Thursday, May 22, 2014

បទអត្ថាធិប្បាយ៖ គណបក្ស​ប្រឆាំង​ចាញ់​ឆ្នោត ដើរអួត​ប្រាប់​គេឯង​ថាឈ្នះ​!



          អំ​នួត​ និង​ការ​បោក​ប្រាស់ប្រជា​ពល​រដ្ឋ​ បាន​កើត​ឡើង​ជា​ថ្មី​ទៀត បន្ទាប់​ពី​ការ​បោះ​ឆ្នោតរួច​ភ្លាម​ៗនារសៀល​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៤ គឺ​​នៅ​ពេល​លទ្ធ​ផល​ផ្លូវ​ការ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​ ​លោក សម ​រង្ស៊ី​ ប្រធានគណបក្សសង្រ្គោះជាតិ​បានថ្លែងក្នុង​សន្និសីទ​កាសែត​ ថា គណបក្ស​របស់​ខ្លួន​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​។​​

ប៉ុន្តែ តាម​ការ​ពិត​ លទ្ធផលបោះ​ឆ្នោត​នៅ​ទូទាំងប្រទេស​បានបង្ហាញថា គណ​បក្ស​ប្រជា​ជន​កម្ពុជា (CPP)ជាអ្នក​ឈ្នះ។ សម្លេង​ឆ្នោត​នៅ​ថ្នាក់​ខេត្ត​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​៨៤២១សម្លេង ស្មើនឹង​៧៣,៥៩ភាគរយ រីឯគណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​​ឆ្នោត​តែត្រឹម​២៩៧២សម្លេង ស្មើនឹង​២៥,៩៧​ភាគ​រយ​ប៉ុណ្ណោះ។បើ​គណនាសម្លេង​ឆ្នោត​ថ្នាក់​ស្រុក​ គឺគណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​សម្លេង​គាំ​ទ្របាន​ចំ​នួន​ ៨៣៧៩ សម្លេង​ ស្មើនឹង​៧៣,២៨ភាគ​រយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​សម្លេង​ឆ្នោត​ត្រឹម​តែ ២៩៥៩ ស្មើ​នឹង​២៥,៨៨ភាគ​រយ។

យោង​លើ​លទ្ធផល​នេះ បើ​ធៀប​នឹង​ការ​គណនា​តាមចំ​នួន​សមាជិក​ឃុំ គណបក្ស​ប្រជាជន​កម្ពុជា​បានកើនចំនួន១៣អាសន: នៅ​ថ្នាក់​ស្រុក​ រឺឯ​គណបក្ស​សង្រ្គោះជាតិ​(គណបក្ស​សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស) បានបាត់បង់​អាសន:​របស់​​ខ្លួនអស់ចំនួន១០អាសនៈ។

របាយការណ៍​ជាក់​ស្តែង​បង្ហាញ​ថា ការ​ធ្លាក់​ចុះ​សម្លេង​ឆ្នោត​យ៉ាង​គំ​ហុក​របស់​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​គេមើល​ឃើញ​ថា ភាព​ជា​អ្នក​កាន់​កាប់​អាសនៈដ៏ច្រើន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​តែ​រឹង​មាំ មិន​រង្គើឡើយ។ ជាក់​ស្តែង គ្រាន់​តែ​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​មួយ​ប៉ុណ្ណោះ គណ​បក្ស​​​​ប្រជា​ជន​កម្ពុជា បានកើនអាសនៈជា​ប្រធានក្រុម​ប្រឹក្សា​ថ្នាក់​ស្រុកចំ​នួន​៣។ យោង​លើ​​ព័ត៌​មាន​ច្បាស់​ការមួយ​បាន​បង្ហាញ​ថា បន្ទាប់​ពី​ទទួល​បរាជ័យ​ ថ្នាក់​ដឹក​នាំ​គណបក្សប្រឆាំង​បាន​ស្តី​បន្ទោសគ្នា​ និង​គំ​រាម​បង្ហោះ​រូប​ថត​​ ក្រុម​ប្រឹក្សា ស្រុក ឃុំ អ្នក​ដែល​បាន​ងាកមក​បោះ​ឆ្នោត​គាំ​ទ្រ​គណបក្ស​​ប្រជាជន​កម្ពុជា ចំ​នួន​៥នាក់​នៅ​ខេត្ត​កំ​ពង់​ស្ពឺ ជាមួយ​នឹង​ការ​គំ​រាមបណ្តេ​ញ​អ្នក​ទាំង​នោះ​ចេញ​ពី​បក្ស​ ដោយ​ចោទ​ថា «ក្បត់​បក្ស» ។  ទាំង​អស់​នេះ គឺជា​សញ្ញានៃ​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ដ៏​ជ្រាល​ជ្រៅរបស់​ក្រុម​​បក្ស​ប្រឆាំង​។

          បើ​ទោះ​ជា​បាត់​បង់​អាសនៈអស់​ចំ​នួន​១០ ប៉ុណ្ណឹង​ហើយ ប៉ុន្តែលោកសម រង្ស៊ី នៅ​តែបំ​ពាន​ដោយ​គឃ្លើន​ក្នុង​ការ​ភូត​កុហកដោយ​ឥត​អៀន​ខ្មាស ហើយ​ខំ​ប្រឹង​បោក​ប្រាស់ បំ​ភ័ន្ត​គេឯង​ ក្នុង​កាយ​វិការ​ដូច​ជា​អរខិប​រខុប។

អ្នកវិភាគនយោបាយ​គេមើល​ឃើញទៀតថា​ ហេតុអ្វី​ក៏ លោក សម រង្ស៊ី​ បញ្ចេញនូវ អាប្ប​កិរិ​យា​សប្បាយរីករាយខ្លាំង​ម្លេះ​ ក្នុងការស្រែកទទួលអបអរសាទរលទ្ធផល​ នៃគ... ដែលបាន ខិតខំរៀបចំ​ឲ្យមាន​ការបោះឆ្នោតប្រព្រឹត្ដទៅតាំងពីដើម រហូតដល់ចប់ចុងចប់ដើម។ អ្វីដែលគេ មិនយល់​នោះ ​គឺ​ថា តាំង​ពីដើម​ទី​មក​ម្លេះ លោក​សម រង្ស៊ី​ និងថ្នាក់ដឹកនាំរបស់គាត់​បាន​ប្រមាថ​មាក់ងាយ ​គ..ប មិន​ទទួលស្គាល់ គ...​ ទាមទារឲ្យមានការផ្លាស់ប្ដូរ គ.ជ.ប ក្រោមលេសថា មិន​ឯក​រាជ្យ និង​ជា​ចោរ។ល។ តែ​ទង្វើ​ក្អេងក្អាងប្រកបដោយភាព​អំនួតរបស់បក្សប្រឆាំង​នាពេលនេះ ហាក់​កំពុង​ចាត់ទុកនូវការដឹកនាំ​របស់ ​គ...​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រៀបបានជា អាទិទេពរបស់ខ្លួនទៅវិញ។​ ក្នុងន័យ​នេះ​​អ្នក​វិភាគ​នយោបាយ​គេ គិតថា ​លោក​សម រង្ស៊ី​ និងក្រុមគូកនរបស់​គណបក្សនេះ​ មិនកំពុង​តែ​វង្វេងវង្វាន់​ទេឬអ្វី?។

ព្រឹត្ដិការណ៍ថ្មីៗ​ ក៏បានឆ្លុះបញ្ចំង​ពីនយោបាយក្រៅប្រទេស​របស់លោក​ សម រង្ស៊ី​​ ដែល កំពុងដើរទ្បាំប៉ា​ គ្រប់ទីកន្លែង​ដើម្បីផ្លុំត្រចៀក​ ពួក​អ្នកនយោបាយ​មួយចំនួន​ដែលងាយក្នុងការ អូសទាញថា​ បក្សខ្លួន​ជាអ្នកឈ្នះ​ឆ្នោត​ នាការបោះឆ្នោត​កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​ កន្លងមកនេះ ​ក្រោមលេសធ្វើជាទាត់ចោលលទ្ធផលបោះឆោ្នត ក្រោយពីដឹងថា​ ការតវ៉ាតាម ផ្លូវច្បាប់ត្រូវទទួលបរាជ័យ ដោយចាប់យកដងផ្លូវ និងប្រជាពលរដ្ឋមួយចំនួនជាចំណាប់ខ្មំាង ក្នុងការដើរក្បួនតវ៉ាតាមការស្រមើស្រមៃចង់បានអំណាចផ្ទាល់ខ្លួន។ ជាក់ស្ដែងពួកគេ បានងាក មកចរចា ទាមទារយកតំណែងប្រធានរដ្ឋសភា​ក្រោមការលាក់បាំងថា​ ធ្វើឲ្យមានតុល្យភាព អំណាច​ជាមួយគណបក្សប្រជាជន​។​ មិនតែប៉ុណ្ណោះ​ លោក សម រង្ស៊ី​ តែងតែធ្វើការវាយ ប្រហារ​ទៅនយោបាយអព្យាក្រឹត្យរបស់​ សម្ដេចតេជោ ហ៊ុន សែន​ ប្រមុខ​រដ្ឋាភិបាល ​ក្នុងន័យ​កេង​​ចំណេញផ្នែកនយោបាយថា បានទៅចាប់ដៃ​​ជាមួយចិន​ បោះបង់អាមេរិក​។ ផ្ទុយ​ទៅវិញ​នៅក្នុង​ផលប្រយោជន៍ផ្ទាល់ខ្លួនគេ​ឃើញ លោក សម រង្ស៊ី បែរជា​ធ្វើរណេបរណប ជាមួយចិន ដោយ​បានប្រាប់ស្ថានីយ៍ទូរទស្សន៍ចិនមួយថា​ បក្សប្រឆាំង​គាំទ្រ​ការទាមទារទឹកដីរបស់ចិន ​ដោ​យ​ប្រឆាំង វៀតណាម​​នៅសមុទ្រចិនខាងត្បូង​។

លោក សម រង្ស៊ី បានប្រាប់ទូរទស្សន៍​Phoenixថា​«​ ចំណុចនេះ​បង្ហាញថា យើងមានគំនិត​មិនស្រប​ជាមួយអាមេរិក​ទេ​ ព្រោះ​អាមេរិក​គាំទ្រវៀតណាម​។​ បក្សសង្រ្គោះ​ជាតិ​ឈរខាងចិន » ។ ការ​គាំទ្រចិន មានន័យថា​ លោក សម រង្ស៊ី​ កំពុងតែដើរផ្ទុយពីនយោបាយ​អាមេរិក​ និង​បាន​ប្រឆាំង​យ៉ាងចេញមុខ​ជាមួយ​រដ្ឋាភិបាលអាមេរិក។​

 ត្រង់ចំណុចនេះ​ធ្វើឲ្យ​អ្នកវិភាគ​នយោបាយ​ក្នុងស្រុក​គេឆ្ងល់ថា​ ក្រុមលោក​ សម​ រង្ស៊ី​ ដែល ជានិច្ច​កាល ​តែងលើកតម្កើងនយោបាយ​អាមេរិក​​ជាគ្រូបាធ្យាយ ដែលម៉ាត់ណាក៏ប្រកាសក្ដែងៗ ថា ​« បក្សខ្លួនដើរតាមមាគ៌ាអាមេរិកដោយឥតងាករេ » ព្រមទាំងអួតអាងថា​ អាមេរិកក្ដី អាណិក​ជន​​ខ្មែរនៅអាមេរិកក្ដី​ គាំទ្របក្សខ្លួនមិនចាញ់មេដឹកនាំអាមេរិកទេ។ មិនតែប៉ុណ្ណោះពួកគេ ស្ទើរ​តែ​ហ៊ាន​ស្បថសច្ចាថា​ សូមជ្រកក្រោមទង់អាមេរិកលុះអវសាន្ដ។

បើហេតុនេះគេសួរថា​ តើលោក សម រង្ស៊ី​ ពិតជាអ្នកនយោបាយ​តថភាពនិយម ឬទេ? បើ​ខ្លួន​បានដឹកនាំប្រ​ទេស ​មិនមានជំហរជាក់លាក់នោះ ក្នុងការថ្លឹងថ្លែង​ប្រទេស​ណា​ជាមិត្ដ​ ប្រទេស​ណាជាសត្រូវ​ ឬក៏មិនមានជំហរ​ឯករាជ្យ​ ឬមានជំហរមិនលំអៀង​ខាងណា ​ដើម្បី​ឲ្យ​ប្រទេស​មហាអំណាច​គាំទ្រកម្ពុជា ទោះក្នុងកាលៈទេស: ណាក៏ដោយ។

  អស់រយ:ពេល៥អាណត្ដិ​កន្លងមកនេះ​ ចាប់តាំងពី​កាលបោះឆ្នោតអាណត្ដិទី១​ក្រោមការ រៀបចំដោយ UNTAC សម្ដេច ហ៊ុន សែន បានខិតខំ​ដឹកនាំ​នាវា​កម្ពុជាហែល​ឆ្លងកាត់ ព្យុះភ្លៀង​ ដែលបោ​កបក់​មកពី​គ្រប់ទិសទី ​កម្លាំងនយោបាយមកពីប៉ូលខាងកើត​ និងកម្លាំងនយោបាយមក ពីប៉ូលខា​ងលិច​ ព្រមទាំងការបង្កដោយក្រុមអគតិទាំងនៅកម្ពុជា និងនៅបរទេស ដែលមាន​និន្នាការប្រឆាំង​ជាពិសេស « NGOs »​ ។ ប្រទេសកម្ពុជា​ដែលបាន​រួចផុត​ពីគ្រោះមហន្ដរាយ​របបខ្មែរ​​ក្រហម​​ពីបាតដៃទទេ​ សេដ្ឋកិច្ច​ប្រទេស​ដែលស្ថិត​ក្រោមសូន្យ​ បានឆ្លងកាត់​មកដល់​ស្ថានភាព​បច្ចុប្បន្ន​ដែលពិភពលោក​ចាត់ទុក​កម្ពុជា​ថា មានកំណើន​សេដ្ឋកិច្ចយ៉ាងលឿន មិនមែន​ជាការ​ធម្មតា​ទេ។

          អ្នកវិភាគគេនំាគ្នា​ចោទសួរថា តើលោក​សម រង្ស៊ី​ និងថា្នក់ដឹកនាំរបស់ខ្លួនល្មម​​ដល់ពេល ទទួល​​ស្គាល់ពីចំណុចខ្សោយ​របស់ខ្លួន​ពីការភូតកុហក ដែលបច្ចុប្បន្ន​ត្រូវបានគេមើលឃើញ​នៅ​លើ​គោគអស់ទៅហើយ ដោយត្រូវ​ហ៊ានទទួលស្គាល់​ថា ការរស់រានមានជីវិត​ ការកើនឥទ្ធិព​ល​របស់បក្សខ្លួន​ដែលកើនរហូត​ដល់៥៥អាសន: គឺដោយសារសិល្បៈនៃការភូតភរ​របស់ខ្លួន មិន​ចេះ​ចប់ មិនចេះហើយ ដោយសារ​ការបោកបញ្ឆោត​ប្រជាពលរដ្ឋ​ដែល​គេមិនបានដឹង​អំពី ស្ថានភាព​ពិត​ប្រាកដ​របស់ស្រុក​ទេស​ និងពិភពលោក។​ 

បើយ៉ាងនេះ តើលោក សម រង្ស៊ី​ និងថ្នាក់ដឹកនាំ របស់ខ្លួនហ៊ានទទួលស្គាល់ការពិត​ថា​ ខ្លួន​ជាអ្នកចាញ់ឆ្នោតហើយឬនៅ? តើ​គណបក្សសង្រ្គោះជាតិ​ហ៊ានប្រកាសថា​ គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​បាន​៦៨អាសន: ហើយ​បក្សខ្លួន​បា​ន​ទទួល ៥៥​អាសន:​​ហើយឬនៅ? 

បើបច្ចុប្បន្ន​ខ្លួនបានទទួលស្គាល់ការពិតនូវ​ឯករាជ្យភាពនៃស្ថាប័ន គ...ក្នុងការគ្រប់​គ្រង​​ដំណើរការ​ទូទៅនៃ​ការបោះឆ្នោតក្រុមប្រឹក្សា​ខេត្ដ រាជធានី ស្រុក ខណ្ឌ ដែលខ្លួនបាននិង​កំពុង​អបអរសាទរ យ៉ាងកក់ក្ដៅនោះ។ បើមិនអីចឹង​ទេតើយន្ដការឯករាជ្យភាព​នៃស្ថាប័នមួយ​ស្ថិត​លើ​ការ​អនុវត្ដច្បាប់ ឬ ស្ថិតនៅលើយន្ដការបុគ្គលបក្សប្រឆាំងជាអ្នកកំណត់!។

អត្ថបទដោយ៖ រត្ន័ សណ្ដាប់

No comments:

Post a Comment