Wednesday, March 04, 2015

គណបក្សនយោបាយធំៗ ទាំងពីរ កំពុងត្រៀមរៀបចំសិក្ខាសាលា ដើម្បីពិគ្រោះយោបល់អំពីច្បាប់បោះឆ្នោតនៅថ្ងៃទី ៩ មីនា ខាងមុខនេះ

នៅ​ថ្ងៃទី៣​ ខែមីនា​ ឆ្នាំ២០១៥​ម្សិល​មិញនេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្តី​ជូនដំណឹង​រួម​គ្នា​មួយ​ ដោយបាន​បញ្ជាក់ថា​ ថ្នាក់​ដឹកនាំ​គណ​បក្ស​ទាំងពីរ​ នឹងរៀប​ចំ​សិក្ខា​សាលា​មួយ​ នៅថ្ងៃ​ទី​ ៩​ ខែ​មីនា​ ខាងមុខ​នេះ​ ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្តី​ស្នើ​ច្បាប់ពីរ៖​ ទី១​ គឺសេចក្តី​ស្នើច្បាប់​ស្តីពី​ការរៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅនៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ និងទី២ ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ ស្តីពី​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។
នៅក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​ ក៏បាន​ធ្វើការ​ប្រកាស​ដល់​សាធារណ​ជន​ដែល​មាន​បំណង​ចង់​ចូល​រួមក្នុង​សិក្ខា​សាលានេះ​ អាច​ធ្វើការ​ទំនាក់​ទំនង​មក​អគ្គ​លេខា​ធិការ​ដ្ឋាន​រដ្ឋសភា​ ដើម្បី​ចុះ​ឈ្មោះ​បាន។


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment