Tuesday, October 27, 2015

សម្តេច​តេជោនា​យករដ្ឋមន្រ្តី អញ្ជើញត្រួត​ពលកងកិ​ត្តិយស

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ បានអញ្ជើញធ្វើដំណើរឆ្ពោះទៅកាន់ សារមន្ទីរយោធានៃវិមានអង់វ៉ាលីត ដើម្បីប្រារព្ធពិធី ត្រួតពលផ្លូវការសម្រាប់ដំណើរទស្សនកិច្ចផ្លូវការ របស់​ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណរដ្ឋបារាំង។
នៅក្នុងពិធីត្រួតពលជាផ្លូវការនោះ វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរាក់ទាក់ពីសំណាក់ ឯកឧត្តម Matthies FEXL រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសនិងទេសចរណ៍បារាំង ឯកឧត្តមឧត្តមសេនីយ៍ Pierre GREGO មេបញ្ជាការរងកងទ័ព បារាំងប្រចាំទីក្រុងប៉ារីស ព្រមទាំងឥស្សរជនជាន់ខ្ពស់បារាំង ជាច្រើនរូប។
នៅក្នុងពិធីត្រួតពលជាផ្លូវការនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម Matthies FEXL រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស និងទេសចរណ៍ បារាំង ឯកឧត្តមឧត្តម សេនីយ៍ Pierre GREGO មេបញ្ជាការរងកងទ័ពបារាំង ប្រចាំទីក្រុងប៉ារីស បានអញ្ជើញគោរព ទង់ជាតិ នៃប្រទេសទាំងពីរព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំងព្រមទាំងពិធីត្រួតពល គ្រប់កងឯកភាព របស់សាធារណរដ្ឋបារាំង មុនពិធីជួបពិភាក្សាទ្វេភាគី ជាមួយនឹង ឯកឧត្តម ហ្រ្វង់ស័រហូឡង់ ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង

No comments:

Post a Comment