ប្រតិភូយុវជនមកពីប្រទេសអាស៊ាន និងយុវជនមកពីប្រទេសជប៉ុន
តាមរយៈតំណាងរបស់ខ្លួនបាន ថ្លែងអំណរគុណ និងបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដោយទទួលបានការចូលជួបសម្តែងកា រគួរសមដើម្បីស្វែងយល់ និងបានស្តាប់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលជាចំណេះដឹងដ៏ខ្ពង់ខ្ពស់សម្រាប់ការដឹកនាំប្រទេសនៅពេលអនាគត។
ក្នុងពិធីជួបសំណេះសំណាល
ជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន
នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាមិនខុសពីប្រទេសអាស៊ានដទៃទៀតនោះទេ មានទំនាក់ទំនងដ៏ល្អប្រសើរខ្លាំងណាស់ជាមួយនិងប្រទេសជប៉ុន ក្នុងនោះសម្តេច(តេជោ) ធ្លាប់បានធ្វើការងារដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីជប៉ុនជាច្រើននាក់
នាពេលកន្លងមក រាប់ទាំងនាយក រដ្ឋមន្រ្តីជប៉ុនឯកឧត្តម ស៊ីនហ្សូ អាបេ នាពេលបច្ចុប្បន្ននេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសជប៉ុនមានប្រវត្តិជាមួយគ្នាជាយូរលង់ណាស់មកហើយ
និងតែងតែមានទំនាក់ ទំនងល្អជាមួយគ្នាមិនដែលអាក់ខានម្តងណាឡើយ។ ដោយសារតែកម្ពុជាមានទំនាក់ទំនងល្អជាមួយ
និងប្រទេសជប៉ុននោះហើយ ជប៉ុន
បានរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ
ពិសេសទៅទៀតនោះ អ្វីដែលរូបសម្តេច មិនអាចបំភ្លេចបាន នៅក្នុងឆាកជីវិតរបស់សម្តេចតេជោនោះគឺសម្តេចបាន
ទៅសម្រាកព្យាបាលភ្នែកនៅប្រទេសជប៉ុន និងបានទទួលឈ្មោះជាភាសាជប៉ុនជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ដែលជា ភរិយារបស់សម្តេចផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ឲ្យដឹងអំពីមូលហេតុ និងផលប្រយោជន៍ដែលកម្ពុជាទទួលបានពីពេលចូលជាសមាជិកសមាគម
នៃប្រទេសអាស៊ានថា គឺទី១ គោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងផងខ្លួន
ទី២-ស្មារតីសហគមន៍ និងរបៀបរបបការងារស្មើភាព និងស្មើសិទ្ធិ ទី៣-ដើម្បីសមាហរណកម្មដែលគ្របដណ្តប់គ្រប់ទិដ្ឋភាព
និងទី៤-ច្រកចេញលើផ្នែកការទូត។
ដោយលើកឡើងថា
បញ្ហាជាតិសាសន៍ បញ្ហាសាសនាមិនមែនជាឧបសគ្គ
នៃសហប្រតិបត្តិការ ឬការធ្វើជាញាតិវត្តន៍នោះទេ សម្តេចតេជោមានប្រសាសន៍ផ្តល់ជាអនុសាសន៍ថា យុវជនកម្ពុជា
និងយុវជនអាស៊ាន ត្រូវតែបន្តសហការគ្នាជាមួយ និងយុវជនជប៉ុន ដែលជាអាវុធដ៏រឹងមាំ និងមុតស្រួច ក្នុងទំនាក់ទំនងរវាងអាស៊ានគ្នាឯងជាមួយប្រទេសជប៉ុន។
សម្តេចតេជោមានប្រសាសន៍ថា នៅទីនោះយើង មានជាតិសាសន៍ខុសគ្នា
យើងមានភាសាខុសគ្នា យើងមានសាសនា ខុសគ្នា ប៉ុន្តែទាំងអស់នោះមិនមែនជាឧបសគ្គនៃកិច្ចសហប្រតិបត្តិការរបស់យើងនោះទេ។
កម្ពុជាមានបទពិសោធន៍សម្បូរបែបល្អណាស់ កម្ពុជាគ្មានទេការរើសអើងជាតិសាសន៍
ពណ៌សម្បុរ ហើយក៏មិនធ្លាប់ មានជម្លោះលើបញ្ហាសាសនានោះទេ ពោលគឺកម្ពុជារស់នៅប្រកបដោយភាពសុខដុមរនាជាមួយគ្នា
លើគ្រប់សាសនាទាំងអស់ ដោយគ្មានការរើសអើងពីគ្នានោះទេ។
ទាក់ទងនឹងដំណើរទស្សនកិច្ចនៃប្រតិភូ នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន តំណាងយុវជន ម៉ាឡេស៊ី
និងជប៉ុនមានបានធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា ដូចពេលមុនដែលកម្មវិធីនាវាយុវជនអាស៊ីអា គ្នេយ៍លើកទី៤១នេះ មានរយៈពេល៥១ថ្ងៃ
ដោយគិតចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែធ្នូ
ដែលធ្វើការចូលចតនៅកំពង់ផែ ក្នុងប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី និងប្រទេស ជប៉ុន។ កម្មវិធីនេះបានចាប់ផ្តើមឡើងចាប់តាំងពីឆ្នាំ១៩៧៤
មានទិសដៅដើម្បីពង្រឹងពង្រីកមិត្តភាព និងការយល់ដឹងរវាងជប៉ុន និងយុវជនក្នុងបណ្តាប្រទេសអាស៊ាន
ពិសេស ដើម្បីលើកកម្ពស់វិស័យអក្សរសាស្រ្ត សិល្បៈ វប្បធម៌ និងអរិយធម៌ ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
។ ជារៀងរាល់ឆ្នាំកម្មវិធី នេះតែងតែនាំមកនូវការជួបជុំរវាងយុវជនអាស៊ាន-ជប៉ុន
ជាង៣០០ នាក់ ហើយក្នុងរយៈពេលដែលនាវាចូលចតនៅតាមកំពង់ផែនៃប្រទេសនីមួយៗ
តំណាងគណៈប្រតិភូនាវាយុវជនទាំងអស់មានឱកាស បានជួបសម្តែងការគួរសមជាមួយបណ្តាមេដឹកនាំនៃប្រទេសនីមួយៗ
របស់ប្រទេសអាស៊ាន-ជប៉ុន។ ដោយឡែកសកម្មភាពនៅលើនាវា រួមមានការពិភាក្សាជាក្រុមការសំដែងសិល្បៈ
និងវប្បធម៌ នៃប្រទេសនីមួយៗដែលជាសមាជិកផងដែរ។
សម្តេចតេជោបានជូនពរដល់គណៈប្រតិភូទាំងអស់សូមមានសុខភាពល្អបរិបូណ៌
ក្នុងការស្នាក់អា ស្រ័យបំពេញសកម្មភាពការងារនៅក្នុងប្រទេសកម្ពុជា សូមបានជួបនូវភាពជោគជ័យ
ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពក្នុងចំណោមស្រទាប់យុវជន និងយុវជននៃប្រទេសអាស៊ាន-ជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចែកជូនដល់គណៈប្រតិភូទាំងមូលនូវវត្ថុអនុស្សាវរីយ៍ប្រាក់
ស្លឹង ដែលជាប្រាក់ដំបូងគេបង្អស់របស់ប្រទេសកម្ពុជានោះ៕
No comments:
Post a Comment