Thursday, November 20, 2014

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលគ្មានសិទ្ធិលើប្រពន្ធ័តុលារការទេ

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញា បត្រ ជាន់​ខ្ពស់​សាកលវិទ្យាល័យ អាយអាយស៊ី នាព្រឹក​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​ថា ទាំង​សម្តេច​តេជោ ទាំងរាជរដ្ឋាភិបាល មិនមានសិទ្ធិ​ទៅលើប្រពន្ធ័តុលាការនោះទេ។ ការចាប់ខ្លួននោះ គឺ​ជាដែន​សមត្ថ​កិច្ច របស់កង​កំលាំង និងតុលាការតែប៉ុណ្ណោះ។

ការថ្លែងប្រតិកម្មរបស់​សម្តេច​តេជោ គឺនៅគ្រាដែលមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបានចោទថា បក្ស​កាន់​អំណាចបាន​ប្រើ​ប្រាស់ប្រពន្ធ័តុលាការជាឧបករណ៍បង្ក្រាបបក្សប្រឆាំង តាមរយៈការចាប់ខ្លួន សកម្ម​ជន​​បក្ស​ប្រឆាំងបញ្ជូនទៅតុលាការជាបន្ត​បន្ទាប់ ។

ការថ្លែងរបស់សម្តេចតេជោ គឺជួនចំពេលដែលសកម្មជនគណបក្ស​សង្រ្គោះ​ជាតិ ត្រូវបានគេ​ស្គាល់​ថា ដូចជា​ លោក ​មាជ សុវណ្ណរ៉ា ត្រូវបានអាជ្ញាធរឃាត់ខ្លួន និង​បញ្ជូន​ទៅតុលាការពីបទបំផុស បំផុលឲ្យមាន​អំពើហឹង្សា យោង​តាម​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ទីលានប្រជាធិបតេយ្យ និង​បទ​ចោទមួយ​ចំនួនទៀត។ គណបក្សសង្គ្រោះជាតិ បានហៅការចាប់ខ្លួននោះថា ជាការរំលោភទៅ​លើកិច្ច​ព្រម​ព្រៀងរវាងបក្សទាំងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០១៤។  

សម្តេច​បាន​សង្កត់​ធ្ងន់​ថា កិច្ចព្រមព្រៀង​បក្ស​ទាំង ពីកាលពីថ្ងៃទី ២២ ខែកក្កដា មិនមែនជា​កិច្ចព្រម​ព្រៀង​បញ្ចប់​នូវដំណើររ​បស់​​តុលាការទៅលើរឿងក្តីព្រហ្មទណ្ឌ ហើយក៍មិនមែន ជាកិច្ច​ព្រម​ព្រៀង​រំលត់បណ្ដឹងអាជ្ញានោះទេ ហើយទន្ទឹងនឹងប្រព្រឹត្តទៅនៃ​ដំណើរការ​លទ្ធិ​ប្រជា ធិបតេយ្យ ក៍ចាំបាច់​ត្រូវ​​ពង្រឹងនីតិរដ្ឋផងដែរ មិនអាចយោគយល់ រឺអនុ​គ្រោះ​បានទេ ។ នេះជាគូស បញ្ជាក់ របស់សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សម្តេចតេជោ បាន​បញ្ជាក់ថា ការចាប់ខ្លួនសកម្ម ជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹង​មិន​​ធ្វើឲ្យរាំងស្ទះដល់ដំណើរការចរចារ របស់បក្សទាំងពីរ ក្នុងការ ជំរុញការរៀប​ចំ​ច្បាប់​ស្តីពី​ការ​​ចាត់​តាំង និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំ​ការ​បោះ​ឆ្នោត និងការបន្តធ្វើ​វិសោធ​ន​កម្មបទ​បញ្ជា​ផ្ទៃក្នុង ក្នុងសភានោះឡើយ៕

អត្ថបទ៖ ខេមរា

No comments:

Post a Comment