Monday, October 26, 2015

បាតុករជាច្រើននាក់ កំពុងធ្វើបាតុកម្មនៅមុខរដ្ឋសភា ទាមទារឲ្យទម្លាក់លោក កឹម សុខា

នៅព្រឹកថ្ងៃ​ទី២៦ ​ខែតុលា ​ឆ្នាំ២០១៥នេះ​ ប្រជាពល​រដ្ឋជាច្រើន​នាក់កំពុង ​ធ្វើបាតុកម្មនៅមុខរដ្ឋសភា ​ដើម្បីទាមទារ​ឲ្យទម្លាក់ ​លោក កឹម​ សុខា ចេញ​ពីដំណែង ​អនុប្រធានទី១​រដ្ឋសភា។​ យោងតាមញ​ត្តិស្នើសុំទៅសម្តេច​ ហេង សំរិន​ ប្រធានរដ្ឋ​សភាជាតិ ​ដោយមាន​ស្នាមមេដៃតំណាង​ប្រជាពលរដ្ឋ​ អមដោយ​ខ្លឹមសារថា​ រយៈពេល​កន្លងមក​នេះ លោក​ កឹម សុខា ​អនុប្រធានទី១​រដ្ឋសភា ​និងជាអនុ​ប្រធានគណបក្ស​សង្គ្រោះជាតិ ​បានធ្វើសកម្មភាព​ឃោសនា ​បោកប្រាស់ ​ញុះញង់ ​បំបែកបំបាក់ ​បង្កអស្ថិរភាព ​ព្រមទាំង​ធ្វើការអុកឡុក ​បង្កឲ្យមាន​កំហឹងពូជសាសន៍​ និងអាច​ឈានបង្កឲ្យមានសង្រ្គាមកើតមាន​ក្នុងផ្ទៃប្រទេស ​ដែលសកម្មភាព​ទាំងនេះ គឺពិត​ជាមិនស័ក្កសមជាថ្នាក់ដឹក​នាំ នៃស្ថាប័ន​កំពូលរបស់​ជាតិទេ។ ​

ញត្តិស្នើសុំ​របស់ប្រជាពលរដ្ឋ​ដដែល ​បានបន្តថា ​ដើម្បីរក្សាបាន​នូវសន្តិសុខ ​សុវត្ថិភាព ​ស្ថិរភាពល្អ​ប្រសើរដូច​ពេលសព្វថ្ងៃ ​ពិសេសរក្សា​បាននូវសន្តិភាព​ពេញបរិបូរណ៍ ​សាមគ្គីភាព ​និងឯកភាព​ជាតិ ទឹកដី ​មានតម្លៃមហា​សាលមិនអាច​កាត់ថ្លៃបាន ​ដែលប្រជាពលរដ្ឋ​ចង់បាន យើងខ្ញុំ​ទាំងអស់គ្នា​គោរពស្នើសុំ​ដោយទទូច​ដល់ សម្តេច ​ប្រធានរដ្ឋសភា ​និងអ្នក​តំណាង រាស្រ្តទាំងអស់​មេត្តាដក​ លោក កឹម ​សុខា ចេញ​ពីមុខតំណែងជាអនុប្រធានទី១​រដ្ឋសភា ឲ្យ​បានឆាប់បំផុត​ ដើម្បីឲ្យប្រជាព​លរដ្ឋជាម្ចាស់ឆ្នោ​តមានអារម្មណ៍រស់នៅក្នុង​ភាពសុខដុមរមនា និងប្រកប​មុខរបររស់​នៅប្រចាំថ្ងៃ​បានជាប្រក្រតី។ ​

ក្រៅពីធ្វើញត្តិ​ស្នើសុំ សម្តេច ​ប្រធានរដ្ឋ​សភា ដក​ដំណែង ​លោក កឹម ​សុខា ហើយនោះ​ ប្រជាពលរដ្ឋ​ដែលបានចូ​លរួមធ្វើបា​តុកម្ម ​ក៏បានលើក​ប៉ាដាដោយសរសេរថា ​១-កឹម សុខា ត្រូវ​ចុះចេញពី​តំណែង ​អនុប្រធានទី១​រដ្ឋសភាជា​បន្ទាន់,​ ២-មាន កឹម​ សុខា គឺនាំទុក្ខ​ដល់ ពលរដ្ឋខ្មែរ​, ៣-គ្រប់សារ​នយោបាយរបស់ ​កឹម សុខា ​ពោរពេញដោយ​ការញុះញង់ ​៤-យើងត្រូវការ​សន្តិភាព មិនត្រូវការ​ កឹម សុខា ​នោះទេ, ​-មាន ​កឹម សុខា ​ធ្វើឲ្យខ្មែរគ្មាន​ក្តីសុខ, -កឹម សុខា ​ជាមនុស្សពូកែ​អុចអាល ​ញុះញង់អោយ​ខ្មែរបែកបាក់​សាមគ្គី, ៧-កឹម ​សុខា អើយចុះចេញ​ពីអនុប្រធានទី១​សភាទៅ, ​៨-កឹម សុខាជាមនុស្សចង្រៃបង្កបញ្ហាឥត​ឈប់ឈរ,​ ៩-កឹម ​សុខា ជាមនុស្ស ​ខូច ភូតកុហក​ បោកប្រាស់ ​នឹង ១០-កឹម​ សុខា ជាមនុស្សក្រឡេចក្រឡុច៕​





No comments:

Post a Comment