Tuesday, October 27, 2015

រដ្ឋមន្រ្តី​ក្រសួងអប់រំ បង្ហា​ញនូវមោ​ទនភាពជាខ្លាំងអំ​ពីសមិទ្ធផល​ជាច្រើនដែល​កើតឡើងក្នុង​រយៈពេល៥១ ឆ្នាំនៃការក​កើតវិទ្យាស្ថានបច្ចេកវិ​ទ្យាកម្ពុជា​

នៅថ្ងៃទី២​៧ ខែតុលា ឆ្នាំ២០​១៥នេះ ឯកឧត្តមប​ណ្ឌិត ហង់ ជួន ណារ៉ុន រ​ដ្ឋមន្រ្តីក្រ​សួងអប់រំ យុវជន និង កីឡាបានឡើងអា​នសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបក្នុង​ពិធីសម្ពោធស្តូ​បអនុស្សាវរីយ៍មិត្ត ភាព​កម្ពុជា-រុស្សី និង អំពីសកម្មភាពអ​ភិវឌ្ឍន៍ហេដ្ឋា​រចនាសម្ព័ន្ធ និង​សមិទ្ធផលនៃការអភិ​វឌ្ឍធនធាន មនុស្ស​​នៅក្នុងវិទ្យាស្ថានបច្ចេ​កវិទ្យាកម្ពុជា។
យោងតាមរបាយការណ៍​ស​ង្ខេបរប​ស់ឯកឧត្តមរ​ដ្ឋមន្រ្តីបា​នឱ្យដឹងអំពីប្រវត្តិរ​បស់វិទ្យាស្ថានថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៦៤ វិទ្យាស្ថានបច្ចេ​កទេសជាន់ខ្ព​ស់មិត្តភាព ខ្មែរ-សូវៀត ហៅ​កាត់ ITSAKS បានបង្កើត ឡើងក្រោម​កិច្ចសហ​ប្រតិបត្តិការពី​អតីតសហ​ភាពសូវៀត។ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៨០ វិទ្យាស្ថានបច្ចេ​កទេសជាន់ខ្ពស់មិត្ត​ភាពខ្មែរ-សូវៀត ត្រូវបាន​បោះបង់​ចោលទាំ​ងស្រុង ក្រោមរបបខ្មែរក្រ​ហម។ នៅថ្ងៃទី១៧ ខែក​ញ្ញា ឆ្នាំ១៩៨១ វិទ្យាស្ថាន​នេះ បានបើ​កជួសជុល និងដាក់ឱ្យដំណើរ ការឡើងវិញដោ​យមានឈ្មោះថា វិទ្យាស្ថានបច្ចេ​កទេសជាន់ខ្ពស់​មិត្តភាពកម្ពុ​ជា-សូវៀត។ ដោយ​សារតែស្ថានភា​ព​សង្គមមា​នការប្រែ​ប្រួល ​នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៩២ វិទ្យាស្ថាន​នេះបានប្តូរឈ្មោះ​មកជា វិទ្យាស្ថាន​បច្ចេកវិទ្យា​ភ្នំពេញ។ នាថ្ងៃទី១៧ ខែ​មីនា ឆ្នាំ១៩​៩៤ វិទ្យាស្ថា​នបច្ចេកវិទ្យា​ភ្នំពេញ ក៏បានប្តូរ ឈ្មោះ​មកជា វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា​ដែលមជ្ឍដ្ឋានអន្ត​រជាតិនិ​យមហៅថា I.T.C ហើយប្រ​ជាជននិយមហៅ​ថា សាលា​តិចណូ។
ក្នុងអាយុ​កាល ៥១ ឆ្នាំ នៃកា​រកកើតគ្រឹះស្ថា​នសិក្សានេះ​ វិទ្យាស្ថានបានកំ​ណត់នូវចក្ខុវិស័យ និងបេស-​កម្មច្បាស់លាស់របស់ខ្លួន។ នេះក៏ដោយសារគុណូបការៈដ៍ធំធេងដែល សម្តេចអ​គ្គមហាសេ​នាបតីតេជោ​ ហ៊ុនសែន និងស​ម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត បានជួយជ្រោ​មជ្រែងដល់វិទ្យាស្ថាន​ដោយផ្ទាល់​តាមរយៈ​កិច្ចគាំទ្រនានាពិសេ​សការគាំទ្រនូវរាល់កិច្ច​សហប្រតិបត្តិការជាមួយបណ្តាប្រទេស​ជាដៃគូនានា ដូ​ចជា រុស្សី បារាំងបែលហ្សិ​ក ជប៉ុន កូរ៉េ ហ្វាំងឡង់ អូស្រ្តាលី និងអង្គការអន្តរជា​តិនានាក្នុងការចូល​រួមចំណែក​កសាង និងអភិវឌ្ឍវិទ្យាស្ថានរហូតដល់បច្ចុប្បន្ន ក្នុងនោះ​ក៏មានផងដែរនូវកិច្ច​សហប្រតិបត្តិ​ការពីបណ្តា​ក្រសួង​-មន្ទីរ សហគ្រាសជា​តិ និង​អន្តរជា​តិផងដែរ។
យោងតា​មរបាយការ​ណ៍សង្ខេប​របស់ឯ​កឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងផ​ងដែរថា នាពេល​បច្ចុប្បន្ន​នេះ វិទ្យាស្ថានកំពុងបណ្តុះ​បណ្តា​លថ្នាក់ប​ច្ចេកទេសមធ្យ​ម​វិស្វករ និងថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់នៅក្នុង​ថ្នាក់ឆ្នាំ សិក្សាមូលដ្ឋា​នគីមី និងអា​ហារ សំណង់ស៊ី​វិល និងស្ថាបត្យ​កម្ម អគ្គីសនី និងថាមពល ឧស្សាហ​កម្ម និង មេកានិច វិស្វកម្មជនបទ ព័ត៌មានវិទ្យា ធនធានរ៉ែ និងប្រេ​ងកាត។ ក្នុងឆ្នាំសិក្សានេះ មាននិស្សិតសរុប .៥៤២ នាក់ ក្នុងនោះនារី៨៧០ នាក់ស្មើនឹង ២០%កំពុងសិក្សា។ ទន្ទឹមនឹងនេះ វិទ្យាស្ថានបានបើក បណ្តុះ​បណ្តាលថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់​ជាលក្ខណៈ ឌុបឌីប្លូម ដោយដាក់ឱ្យ​ដំណើរការរួ​មគ្នាជាមួយគ្រឹះ ស្ថានសិក្សានៅប្រទេ​សបារាំង និងថ្នាក់បរិញ្ញាបត្រជា​ន់ខ្ពស់ក្រោមកិច្ចស​ហការជាមួ​យបារាំង AUF និងហ្វាំងឡង់។ល។ ថ្នាក់បណ្ឌិ​តវិស្វកម្ម វិទ្យាស្ថា​នកំពុងបណ្តុះបណ្តា​លក្រោមរូបភាព សហប្រឹក្សា រវាងសាស្រ្តាចារ្យ​តិចណូ និងសាស្រ្តាចា​រ្យបារាំង និងបែល​ហ្សិក។ ពេលបញ្ច​ប់ការសិក្សាគ្រឹះស្ថាននោះជា​អ្នក ចេញសញ្ញា​បត្រ។ គិតជារួ​មក្នុងរយៈពេល៣​៩ឆ្នាំមកនេះមានអ្នកបច្ចេ​កទេសមធ្យម វិស្វ​ករ និងបរិញ្ញា-​បត្រជាន់​ខ្ពស់ចំនួន .៧៣១ នាក់ ក្នុ​ងនោះនារី .២៥១ នា​ក់ស្មើនឹង ១៤.បានបម្រើ​ការ និងមាន តួ​នាទីសំ​ខាន់ៗនៅតាមបណ្តា​ក្រសួង-មន្ទីរ រោងច​ក្រសហគ្រាស​ក្នុងនិងក្រៅ​ប្រទេស ដែល​នេះបានឆ្លុះ បញ្ចាំងអំពីគុ​ណភាពបណ្តុះបណ្តាលធន​ធានមនុស្សផ្នែ​កបច្ចេកវិទ្យារបស់វិទ្យាស្ថាន។ ម៉្យាងវិញ​ទៀត វិទ្យាស្ថានបច្ចេ​កវិទ្យាកម្ពុជា បានទទួលអាហា​រូបករណ៍​១៣ប្រភេទ ដើម្បីផ្តល់ជូន​និស្សិត សាស្រ្តា​ចារ្យ មន្រ្តីរាជការ ដែលក្នុងនោះរួមមាន៖ អាហារូបក​រណ៍រាជរដ្ឋាភិបា​លជាអាហារូបករណ៍ជា​អាទិភា​ព អាហារូបករណ៍ AUF អាហារូបករ​ណ៍សម្រាប់ឆ្នាំទីមួយ អាហារូបករណ៍​សិស្សពូកែភាសា​បារាំងអាហារូបករណ៍សម្រាប់និស្សិតនារី អាហារូ​បករណ៍ធនាគារពិភពលោ​ក អាហារូបករណ៍​ក្រុមហ៊ុ​នជីបម៉ុងខនគ្រីត អាហារូប ករណ៍ D.D.Kim អាហារូប​ករណ៍មូលនិធី​ខ្មែរនៅស​ហរដ្ឋអាមេរិក អាហា​រូបករណ៍SUMITOMO អាហារូបករណ៍ Enfant-du-Mekong និងអាហារូបករណ៍អង្គការកុមារនៃភាពញញឹម។
ទន្ទឹមនឹង​ការបណ្តុះបណ្តា​លខាងលើ វិទ្យាស្ថានបា​នបង្កនូវឱកាស​ដល់សា​ស្រ្តាចារ្យ ដែលមានស​មត្ថភាពខ្ពស់ឱ្យចូលរួ​មក្នុងសកម្មភាពស្រាវ​ជ្រាវវិទ្យាសាស្រ្ត ដែល​ឱកាសនេះ ជាចល​ករក្នុងការរក​ឃើញនូវគុណភាពអប់រំនៅក្នុងវិទ្យា​ស្ថានតាមរយៈនៃការផ្សារភ្ជាប់ការអ​នុវត្តទៅនឹងទ្រឹស្តី។ ជាលទ្ធផលនិស្សិតដែល​បាន បញ្ចប់ការសិ​ក្សាតាមឆ្នាំនីមួយៗ មានវិស្វ​ករប្រមាណ ៧០ទទួលបាន​ការងារធ្វើភ្លាមៗ ២៥កំពុ​ងបន្ត ការសិក្សានិង៥កំពុងប្តូរការងារ និងបើកក្រុ​មហ៊ុនដោយខ្លួនឯង។ លទ្ធផលវិជ្ជ​មាននេះ បានមក​តាម រយៈកិច្ចសហ​ប្រតិបត្តិការល្អជាមួយដៃគូ និងការជឿជាក់​ទៅលើសមត្ថភាពបណ្តុះប​ណ្តាលរួមនិងគុណ ភាពនៃការអប់រំ។​ចំពោះការងា​ររដ្ឋបាលវិញ​ វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា មានបុគ្គលិ​កសុរបចំនួន ៣៤២ នាក់ នា​រី​ ៧៦នាក់ ស្មើនឹង ២២.ក្នុងនោះមា​នសាស្រ្តាចារ្យ ២១៣ នាក់ នារី ៤៩នាក់ (ប​ណ្ឌិតវិស្វករ ៤៧នាក់និងបុគ្គលិករដ្ឋបាល-ក​ម្មករក្រប​ខ័ណ្ឌរដ្ឋ ១២៩នាក់ នារី២៧នាក់។ ចំពោះកិ​ច្ចសហប្រតិ​បត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់​គុណភាពនៃ​ការបណ្តុះប​ណ្តាល វិទ្យាស្ថា​នបានចុះអនុស្សារណៈ ជាមួយគ្រឹះ​ស្ថានឧត្តមសិ​ក្សាបរទេសចំនួន៤៤ និង​បណ្តាញសាកល​វិទ្យាល័យ មា​ននៅអ៊ឺរ៉ុប អាមេរិក ​អាស៊ី និងអូសេអានី​ ចំនួន៦។ ឆ្លងតាមកិច្ច​សហប្រតិបត្តិ​ការនេះ វិទ្យាស្ថានទទួលបានជំនួយឧបត្ថម្ភជា អាហារូបករណ៍​ទៅបរទេ​សបេសកកម្មបង្រៀននៅវិទ្យាស្ថាន និងជាគ្រឿងបរិក្ខាពិសោធន៍។ល។
ឯកឧត្តមរដ្ឋ​មន្រ្តីក្រសួងអប់រំ បាន​ថ្លែងសង្កត់ធ្ងន់ថា​ តាងនាមឱ្យគណៈគ្រប់​គ្រង សាស្រ្តាចា​រ្យ មន្រ្តីរាជការបុគ្គលិក និងនិស្សិ​តនៃវិទ្យាស្ថានប​ច្ចេកវិទ្យាកម្ពុជា ទាំងមូល សូមប្រសិ​ទ្ធពរ​ជ័យសិរីមង្គល ជូនចំពោះ​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុ​កទីស្តីការគណៈ​រដ្ឋមន្រ្តី ព្រមទាំងលោកជំទាវនិងក្រុម​គ្រួសារ សូមប្រក​បដោយ សេចក្តីចម្រុងចម្រើ​នជានិច្ចនិរន្តរ៍។




No comments:

Post a Comment