Tuesday, October 07, 2014

សម្តេចតេជោ​ ហ៊ុន​ សែន បានចាត់ទុកកញ្ញា ស៊ន សៀវម៉ី ជាវីរៈនារីសំរាប់កម្ពុជា

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ បាន​ចាត់​​ទុកកញ្ញា ស៊ន សៀវ​ម៉ី ជា​វារៈនារី​សំ​រាប់​​កម្ពុជា ដែលបានលើកស្ទួយ​កិត្តិយស​​កម្ពុជា នៅគ្រា​ដែលកម្ពុជា មិន​ដែល​ទទួល មាសសោះ​ក្នុងការប្រកួត អាស៊ីហ្គេម ជាង៦០ឆ្នាំមកនេះ។
ពិធី​​​ទទួល​ម្ចាស់​មេដាយមាស ស៊ន សៀវ​ម៉ី ត្រូវបាន​ប្រា​ព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​​តេជោ នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមជាមួយ​ឥស្សរ​ជនជាច្រើនទៀត ។

នៅក្នុងការសំណេះសំណាល ពាក្យ​ពេជន៍ដំបូង របស់ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី បានចាត់ថា កញ្ញា ស៊ន សៀវម៉ី ជាវីរៈនារី សំរាប់ កម្ពុជា ដែល​បាន​លើក​ស្ទួយ​កិត្តិយស​កិត្យា​នុភាពជាតិ នៅ​គ្រា​ដែលកម្ពុជា មិនដែល ទទួល​បាន​មេដាយ​​មាស​ម្តងដាឡើយ ក្នុង​ការ​ប្រកួង​កីឡាអាស៊ី ជាង៦០ឆ្នាំមកនេះ ពោល​​តាំង​ពីឆ្នាំ​១៩៥៤មក។ ការទទួល​បាន​មេដាយមាសរបស់កញ្ញា សៀវម៉ី មិន​មែន ត្រឹមតែ​លើក​ស្ទួយ​ត្រកូលស៊ន​ប៉ុណ្ណោះ​ទេ ប៉ុ​ន្តែសៀវម៉ី បានលើក​ស្ទួយ​ត្រកូល​កម្ពុជា​ទាំង​មូល​តែម្តង។ នេះជាគំរូដ៍ល្អ និងជា​មោទនភាពជាតិកម្ពុជា។

សម្តេចតេជោនាយករដមន្ត្រី បាន​បញ្ជាក់​ថា យោងតាម​ការសំរេច​របស់​ក្រសួង​អប់រំ​យុវជន និងកីឡា និងយោង​ទៅតាម​ការចេញ​ទៅប្រកួត​នៅ​កូរ៉េខាង​ត្បូង ត្រូវការ​ហ្វឹក​ហាត់ ធ្វើឲ្យកញ្ញា សៀវ​ម៉ី មិនបានរៀនបន្ថែម សំរាប់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ លើក​ទី២ទេ ប៉ុន្តែ​បានយកមេដាយមាសជូនជាតិមាតុភូមិ ហើយ​ត្រូវប្រឡង លើក​ទី២នោះទៀត ដូច្នោះក្រសួង​អប់រំបាន​ចេញនូវ​សេចក្តី​ប្រកាស​២ថ្ងៃទី ០៣ កន្លង ទៅ ដោយផ្តល់ឲ្យកីឡាការនី ស៊ន សៀវម៉ី ដែល​ទទួល​បាន​​មេដាយមាសនៅក្នុងការ ប្រកួតកីឡា អាស៊ី​ ឲ្យជាប់​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិសម័យប្រឡង ១៣ តុលា ២០១៤ ដោយស្វ័យប្រវត្តិតែម្តង និងផ្តល់​ជូនអាហារូបករណ៍១០០% ឲ្យ សិក្សា​នៅសា​កល​វិទ្យាល័យ​រដ្ឋណា​មួយ​ផង​ដែរ​។

សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា សំរាប់ការលើកទឹកចិត្ត រាជរដ្ឋាភិបាល ផ្តល់​ថវិកា​ប្រមាណ ៨០លានរៀល ប្រហាក់​ប្រហែល​នឹង២ម៉ឺន​ដុល្លារ​អាមេរិក ថវិការ សម្តេច​​ផ្ទាល់ចំនួន ១ម៉ឺន​ដុល្លារ​អាមេរិកបន្ថែមទៀត ។ ពិសេស​ជាង​នេះទៅទៀត សម្តេច​តេជោ បាន​ឧបត្ថម្ភ ថវិការ​១៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ បន្ថែម​ទៀត​សំរាប់ ការ​សិក្សានៅថ្នាក់មហាវិទ្យាល័យណាមួយ​រហូត​ដល់​ចប់​ ហើយ​សៀវ​ម៉ីរៀន​ពេទ្យ​​ប្រាក់​ឧបត្ថម្ភចំនួន ៨ឆ្នាំ ទៅតាម​ចំនួន​ឆ្នាំនៃ​មុខ​វិជ្ជា​ដែល​ត្រូវសិក្សា។ សម្តេច​តេជោ ផ្តល់ម៉ូតូ​មួយគ្រឿងសំរាប់ មធ្យោបាយ​ធ្វើ​ដំណើរ​ទៅសិក្សា កុំព្យូទ័រ​លេប​ថប​មួយគ្រឿងម៉ាក អេបផល តំលៃ ១២៥០ដុល្លារអាមេរិក និងអាយ​ផេត​មួយ​គ្រឿង​ផងដែរ។

គួររំលឹកថា កញ្ញា ស៊ន សៀវម៉ីទើប​តែ​ចូល​ហ្វឹកហាត់​តេក្វាន់ដូ នៅ​ឆ្នាំ ២០១០ ប៉ុណ្ណោះ​នាង​​ធ្លាប់​ដណ្ដើម​បាន​មេដាយ​នៅ​​អន្តរជាតិ​ចំនួន ៦ គ្រឿង​សំខាន់ៗ រួម​មានមេដាយ​ ប្រាក់ (Asean Championship ឆ្នាំ ២០១១)មេដាយ​សំរឹទ្ធ​ (ស៊ីហ្គេម​ឆ្នាំ ២០១១)មេដាយ​សំរឹទ្ធ (Asian Tekwando Championship ​2012), មេដាយ​សំរឹទ្ធ (Asean University 2011), មេដាយ​មាស (ស៊ីហ្គេម​ឆ្នាំ​២០១៣)មេដាយ​មាស (Asian Games 2014) 

គួរ​បញ្ជាក់ថា ឆ្នាំនេះ​ជា​ខួប​លើក​ទី​៦០ សម្រាប់​កម្ពុជាដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​អាស៊ីបន្ទាប់ពី​ កម្ពុជា​បាន​ចូលរួម​លើក​ទី​១ នា​ឆ្នាំ​១៩៥៤​។ក្នុងការ​ចូលរួម​លើក​ទី​៤ នា​ឆ្នាំ​១៩៦២ ដែល​ធ្វើ​នៅ​ទីក្រុង​ហ្សា​ការ​តាប្រទេស​ឥណ្ឌូណេស៊ី​នោះ កីឡាករ​ប្រដាល់​កម្ពុជា​មួយរូបបាន​ក្លាយជា​វីរបុរស​ដោយ​បានទទួល​ មេដាយសំរិទ្ធ​មុនគេ នោះ​គឺ​លោក យូជិន​ហុង​។ នៅ​ឆ្នាំ​១៩៧០ កីឡា​អាស៊ី​រៀបចំ​ធ្វើ​នៅ ហ៊ី​រ៉ូ​ស៊ី​ម៉ាប្រទេស​ជប៉ុន ហើយ​កម្ពុជា​បាន​មេដាយ​មួយគ្រឿង​ទៀតពី​ការប្រកួត​កីឡា​អាស៊ី​នេះដែរ​។​ ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េ​នេះមាន​អត្ត​ព​លិ​ក​ជិត ១ ម៉ឺន​នាក់​មកពី ៤៤ ប្រទេស​ចូលរួម​។ កីឡា​ចំនួន ៣៦ប្រភេទ និង ៤៣៩ វិញ្ញាសា​កីឡា ត្រូវបាន​ដាក់អោយ​ប្រកួត​។សម្រាប់​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ២០ នាក់ទៅ​ចូលរួម​ប្រកួត​​កីឡា Asian Games​នេះ ដែលមាន​កីឡា​ចំនួន ៨ ប្រភេទគឺ​អត្តពលកម្ម ហែល​ទឹក ចំបាប់ វាយ​កូន​បាល់ Soft តឺ​នី​ស្ត តេ​ក្វាន់​ដូយូ​ដូ និង បាល់ទះ​ឆ្នេរ​ខ្សាច់​។

ទោះជា​កីឡា Asian Games បង្កើតឡើងបាន ១៧ លើក​មកហើយ​ក៏ពិតមែនប៉ុន្តែ​បើ​គិត​​​ចាប់តាំងពី​ឆ្នាំ១៩៥៤មក កម្ពុជាធ្លាប់បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ទៅ​ចូលរួម​បាន​តែ ១១លើក​ប៉ុណ្ណោះព្រោះ​មាន​ឆ្នាំ​ខ្លះ​កម្ពុជា​មិន​ចូលរួម​ដោយសារ​មាន​វិបត្តិ​សង្គ្រាម​ក្នុង​ស្រុក។

ការចូល​រួមទាំង ១១ លើក​នេះ កម្ពុជា ឈ្នះ​មេដាយមាស ១  ប្រាក់២  និង​សំរឹទ្ធ៤  ប៉ុន្តែ​ឯកសារ​លំអិត​ទាក់ទង​នឹង​អត្ត​ព​លិ​កប្រភេទ​កីឡា​ដែល​កម្ពុជា បាន​ចូលរួម​នោះមិន​មាន​ការ​ចងក្រង​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​នោះឡើយ។

សម្រាប់​ឆ្នាំ​ដែល​កម្ពុជា​ឈ្នះ​មេដាយ​ (ផ្អែកលើ​ឯកសារ​បរទេស) មាន៖
១) Asian Games លើក​ទី ៤ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី ឆ្នាំ១៩៦២ លោក យូ ជិន​ហុង ជា​អ្នកឈ្នះ​មេដាយ​សំរឹទ្ធ ផ្នែក​កីឡា​ប្រដា​ក់សកលទម្ងន់ ៥៨ គីឡូ​ក្រា​ម។

២) Asian Games លើក​ទី ៦ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​ឆ្នាំ ១៩៧០ កម្ពុជា​ឈ្នះ​មេដាយ​ចំនួន ៥ រួមមាន៖
• កីឡា​ប្រដា​ក់សកល៖ លោក ខៀវ សឿន និង លោក ឡុង សាវឿន មេដាយប្រាក់​ម្នាក់​មួយគ្រឿង
• ហែល​ទឹក៖ តាម​ឯកសារ​ជា​អន្តរជាតិ​បានសរសេរថា​កម្ពុជាឈ្នះ​មេដាយ​វិញ្ញាសា​នេះ​ចំនួន ២ គ្រឿង ដោយ​លោក ផាត់ សំអុនឈ្នះ​មេដាយ​សំរឹទ្ធ តែ​ម្នាក់ទៀត​មិន​ឯកសារ​បញ្ជាក់​ច្បាស់លាស់។
• កីឡាបាល់ទះ​នារី៖ ឈ្នះ​មេដាយ​សំរឹទ្ធ១ ដែល​ក្នុងនោះ លោកយាយ ច័ន្ទលាង​ឈី​វ ក៏​ធ្លាប់បាន​អះអាងថាគាត់​ក៏​ជា​សមាជិក​ម្នាក់​នៅក្នុង​ក្រុម​ផងដែរ។

៤) Asian Games លើក​ទី ១៧ នៅ​កូរ៉េខាងត្បូង ឆ្នាំ ២០១៤ កីឡាការិនី ស៊នសៀវ​ម៉ី កីឡា​តេ​ក្វាន់​ដូ វិញ្ញាសា​ប្រយុទ្ធ​ក្រោម​ទម្ងន់ ៧៣ គីឡូក្រាមឈ្នះ​មេដាយមាស៕

អត្ថបទដោយ៖ ខេមរា

No comments:

Post a Comment