Friday, April 03, 2015

កម្ពុជា-មីយ៉ាន់ម៉ា សន្យារឹតបន្តឹង ចំណងមិត្តភាពការទូត រវាងប្រទេសទាំងពីរ ឱ្យរឹងមាំ

ព្រះ​រាជា​ណា​ចក្រកម្ពុជា និង​សហភាព​មីយ៉ាន់ម៉ា​ បានសន្យា​រឹតបន្តឹង​ចំណង​ មិត្តភាពការ ទូតរវាង​ប្រទេស​ទាំងពីរ​ ឱ្យកាន់​តែ​ខ្លាំងក្លា​ថែមទៀត​ ខណៈ​ដែលឆ្នាំនេះ ​ចំណងការ​ទូតរវាង​កម្ពុជា​ និង​មីយ៉ាន់ម៉ា ​មានរយៈ​ពេល៦០ឆ្នាំ​ហើយ​នោះ។

ការសន្យា​នឹង​រឹត​បន្តឹងចំណង​ការទូតបន្ថែម​ទៀត​នេះ បានធ្វើឡើង​ នៅខណៈពេល​ដែល អនុ​ប្រធា​នាធិបតី​ មីយ៉ាន់ម៉ា​ ឯកឧត្តម​ ញ៉ាន​ ធុន ​បានជួបសម្តែងការ​គួរសមជាមួយ ​សម្តេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​កម្ពុជា នៅទី​ស្តី​ការគណៈរដ្ឋមន្រ្តី វិមាន​សន្តិភាព​​ នាព្រឹកថ្ងៃ​ទី២ ខែ​មេសា ​ឆ្នាំ២០១៥នេះ។

ឯកឧត្តម​ អ៊ាង សុផល្លែត ​ជំនួយការ​ផ្ទាល់សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង ប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​ថា​ ទស្សន​កិច្ច​របស់​ ឯកឧត្តម​ ញ៉ាន​ ធុន (U Nyan Tun )​ បាន​ធ្វើ​ឡើង ដើម្បី​ពង្រឹងពង្រីក​ទំនាក់​ទំនង​ល្អរវាងប្រទេស​ទាំងពីរ ​និងសហភាព​មី​យ៉ាន់​ម៉ា​សុំរៀនសូត្រ​ពីកម្ពុជា​ ពីការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ ។​ ឯកឧត្តម​ អ៊ាង​ សុផល្លែត ​បនា​បន្ត​ថា ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ​ បានសន្យា​រឹតបន្តឹង​ចំណង​ការទូតរ​វាងប្រទេស​ទាំងពីរ ឱ្យកាន់​តែរឹង​មាំថែម​ទៀត ។


តាម​ការជូន​ព័ត៌មាន ​នៅ​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៥នេះ​ដែរ នៅ​ទឹក​ដី​អង្គរ ក្នុង​ខេត្ត​សៀម​រាប ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន នឹង​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​បទ​ពិសោធន៍ក្នុង​ការ​គ្រប់​គ្រង និង​អភិរក្សរមណីយដ្ឋានអង្គរ ជូនឯកឧត្តម​ Nyan Tun អនុប្រធានាធិបតី​សហភាព​មី​យ៉ាន់​ម៉ា ខណៈដែល​អនុប្រធានាធិបតី​រូប​នេះ មក​បំ​ពេញ​ទស្សនកិច្ច​សុឆន្ទៈ ​នៅ​ព្រះ​រាជាណា​ចក្រក​ម្ពុជា​រយៈពេល​៣ថ្ងៃ​ តប​តាម​ការអញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន  ចាប់​ពី​ថ្ងៃ​ទី០១ ដល់​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៥ បន្ថែម​លើ​ការ​ពង្រឹង​នូវ​ចំ​ណង​មិត្ត​ភាព​ និង​កិច្ច​សហ​​ប្រតិ​បត្តិការលើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​៕

No comments:

Post a Comment