Thursday, June 11, 2015

សម្តេចតេជោ ហ៊ុន សែន ជួប​គណៈ​ប្រតិ​ភូបក្ស​កុំម្មុយ​នីស្តវៀតណាម


នៅក្នុងជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម ឡឺ ហុងអាញ់ សមាជិកការិយាល័យ​នយោបាយ​នៃគណបក្សកុំម្មុយនីស្តវៀតណាម នារសៀលថ្ងៃទី០៩ ខែមិថុនានេះ​ នៅវិមាន សន្តិភាព​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲរដ្ឋាភិបាលវៀតណាមបន្ត រក្សា ស្ថានភាព ស្ងៀមស្ងាត់នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ជាពិសេសក្នុងតំបន់ ព្រំដែន នៃ ខេត្តរតនគិរីរបស់កម្ពុជា ដែលរដ្ឋាភិបាលប្រទេសទាំង២​កំពុងធ្វើការសំរបសំរួល និងរក ដំណោះស្រាយលើបញ្ហាមិនទាន់ឯកភាពគ្នា ធ្វើយ៉ាងណាឲទំនាក់​ទំនងភាគីប្រទេសទាំង​២កម្ពុជា-វៀតណាមនៅតែល្អ​ដដែល។ ចំពោះសំណើរនេះ គណៈប្រតិភូវៀតណាម ក៏បាន ឯកភាពបន្តរក្សាស្ថានភាពរវាងប្រទេសទាំង២ដដែល។
សម្តេចតេជោ ហ៊ុនសែន ក៏បានជំរាបជូនថា នាពេលខាងមុខ គណបក្សប្រជាជនកម្ពុជា នឹង រៀបចំ សមាជពិសេសមួយ ដើម្បីរៀបចំអ្នកដឹកនាំគណបក្ស ប៉ុន្តែនៅក្នុងទ្រង់ទ្រាយយ៉ាង ណានោះ គណបក្សប្រជាជនកម្ពុជា មិនទាន់បានបញ្ជាក់នៅឡើយ។
ក្នុងជំនួបនោះដែរ ភាគីកម្ពុជា-វៀតណាម ក៏បានពិភាក្សាគ្នា​ជាច្រើនធ្វើយ៉ាងណាឲ្យ​ទំហំ​ពាណិជ្ជកម្ម​​ រវាងប្រទេសទាំង២អាចបន្តកើនឡើងរហូតដល់៥ពាន់លាន​ដុល្លារអាមេរិកក្នុង​មួយឆ្នាំ ដោយបច្ចុប្បន្ន​​ទំហំ​​ពាណិជ្ជកម្មរវាង ប្រទេសកម្ពុជានិងវៀតណាម មានជាង​២ពាន់​លាន​ដុល្លារអាមេរិក៕  





No comments:

Post a Comment