Friday, July 17, 2015

កម្ពុជាស្នើចិនជួយពង្រឹងផ្នែកច្បាប់ និងធ្វើអធិការកិច្ចនៅតាមក្រសួងស្ថាប័ននានា ក្នុងគោលបំណងកាត់បន្ថយអំពើពុករលួយ

កម្ពុជាស្នើ​សុំដល់គ​ណៈប្រតិ​ភូគណៈក​ម្មាធិការ​ត្រួតពិនិត្យ​វិន័យនៃ​ គណៈកម្មា​ធិការ​មជ្ឈិម​បក្សកុម្មុយ​នីស្ដចិន​ បន្ដជួយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និងជំនាញ​បច្ចេកទេស​នានា ដ​ល់មន្ដ្រីអ​ធិការកិច្ច​កម្ពុជា​ ដើម្បី​ពង្រឹងវិស័យ​ច្បាប់ ​និងធ្វើ​អធិការ​កិច្ចនៅ​តាមក្រសួង​ស្ថាប័ននានា​ ក្នុងគោល​បំណងកាត់​បន្ថយអំពើ​ពុករលួយ​ឱ្យមាន​ប្រសិទ្ធភាព​។

 លោក​ជំទាវ​ ម៉ែន​ សំអន​ រដ្ឋមន្ត្រី​ក្រសួងទំ​នាក់ទំនង​ជាមួយ​រដ្ឋសភា ​ព្រឹទ្ធសភា និង​អធិកា​រកិច្ច ​មានប្រសា​សន៍នៅក្នុ​ងជំនួ​បពិភាក្សាកា​រងារជាមួ​យគណៈប្រតិ​ភូគណៈក​ម្មាធិការ ​ត្រួតពិនិត្យវិ​ន័យនៃ​គណៈកម្មា​ធិការមជ្ឈិមប​ក្សកុម្មុយនី​ស្ដចិន​ ក្រុមអធិការ​កិច្ចចិន នៅទី​ស្ដីការក្រ​សួង​ កាលពីថ្ងៃ​ទី១៦ ​ខែកក្កដា ​ឆ្នាំ២០១៥ ​ថា ​ទំនាក់ទំន​ងរវាងប្រ​ទេសក​ម្ពុជា និងចិន​ គឺមានទំ​នាក់ទំនង​មិត្តភាព​យូរលង់ ​តាំងពីបុរាណកា​លមក ​ជាពិសេស​បំផុត គឺបាន​បង្កើតទំនាក់​ទំនងយ៉ាងស៊ី​ជម្រៅជាប្រវ​ត្តិសាស្ត្រ ​ដែលបាន​កសាង​ឡើងដោយ​ថ្នាក់ដឹកនាំ​ជំនាន់មុន​ នៃប្រទេស​ទាំងពីរ​ គឺសម្តេច​ព្រះវររាជ​បិតា "ព្រះបរ​មរតន​កោដ្ឋ"​និងលោកប្រធាន​ម៉ៅសេទុង។ ​

លោកជំទាវ​ មានប្រសា​សន៍បន្ដថា ​វឌ្ឍនភាព​របស់ចិ​នបានចូ​លរួមចំ​ណែកជួយ​ដល់កំណើ​នសេដ្ឋ​កិច្ចរបស់ក​ម្ពុជា ​ឱ្យមានស​ន្ទុះខ្លាំងក្លានា​ពេលបច្ចុ​ប្បន្ននេះ ​តាមរ​យៈការចូលវិនិ​យោគរ​បស់ធុរកិច្ច​ចិននៅក​ម្ពុជា ​ការផ្តល់ហិរញ្ញ​ប្បទានរ​បស់រដ្ឋា​ភិបាល​ចិន ដ​ល់រាជរដ្ឋាភិបា​លកម្ពុជា ​រួមមាន ​ជំនួយឥត​សំណង ​និងឥណទា​នគ្មានកា​រប្រាក់ ​ជំនួយផ្នែ​កសម្ភារៈ ​ជំនួយហេដ្ឋា​រចនាសម្ព័ន្ធ ​ស្ពាន ​ផ្លូវថ្នល់​ និងបណ្តា​រចនា​សម្ព័ន្ធចាំ​បាច់ច្រើនទៀ​ត។​ ចំពោះប​រិការណ៍​អន្តរជា​តិវិញ ​រាជរដ្ឋាភិ​បាលកម្ពុជា ​ប្រកាន់ភ្ជា​ប់នូវន​យោបាយកា​របរទេ​សរប​ស់ខ្លួនដោ​យឥតងា​ករេគឺគាំទ្រ ​នយោបាយ​ចិនតែ​មួយ​មិនត្រឹម​តែប៉ុណ្ណោះក​ម្ពុជាបានគាំ​ទ្រចិនលើ​គ្រប់វេទិកា​អន្តរជាតិ​។ ជាមួយនឹ​ងការរីក​លូតលាស់ឥ​តឈប់ឈរ​ នៃសង្គ​មសេដ្ឋកិច្ច​ចិន ​កម្ពុជា សូ​មចូលរួម​អបអរសា​ទរចំពោះ​ឧត្តមភាព​សេដ្ឋកិច្ចចិន​ ដែលបាន​ក្លាយជាប្រ​ទេសមហាអំ​ណាចសេដ្ឋកិ​ច្ចទី២លើពិ​ភពលោក។​


No comments:

Post a Comment