Tuesday, October 27, 2015

ជំនួបទ្វេភា​គីរវាងសម្តេច​តេជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្តីជាមួយ​ឯកឧត្តម ហ្រ្វង់​ស័រ ហូឡ​ង់ ប្រធានាធិប​តីនៃសាធា​រណរដ្ឋ​​បារាំង

ជំនួបទ្វេភាគី​រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា ជាមួយឯកឧត្តម ហ្រ្វង់ស័រ ហូឡង់ ប្រធានាធិបតីនៃ​សាធារណរដ្ឋបារាំង នៅវិមាន អេលីហ្ស៊េ ។
នៅព្រឹកថ្ងៃទី ២៦ តុលាឆ្នាំ ២០១៥ក្នុងជំនួប​ពិភាក្សាទ្វេភាគី​ជាមួយនឹង​ឯកឧត្តម ហ្រ្វង់ស័រ ហូឡង់ ប្រធានាធិបតីនៃ​សាធារណរដ្ឋ​បារាំង សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុជា មានប្រសាសន៍ ថា សម្តេចមានការ​រីករាយខ្លាំងណាស់ដោយបានអញ្ជើញ​មកបំពេញទស្សន​កិច្ចផ្លូវការលើកទី១ បន្ទាប់ពី​ការអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេស​បារាំងកាលពីឆ្នាំ២០០៩។ ក្នុងជំនួបពិភាក្សា​គ្នានោះដែរ សម្តេចសូមចូលរួមនូវមរណ​ទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយនិងមួយ​រដ្ឋាភិបាលបារាំង​និងក្រុមគ្រួសារសព ចំពោះឧបទ្វហេតុ​គ្រោះថ្នាក់ចរាចរណ៍​កាលពីពេលថ្មីៗ​កន្លងទៅនេះ។ សម្តេចតេជោ​នាយករដ្ឋមន្រ្តីក៏បាន ថ្លែងនូវអំណ​រគុណជូនចំពោះរដ្ឋាភិ​បាលបារាំង ដែលបានផ្តល់នូវ​ផែនទីជូនដល់រាជរដ្ឋា​ភិបាលកម្ពុជា ក្នុង​ការផ្ទៀងផ្ទាត់​ជាមួយនិងប្រទេស​ជិតខាង។ សម្តេចតេជោ​មានប្រសាសន៍បន្តថា បញ្ហាផែនទីនេះ​គឺមិនមែន មានបញ្ហា​ជាមួយនិងប្រទេស​ជិតខាងឬបញ្ហារវាងកម្ពុជានិង​វៀតណាមនោះទេ ប៉ុន្តែវាគឺជាបញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជាផ្ទាល់តែម្តង។ នៅក្នុងកិច្ចសហប្រតិបត្តិ​ការនៃប្រទេសទាំង​ពីរកម្ពុជា បារាំង សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តីបានសំដែង នូវការពេញចិត្តចំពោះ​ទំនាក់ទំនងនៃប្រទេស​ទាំងពីរកម្ពុជា បារាំងគឺ​ចាប់​តាំងពី​ឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ ២០១៥ តាមរយៈទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិ​បារាំង AFD កម្ពុជាបានទទួល​កម្ចី​សម្បទាន៤០៦​លានអឺរ៉ូ ហើយថ្ងៃនេះនិង​មានការផ្តល់បន្ថែម​ទៀតដល់កម្ពុជា។ សម្តេចតេជោនាយក​រដ្ឋ​មន្រ្តីមានប្រសាសន៍​បន្តថា ថ្វីត្បិតមានកំណើនសេដ្ឋ​កិច្ចនៃប្រទេសទាំងពីរ​ក៏ពិតមែន ប៉ុន្តែសម្តេច​មិនទាន់ ពេញចិត្តចំពោះ​ទំហំពាណិ ជ្ជកម្ម នៃ​ប្រទេសទាំង២ ឲ្យកាន់តែមាន​ទំហំទ្វេឡើងថែម​ទៀត សម្រាប់ប្រទេស​ទាំង​ពីរ តាមរយៈនេះសម្តេចស្នើ​ឲ្យឯកឧត្តមប្រធានា​ធិបតី ជួយជំរុញអ្ន​កវិនិយោគបារាំង​ទៅបណ្តាក់​ទុននៅ កម្ពុជាឲ្យកាន់តែច្រើ​នឡើងថែមទៀត។ ក្នុងជំនួបពិភាក្សា​គ្នានោះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បានស្នើ​ដល់ភាគីបារាំង ផ្តល់នូវ​ជំនួយបច្ចេកទេសទាំង​ហិរញ្ញវត្ថុនិងធនធាន មនុស្សដល់​កម្ពុជា ក្នុងការជួយ​ជំរុញឲ្យ ដំណើរការនៃការអនុវត្តគោល នយោបាយស្តីពី វិស័យឧស្សាហកម្ម​កម្ពុជាឆ្នាំ២០១៥-២០២៥ ទទួលបាន​ជោគជ័យ។ ជាមួយគ្នានេះ​សម្តេចតេជោនាយករដ្ឋ​មន្រ្តីក៏បានថ្លែង​នូវអំណរគុណ ចំពោះ​តួនាទីរបស់បារាំង ក្នុងនាមជាសហ​ប្រធានគណៈកម្មា ធិការបេតិកភណ្ឌ​ពិភពលោក ដែលបានរួមចំណែកយ៉ាង​សកម្មដល់ការ ថែរក្សានិងអភិរក្ស​ប្រាសាទអង្គរកម្ពុជា និងការរួម​ចំណែកជួយដល់ការជួយ​ជំរុញកំណើនទេសចរ របស់ កម្ពុជា ពិសេសការចុះ​បញ្ជីប្រាសាទព្រះ​វិហារជាសម្បត្តិបេតិក​ភណ្ឌពិភពលោក។ នៅលើទំនាក់​ទំនងអន្តរជាតិ សម្តេចតេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍​ចូលរួមអបអរសាទ​រចំពោះប្រទេស​បារាំង ក្នុងការធ្វើជា ម្ចាស់ផ្ទះនៃ​សន្និសីទអន្តរជាតិស្តីពីបម្រែ​បម្រួលធាតុ​អាកាស ដែលគ្រោងធ្វើឡើង​នៅខែធ្នូឆ្នាំ២០១៥ តាម រយៈនេះកម្ពុជាសូម​គាំទ្រឲ្យសន្និ​សីទនោះ ទទួលបាន​លទ្ធផលដ៏ត្រចះ​ត្រចង់បំផុត។ ក្នុងជំនួប​គ្នានោះដែរ សម្តេចតេជោនាយក​រដ្ឋមន្រ្តីក៏បាន​វាយតម្លៃខ្ពស់ ចំពោះសុន្ទរកថា​របស់ឯកឧត្តមប្រធានាធិបតី​ដែលបាន ថ្លែងនៅក្នុងមហាសន្និ​បាតរបស់អង្គការសហ ប្រជាជាតិ​កាលពីពេលថ្មីៗកន្លងទៅ។ សម្តេចតេជោក៏បានគាំ​ទ្រនូវការសំរេច​របស់រដ្ឋាភិបាល​បារាំង ក្នុងការវាយ ប្រហារតាម​ជើងអាកាស ក្នុងការប្រឆាំង​ទៅទៅនឹងភេរវកម្ម​របស់ក្រុម IS ។ ជាមួយគ្នា​នេះកម្ពុជានិងចូល​រួមឲ្យកាន់តែសកម្មភាព និង​ឆាប់រហ័សថែមទៀត នៅក្នុងប្រតិបត្តិការ​ក្រោមឆ័ត្ររបស់អង្គការ​សហប្រជាជាតិ ដែលជាតំរូវការជាក់ស្តែង របស់អង្គការ​សហប្រជាជាតិ និងជាការតបស្នងសង​គុណចំពោះអង្គការសហ ប្រជាជាតិ ដែលបាន​ជួយដល់ ប្រទេសកម្ពុជាកាលពីពេលកន្លងទៅ
ជាការឆ្លើយ​តបឯកឧត្តម ហ្រ្វង់ស័រ ហូឡង់ ប្រធានាធិបតីនៃសា​ធារណរដ្ឋបារាំង មានប្រសាសន៍ថា បារាំងនឹងជួយជំរុញ​អ្នកវិនិយោគបារាំងទៅ​បណ្តាក់ទុននៅកម្ពុជា ពិសេសការវិនិយោគលើ​វិស័យអាកាសចរណ៏​ទឹកស្អាត និងរថភ្លើងក្នុងក្រុង។ ពាក់ព័ន្ធនិងការ​បើកសន្និសីទអន្តរជាតិស្តី​ពីបម្រែបម្រួលធាតុអាកាស ឯកឧត្តមប្រធានា​ធិបតីបារាំងមានប្រសាស​ន៍ថា ឯកឧត្តមចង់ឲ្យមានវត្ត​មានសម្តេចតេជោអញ្ជើញ​ចូលរួមក្នុង សន្និសីទដ៏មានសារៈ​សំខាន់នោះ ដោយសារតែកម្ពុជា​គឺជាប្រទេសមួយ​ដែលងាយ ស្រួលនឹងការរងគ្រោះ ពី បម្រែបម្រួលធាតុអាកាស។ ពាក់ព័ន្ធនឹងតួនាទីរបស់កម្ពុជា​ក្នុងការចូលរួមថែ​រក្សាសន្តិភាព នៅប្រទេស​ម៉ាលី អាហ្រ្វីកកណ្តាល លីបង់ និងប្រទេសដ៏​ទៃទៀតនោះ ឯកឧត្តមសូមសំដែង​នូវការកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះប្រទេស​កម្ពុជាដែលបានបំពេញ​តួនាទីដ៏សកម្មនោះ។ ពាក់ព័ន្ធ​ទៅនិងការប្រយុទ្ធប្រឆាំង IS ដែលជាការលើកឡើង​របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ឯកឧត្តមប្រធានាធិប តីបារាំង ហ្រ្វង់ស័រ ហូឡើង់ មាន ប្រសាសន៍ថា វាជាការត្រឹមត្រូវខ្លាំង​ណាស់ព្រោះវាគឺជា គ្រោះមហន្តរាយ​របស់ពិភព​លោកទាំងមូល មិន​ថាតែប្រទេសណាមួយនោះទេ ដែលនោះគឺទាមទារ​ឲ្យមានការចូលរួម​ប្រយុទ្ធប្រឆាំង​ទាំងអស់គ្នា និង ទាមទារឲ្យ​មានការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញ ទៅមក ជុំវិញការប្រយុទ្ធ​ប្រឆាំងទៅអំពើរភេរវកម្ម។ ជាមួយ​គ្នានេះពាក់ព័ន្ធទៅនិងការប្រើ​ប្រាស់ភាសាបារាំង ឯកឧត្តមមាន​ប្រសាសន៍ថា បារាំងចង់ឃើញ​កម្ពុជាចូល រួមក្នុងការអភិវឌ្ឍ​ហ្រ្វង់កូហ្វូនី ឲ្យកាន់តែមានភាពល្អ​ប្រសើរឡើងថែមទៀត។ ពាក់ព័ន្ធ​ទៅនឹងបញ្ហានេះ សម្តេចតេជោមានប្រសាសន៍ថា ការដែលកម្ពុជាបញ្ជូនកងកមលាំងថែរក្សាសន្តិភាពក្រោឆ័ត្រ​របស់អង្គការ សហប្រជា ជាតិ គឺជាការចូលរួម​ចំណែកដល់ការអភិវឌ្ឍ​ហ្រ្វង់កូហ្វូនីផងដែរ ព្រោះប្រទេស​ដែលកម្ពុជាបញ្ជូន កងថែរក្សាសន្តិភា​ពទៅនោះ គឺជាប្រទេសដែលប្រើប្រាស់ភាសារ​បារាំង និងជាមហាគ្រួសារ​ហ្រ្វង់កូហ្វូនីផង ដែរ។ ក្នុងជំនួបពិភាក្សា​គ្នានោះ ឯកឧត្តមប្រធានាធិបតី​បារាំងបានទទួលយកនូវ ព្រះរាជសារ​យាងអញ្ជើញ របស់ព្រះមហាក្សត្រកម្ពុជា ក្នុងការគោរពអញ្ជើញ​ឯកឧត្តមប្រធានាធិបតី​ទៅបំពេញទស្សន​កិច្ចផ្លូវរដ្ឋ នៅ​ព្រះរាជា ណាចក្រកម្ពុជា​ក្នុងពេលវេលាដ៏សម​ស្របខាងមុខ។ 





No comments:

Post a Comment