Monday, June 09, 2014

កំណាព្យ៖ លោក សម រង្សី និងកឹម សុខា ដុតភ្លើងកំហឹងពូជសាសន៍



លោក សម រង្សី និងកឹម សុខា
ដុតភ្លើងកំហឹងពូជសាសន៍
(បទពាក្យប្រាំបី)


នយោបាយបោកប្រាស់លោក សម រង្សី        នៅក្នុងពិធី គួរឲ្យអាម៉ាស់
រំលឹកព្រឹត្តិការណ៍ យូរយារឆ្នាំណាស់             ដែលកើតមានខ្លះ កាលពីអតីត           
ហេតុការណ៍ផុតទៅ ជាច្រើនទសវត្សន៍         ទោះអ្នកចេះស្ទាត់ ស្ទើរតែភ្លេចគិត
រឿងកម្ពុជាក្រោម ឋិតក្នុងគំនិត                    បញ្ហាត្រូវគិត ប៉ុលពតអប្រិយ៍              
លោក សម រង្សី និងកឹម សុខា                    ធ្វើជាហ៊ឺហា ឆ្កាជើងឆ្កាដៃ
ដោះស្រាយអតីត ធ្វើឫកបែបហៃ                 តាមការស្រមៃ គ្មានអ្វីជាតាង              
ពោលពាក្យឆ្កឹះឆ្កៀលបង្កទំនាស់                  បំផុសជំលោះ នឹងជាតិក្បែរខាង
លើកប្រវត្តិសាស្ត្រ ជាគ្រឿងសំអាង              តែភាគីម្ខាង យកល្បិចស៊កសៀត        
ដុតភ្លើងកំហឹង ប្រឆាំងពូជសាសន៍               ដែលផ្ទុយស្រឡះ ច្បាប់អន្តរជាតិ
បង្កសង្រ្គាម ជំលោះវិវាទ                            ឈានទៅពិឃាត ជាតិសាសន៍ដទៃ     
ប្រវត្តិស្រុកខ្មែរ ប្រែប្លែកពីគេ                       រឿងដែលរិះរេ គិតគ្នេររាល់ថ្ងៃ
ប្រល័យពូជសាសន៍ នាំឲ្យក្សិណក្ស័យ          ដែលត្រូវលកលៃ ច្នៃពិចារណា           
អ្នកសល់ពីស្លាប់ ដែលបាននៅរស់               ពុំភ្លេចរបូស ឈឺចាប់ពើតផ្សា
រងទុក្ខទារុណ ធ្ងន់ស្ទើរមរណា                     ពុំអាចវាចា ថ្លាថ្លែងប្រាប់បាន              
លោកសម រង្សី និងកឹម សុខា                     ប្រើពាក្យវោហា កុំថាស្មានៗ
សំដីមួយម៉ាត់ អាចស្លាប់រាប់លាន                កុំអាងតែប្រាណ ឈរពុំជាប់ដី             
ប្រជាពលរដ្ឋ ធ្លាប់ក្តៅឆេះឆួល                     ពុំអាចទទួល នូវពាក្យសំដី
ចាក់ដោតអុចអាល គ្មានត្រាប្រណី               បង្កជាថ្មី សង្គ្រាមពូជសាសន៍              


                                                                          ដោយ មូល មិត្ត  

No comments:

Post a Comment