Wednesday, April 08, 2015

សាររបស់ឯកឧត្តម​ ហ៊ុន ​ម៉ានី ​ផ្ញើរជូន​ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ស្តី​ពី​ជំហរដែល​ក្រុម​ការងារ​រៀប​ចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត ​គួរ​ប្រកាន់​យក

នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៥នេះ  ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា បាន​សរសេរសារ នៅលើ​ទំព័រ Facebook ផ្ទាល់​ខ្លូន​របស់​ឯក​ឧត្តម ដោយបាន​បង្ហាញ​ពីអារម្មណ៍​ពិត និង​ការ​កត់​កំគាល់​ជុំវិញ​មតិ​សាធារណៈដែល​និយាយ​អំពី​ខ្លោង​ទ្វារ អង្គរសង្រ្កាន្ត។ ឯកឧត្តម​បាន​លើក​ឡើង​ថាទោះ​បី​បុគ្គល​មួយ​ចំនួន​ចង់​ឃើញ ឬមានចេតនា​បំផ្លាញ​យើង (ស.ស.យ.ក) និង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ទាំង​មូល​យ៉ាង​ណាក៏​ដោយ សូម ក្រុម​ការងារ​គ្រប់រូបបន្ត​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​បំពេញ​បេសកម្ម​ដ៏​ឧត្តុងឧត្តម​នេះសម្រាប់​នាំ​ជូន យុវជន​យើង ក្រុម​គ្រួសារ​យើង ក្រុម​ការងារ​យើង លោក​គ្រូ​អ្នក​គ្រូ សាស្រ្តចារ្យ​យើង សិល្បៈករសិល្បៈ​ការិនី​យើង ប្រជាជន​យើង​ទូទាំង​ប្រទេស ព្រម​ទាំង​មិត្តភក្តិ​បរទេស ទទួល​បាន​អនុស្សាវរីយ៍ បទ​ពិសោធន៍​ក្នុង​ភាព​សម្បូរ​បែប​នៃវប្បធម៌ជាតិ​យើង និង​នាំមក​នូវមោទ​ភាពសម្រាប់​យើង​គ្រប់​រូប​ដែល​ជាយុវជន​ជំនាន់​ក្រោយ។
ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​សហភាព​សហព័ន្ធយុវជន​កម្ពុជា(ស.ស.យ.ក.), ក្រុម​ការងារ និង​ជន​រួម​ជាតិ​ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តកន្លង​មក។ នេះ​ជាវេលា​ដ៏មមាញឹក ដែល​ក្រុម​ការងារ​គ្រប់​ផ្នែក​កំពុង​សស្រាក់​សស្រាំរៀប​ចំដំណើរ​ការ ផែន​ការតាមកម្ម​វិធី​នៃផ្នែក​ការ​ងាររៀង​ៗខ្លួន ក្នុង​គោល​ដៅសម្រេច​ទៅ​បាន​ដោយជោគជ័យ​នៃ​ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស.២៥៥៨-ព.ស.២៥៥៩ គ.ស.២០១៥ សម្រាប់​ជនរួម​ជាតិ​ខ្មែរ។ សមិ​ទ្ធផល​ដ៏ជោគជ័យ​របស់​អង្គរ​សង្ក្រាន្ត​ឆ្នាំកន្លង​ទៅ គឺ​ការ​ចូលរួម​ក្នុង​នាមមហាគ្រួសារ​ខ្មែរ ការ​ចងចាំ​នូវអនុស្សាវរីយ៍ដ៏​សប្បាយ​រីករាយ ​និង​ស្នាមញញឹ​មដិត​ជាប់​ក្នុងបេះ​ដូង​កូន​ខ្មែរ​គ្រប់​រូប។ ម្យ៉ាង​វិញ​ទៀត អង្គរសង្ក្រាន្ត​ក៏​នាំមកនូវចរន្តថវិការ ៣០លាន​ដុល្លារ បានហូរចូល​ដោយ​ផ្ទាល់​ក្នុង​ហោប៉ៅ​របស់​ប្រជាជន​មូល​ដ្ឋា​នផ្ទាល់។
ឯកឧត្តម​បាន​បន្តថា នេះ​ជាវិញ្ញាសារ​សាក​ល្បង សម្រាប់​ក្រុម​ការងារ​យើងទាំង​អស់​ដែល​ចូលរួម និង​នៅតែបន្ត​ក្នុង​ការ​បំពេញ​បេសកម្ម​ដ៏​ថ្លៃថ្លា នៃការ​ពង្រឹកពង្រីក​ភាព​ជោគជ័យ​បន្ថែមទៀត​នៃ​ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ អង្គរសង្ក្រាន្ត​មិន​មែន​ដើម្បីបុគ្គល​ណាម្នាក់​នោះទេ តែ​អង្គរសង្ក្រាន្ត​ដើម្បី​យើង​ទាំង​អស់​គ្នា ដើម្បី​លើក​តម្កើង​កិត្យានុភាព​ប្រជាជាតិ​ខ្មែយើង ទាំង​អស់នេះ​ជាគោល​ដៅ​ដែល​យើង​សម្រេច​បាន នាព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កន្លង​មក ជា​ពិសេស​រយៈពេល ៨ខែ​ចុងនៃ​ការរៀប​ចំព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ព.ស.២៥៥៨-ព.ស.២៥៥៩ គ.ស.២០១៥ ទោះបីក្នុង​កាលៈទេសៈ​ដ៏លំបាក​យ៉ាង​ណាក៏​ដោយ យើង​កាន់​តែជិត​ស្និទ្ធ រឹង​មាំ និង​ឆន្ទៈកាន់​តែ​មោះ​មុត​សម្រេច​គោល​ដៅ​ឲ្យ​បាន ។
យើង​រួមគ្នា​ដើម្បី​ប្រទេស​ជាតិ​របស់​យើង ប្រទេស​ជាតិ​ត្រូវ​ការ​យើង​គ្រប់​រូប យើង​ជឿជាក់​ថា យើង​ធ្វើ​បានព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ទទួល​បាន​ជោគជ័យ ជោគជ័យ​ដែល​មិន​ត្រឹម​តែកើត​ពីការខិត​ខំប្រឹង​ប្រែង​របស់​យើង​ទាំង​អស់គ្នា​នោះទេ តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​គឺបង្កើតអនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន ផ្តល់​ជូន​អ្នក​ចូលរួម​នូវក្តីសោមនស្សរីករាយ និងមោទនភាព​វប្បធម៌ អរិយ​ធម៌ជាតិ​ខ្មែរ៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment