តេចតេជោបានគូសប​ញ្ជាក់ពីការ​ជ្រោមជ្រែង​លើកស្ទួយ ភា​សាបារាំងនៅក​ម្ពុជា គឺសម្តេចផ្ទាល់​ បានរួមចំ​ណែកដោះស្រាយ​បញ្ហាទីតាំងនៃ ​វិទ្យាល័យលីសេដេកាត​ និងការបង្កើត ឡើង​នូវ អាលី​យ៉ង់ហ្រ្វង់សេនៅឆ្នាំ១៩៩០​ និងវត្តមាន​នៃភាសាបារាំង​ក្នុងវិស័យច្បាប់,សុខាភិបាល និង​បេតិកភណ្ឌ​ពិភពលោក​ជាដើម។ ​
ដោយឡែក​បញ្ហាបម្រែបម្រួល​ធាតុអាកាសក៏បានលើក​យកមកពិភាក្សាផ​ងដែរ​ ដោយ ស​ម្តេចតេជោ បាន​ស្នើឲ្យមាន​ការពិភាក្សា​ពីគ្រប់ផ្នែក​ពាក់ព័ន្ធទាំងអស់របស់ពិភពលោក ​ដើម្បីធ្វើ​យ៉ាងណា ឈានទៅ​សំរេចកិច្ច​ព្រមព្រៀងរួម​ ស្តីពីការប​ម្រែបម្រួលធាតុ​អាកាសដែលនឹងប្រារព្ធ​នៅចុងឆ្នាំ២០១៥។​
បន្ទាប់ពី​កិច្ចពិភាក្សា ​សម្តេចតេជោ ​ហ៊ុន សែន ​និង ឯកឧត្តម​ Laurent Fabius ​បានអញ្ជើញធ្វើអធិបតីនៅក្នុង​ ពិធីចុះហត្ថ​លេខាលើឯក​សារសំខាន់ៗ​ចំនួន៦៖ ​១-កិច្ចព្រមព្រៀង​ស្តីពីកម្ចីសម្បទានមានទឹក​ប្រាក់៩លានអឺរ៉ូ​ សម្រាប់អនុវត្ត​គំរោងផ្គត់​ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប, ២-កិច្ចព្រមព្រៀងស្តីពី​កម្ចីសម្បទាន ​មានទឹកប្រាក់​១១លានអឺរ៉ូ ​សម្រាប់គំរោង​សាងសង់សា​លាជាតិ ប​ណ្តុះបណ្តាលវិជ្ជាជីវៈ​ទេសចរណ៍ ​នៅរាជធា​នីភ្នំពេញនិងខេត្តព្រះសីហនុ, ៣-កិច្ចព្រមព្រៀង​ ស្តីពីកម្ចីសម្បទាន​មានទឹកប្រាក់ ​១៤លានអឺរ៉ូ​ សម្រាប់គំរោង​ពង្រឹងវិស័យអប់រំ​ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ជំហានទី២ ​ដែលចុះហត្ថ​លេខាដោយ ​ឯកឧត្តម​ វង្សី វិស្សុត ​រដ្ឋលេខាធិការ​ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ជាមួយ និងឯកឧត្តម ​Jacques Moineville​ អគ្គនាយកទីភ្នាក់ងារ​ បារាំងសម្រាប់ការ​អភិវឌ្ឍន៍ ​ឯកឧត្តម ​Jean Claude POIMBOEUF ​ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំកម្ពុជា, ៤-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទានមានទឹកប្រាក់ ​៧០លានអឺរ៉ូ ​សម្រាប់គំរោងសាងសង់ប្រព័ន្ធ​ខ្សែបញ្ជូន និងចែកចាយ​អគ្គិសនី​ នៅខេត្តកំពង់​ចាម ក្រចេះ និង​ខេត្តកោះកុង ​ចុះហត្ថលេខារវាង​ឯកឧត្តម ​កែវ រតនៈ ​អគ្គនាយក​អាជ្ញាធរអគ្គិសនី​កម្ពុជា ជា​មួយឯកឧត្តម ​Jacques Moineville​ អគ្គនាយកទីភ្នាក់ងារ​បារាំងសម្រាប់​ការអភិវឌ្ឍន៍។
​ជាមួយគ្នានេះ​មានឯកសារ​ចំនួនពីរផ្សេងទៀត​ ដែលត្រូវបាន​ចុះហត្ថលេខា​ដោយឡែក ​ក្នុងនោះគឺ៖ ៥-អនុសញ្ញាស្តី​ពីបត្យាប័ន​ ចុះហត្ថលេខា​រវាងឯកឧត្តម ​អង្គ វង្សវឌ្ឍនា ​រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌ ជាមួយ ​លោកជំទាវ​ Christiane TAUBIRA ​រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌បារាំង​ និង ៦​-កិច្ចព្រមព្រៀងស្តីពីការផ្តុំ​បដិមាករខ្មែរ​ រវាងសារមន្ទី​រជាតិកម្ពុជា ​និង សារមន្ទីរ​ Guimet​ បារាំង ចុះហត្ថលេខាដោយឯកឧត្តម ​ប្រាក់ សុវណ្ណារ៉ា ​អគ្គនាយក​បេតិកភណ្ឌ ​និង លោក​ គង់ វិរៈ​ ប្រធាននាយក​ដ្ឋាន សារមន្ទីរនៃក្រសួង​វប្បធម៌ ​និងវិចិត្រសិល្បៈ ជាមួ​យនិងនាយកសារមន្ទីរ​ Guimet​ បារាំង។
គួរបញ្ជាក់ថា ​ជំនួបរវាង​ សម្តេចតេជោ ​ហ៊ុន សែន ​និង ឯកឧត្តម​ Laurent Fabius ​គឺបានពង្រឹង​ នូវមិត្តភាព​ សហប្រតិបត្តិការ​ល្អ ដែលនាំមក​នូវផលប្រយោជន៍​ជាច្រើនសម្រាប់ប្រជា​ជាតិនៃប្រទេសទាំងពីរ​ ហើយកម្ពុជា​ក៏បានថ្លែង​អំណរគុណរដ្ឋាភិបាលបារាំង​ដែលបានជួយក​សាង និងស្តារប្រទេស​ជាតិរហូត​មានការរី​កចម្រើនមក​ទល់សព្វថ្ងៃ៕




No comments:

Post a Comment