Monday, October 26, 2015

លោក សម រង្ស៊ី អាចប្រឈមនឹងការជាប់ពន្ធនាគារ ពីបទរួមគំនិតជាមួយទង្វើរបស់ ហុង សុខហួរ

បើយោង​លើប្រសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ខណៈជួបសំណេះ​សំណាលជាមួយ​បងប្អូនជន​រួមជាតិខ្មែរ​ និស្សិត ​កំពុងរស់នៅ ​សិក្សារៀន​សូត្រនៅសា​ធារណរដ្ឋបារាំង​ ចំនួនប្រមាណ​១ពាន់នាក់ ​នៅរសៀល​ថ្ងៃទី២៥ ​ខែតុលា ឆ្នាំ​២០១៥ ​លោក ហ៊ុន សែន​បានរំលឹក​អំពីបញ្ហា​មួយចំនួន​ពាក់ព័ន្ធនឹង​ការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ និងសកម្មជន​គណបក្ស​ប្រឆាំង ​ដោយលោក ​ហ៊ុន សែន ​បានលើក​ឡើងថា៖ « រឿង ហុង ​សុខហួរ ​បើគាត់គ្រាន់​តែបង្ហោះនៅ​អត្ថបទនេះ ​គឺជារឿងមួយ ​ប៉ុន្តែគាត់មិនមែន​គ្រាន់តែ​បង្ហោះទេ គាត់​ធ្វើអត្ថាធិប្បាយ ​ដោយសារតែ​អ្វីដែលយើង​បានចុះហត្ថលេខា​នៅឆ្នាំ១៩៨២-​ ៨៣-៨៥ និង​ឆ្នាំ២០០៥ ​គឺដើម្បីបំរើ​គោលដៅនៃ​មាត្រាទី៤ ​អញ្ចឹងទេ ​ទោះគាត់យក​ទឹកសមុទ្រលាងខ្លួន​ក៏លាងមិន​ជ្រះដែរ។

 ​លោក ហ៊ុន សែន ​បានបន្តថា បើ​គាត់គ្រាន់តែបង្ហោះ ​គឺថាអានេះជាការ​ភាន់ច្រឡំរ​បស់គាត់ ​ដែលទទួលយ​កពីគេដែរ​ ប៉ុន្តែគាត់បង្ហោះ​ហើយគាត់​ធ្វើអត្ថាធិប្បាយ។ ​ដល់ពេល​គេចាប់ ​ផ្តើមផ្អើលហើយ​គាត់ចាប់ផ្តើ​មដកVideoចេញ​ពីPageរបស់គាត់​ ហើយម្ចាស់​Pageហ្នឹង ​គឺរង្ស៊ី។ ​អញ្ចឹងទេអាច​ដល់ម្នាក់ហ្នឹង!​ ខ្ញុំលើកលែងទោ​សឲ្យម្នាក់នេះពីរដង​ រួចមកហើយ ​ហើយលើក​នេះអត់ទេ ​ព្រៃស អត់​ទទួលស្គាល់​អ្នកណាថាស្អីនេះទេ។​ និយាយអញ្ចឹងថា ​អាងគុក ​អាងច្រវ៉ាក់ ​អាងប៉ូលិស ​អាងទាហាន ។ ​អញ្ចឹងអ្នក​កាន់អំណាច ​បើមិនអាង​អាហ្នឹង ​អាងអីគេ ​ឥឡូវសួរ ​គាត់កាន់អំណាច​គាត់អាងអី ​វាមិនដែល​ម៉ែអាណាកាន់​អំណាច អាង​ទានធូបទេ។​

យោងលើ​សម្តីព្រមាន​របស់លោក ​ហ៊ុន សែន យ៉ា​ងដូចនេះ ​គឺលោក សម ​រង្ស៊ី អាចនឹងប្រឈម​ជាមួយផ្លូវ​ច្បាប់យ៉ាង​ពិតប្រាកដ​ ដោយសារក​ន្លងមក ​ប្រធានគណបក្ស​សង្គ្រោះជាតិរូបនេះ ​ពិតជាបាន​ប្រើប្រាស់ហ្វេស​ប៊ុកផ្ទាល់ខ្លួន​របស់គាត់បង្ហោះវី​ដេអូអត្ថាធិប្បាយរបស់​លោក ហុង ​សុខហួរពិត​មែន។

​លោក ហុង​ សុខហួរ ​ត្រូវបានតុលាការ​សម្រេចចោទប្រកាន់​ពីបទក្លែងឯកសារ ​ប្រើប្រាស់ឯកសារក្លែង ​និងញុះញង់​បង្គអសន្តិសុខ​សង្គម។ ​បើយោងតាមក្រម​ព្រហ្មទណ្ឌ​របស់ពញរះរាជាណាច​ក្រកម្ពុជា ​លោក សម រង្ស៊ី ​អាចនឹងមាន​ទោសពីបទ​រួមគំនិត ​ឬសហចារីយ!​។


No comments:

Post a Comment