ទស្សនៈ
កម្ពុជាបានឈានដល់ «រដូវឆ្កួតៗ» ហើយ
នៅប្រទេសអូស្ដ្រាលី មានកាសែតជាច្រើន
បានឲ្យឈ្មោះសប្ដាហ៍ជុំវិញបុណ្យណូអែល និងជុំវិញបុណ្យឆ្នាំថ្មីសកល ថាជា
«រដូវឆ្កួតៗ» ៖ ព្រោះថា ប្រជាជនគេបានរវល់ណាស់នៅក្នុងរដូវវិសមកាលនេះ
ហើយគេពុំរវល់នូវព័ត៌មានសំខាន់ៗណានោះទេ។ គឺជារដូវប្រចាំឆ្នាំ
ដែលគេរវល់នឹងស៊ីចុក និងជួបជុំគ្នា។
បើគេមើលទៅហាក់ដូចឃើញថាកម្ពុជាកំពុងតែឈានជើងដល់ «រដូវឆ្កួតៗ» របស់ខ្លួន
ដែលគេកំពុងឆ្ពោះទៅរដូវចូលឆ្នាំថ្មី។ នេះគឺបានបង្ហាញជាក់ស្ដែងយ៉ាងសាមញ្ញ
រឿងរ៉ាវដែលលេចចេញក្នុងទំព័រកាសែត Cambodia Daily និងទំព័រកាសែត Phnom Penh Post ចុះផ្សាយកាលពីថ្ងៃសុក្រកន្លងទៅ។
កាសែតទាំងនេះ បានផ្សាយថា មាន “អង្គការសិទ្ធិមនុស្សមួយក្រុម”
ដែលមិនបញ្ចេញឈ្មោះ
ហើយនិងបុគ្គលមួយចំនួន បានចុះឈ្មោះប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្ដរជាតិ
(ICC) ចោទប្រកាន់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ពីបទប្រល័យពូជសាសន៍
និងបទឧក្រិដ្ឋផ្សេងៗទៀត។
លោក Morton Sklar ដែលជាមេធាវីតំណាងឲ្យដើមចោទ
ដែលគេបានដកស្រង់សម្ដីរបស់គាត់ និយាយថា៖ “ដែលគេបានចោទអំពីបទប្រល័យពូជសាសន៍នោះ
គឺគេបានផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់ លោក ហ៊ុន សែន
ក្នុងការលូកដៃចូលទៅក្នុងដំណើរការ
នៃការប្រព្រឹត្តទៅរបស់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម
ហើយនិងបំណងបញ្ឈប់ការស៊ើបអង្កេត និងការចោទប្រកាន់ពីទោសអំពើឃោរឃៅនៃរបបខ្មែរក្រហមកន្លងមក
ដើម្បីការពារសមាជិកមួយចំនួនក្នុងរដ្ឋាភិបាល លោក ហ៊ុន សែន
ពីការជាប់ទោសឧក្រិដ្ឋ ។ ”
ក្នុងន័យនេះ លោក Sklar និងក្រុមអថិតិជនរបស់គាត់ជាក់ស្ដែងកំពុងមានជំងឺបាត់ការចងចាំ។
វាឆ្ងាយពីការចោទប្រកាន់ ដែលគេថាបានលូកលាន់ទៅនឹងការស៊ើបអង្កេត
និងការកាត់ទោសពីបទឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហមនោះ លោក ហ៊ុន សែន
ប្រហែលជាបានធ្វើអ្វីៗ លើសពីនរណាៗទាំងអស់នៅក្នុងពិភពលោក ដើម្បីរកយុត្តិធម៌ឲ្យអ្នកទាំងនោះ។
នៅឆ្នាំ១៩៩៧ សហនាយករដ្ឋមន្ដ្រី គឺលោក ហ៊ុន សែន និង នរោត្តម រណឫទ្ធិ ជាអ្នកដែលបានសរសេរលិខិតទៅកាន់អង្គការសហប្រជាជាតិ
សុំការជួយយ៉ាងណាយកខ្មែរក្រហមទៅកាត់ទោស។
នៅដើមឆ្នាំ២០០២ នៅពេលដែលការិយាល័យទទួលបន្ទុកផ្នែកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ
បានដកខ្លួនចេញពីកិច្ចចរចាគ្នាដើម្បីបង្កើតសាលាក្ដីខ្មែរក្រហមនោះ
រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន បានប្រឹងប្រែងបន្ដធ្វើកិច្ចការទូត
អស់រយៈពេលប្រមាណ១០ខែ ដើម្បីជំរុញឲ្យមានសេចក្ដីសម្រេចនៅមហាសនិ្នបាតអង្គការសហប្រជាជាតិ
ដើម្បីតម្រូវឲ្យការិយាល័យទទួលបន្ទុកផ្នែកកិច្ចការច្បាប់នេះ ចូលខ្លួនវិញមកចរចាគ្នាជាមួយនឹងកម្ពុជាដើម្បីរៀបចំបង្កើតសាលាក្ដីមួយនេះ។
ទោះបីកាលដើមឡើយ គេប្រមើលគិតថា សាលាក្ដីនេះនឹងមានរយៈ
ពេលតែ៣ឆ្នាំប៉ុណ្ណោះ តែការពិតការប្រព្រឹត្តិទៅនៃសាលាក្ដីនេះ បានដំណើរការជាង
១ទសវត្សន៍ទៅហើយ រីឯការចំណាយរបស់រដ្ឋាភិបាលកម្ពុជា
បានកើនយ៉ាងសន្ធឹកសន្ធាប់ ច្រើនដងហួសពីការគិត។ កម្ពុជា ជាប្រទេសទីបី
ដែលបានផ្ដល់ថវិកាច្រើនជាងគេដល់ដំណើរការនៃតុលាការនេះ
បើប្រៀបធៀបការផ្ដល់ជំនួយជាថវិកានេះ ទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាគឺជាប្រទេសផ្ដល់ជំនួយធំជាងគេបង្អស់។
ការខិតខំប្រឹងប្រែងដើម្បីយកមេដឹកនាំខ្មែរក្រហមមកកាត់ទោស មិនមែនទើបតែនឹងចាប់ផ្ដើមនៅឆ្នាំ១៩៩៧
នោះទេ។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៨៦ លោក ហ៊ុន សែន
បានសរសេរលិខិតផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ
អំពាវនាវសុំឲ្យមានសាលាក្ដីអន្ដរជាតិសម្រាប់កាត់ទោសខ្មែរក្រហម។ កាលណោះ
ការអំពាវនាវនេះ អង្គការសហប្រជាជាតិមិនបានអើពើទេ។ យើងសូមអរគុណណាស់ចំពោះសហរដ្ឋអាមេរិក
និងរដ្ឋាភិបាលលោកខាងលិចមួយចំនួនទៀត
ដែលបានប្រើឥទ្ធិពលអនុញ្ញាតឲ្យខ្មែរក្រហមនៅកាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។
លោក Ronald Reagan បានទទួលអនិច្ចកម្មទៅហើយ
ដូច្នេះវាយឺតពេលហើយ ដែលយកលោកទៅកាត់ទោសក្នុងពេលដែលលោកការពាររបបខ្មែរក្រហម
ប៉ុន្ដែអនុប្រធានាធិបតីរបស់លោក George H.W Bush នៅរស់នៅឡើយ
អញ្ចឹងប្រហែលជាកូនក្ដីរបស់លោក Sklar អាចនឹងកែសម្រួលពាក្យបណ្ដឹងរបស់ពួកគេ
រួមបញ្ចូលទាំងរូបលោក Bush ផ្ញើទៅតុលាការ ICC ផងដែរ។ (ពិតណាស់
នេះពិតជាមិនអាចទៅរួចនោះទេ ពីព្រោះសហរដ្ឋអាមេរិកបានរួចខ្លួនពីយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ)។
នៅខែសីហា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជាដែលមានអាយុកាលទើបតែ៧ខែ
ហើយលោក ហ៊ុន សែន ដែលជាសមាជិកមួយរូបដែរនោះ បានដំណើរការការកាត់ទោសជាសាធារណៈទៅលើមេដឹកនាំកំពូលពីរនាក់នៃរបបខ្មែរក្រហម
គឺ ប៉ុល ពត និង អៀង សារី។ ការកាត់ទោសនោះ ត្រូវបានធ្វើឡើងដោយកំបាំងមុខ
ពីព្រោះជនជាប់ចោទទាំងពីររូបបានរស់នៅដោយសុវត្ថិភាពក្នុងជំរុំតាមបណ្តោយព្រំដែនថៃ
ដែលនៅទីនោះលោកខាងលិច និងចិនបានការពារ និងបានផ្ដល់ជំនួយផ្នែកយោធា ដើម្បីអនុញ្ញតឲ្យពួកគេអនុវត្តការលួចវាយឆ្មក់ចូលក្នុងផ្នែកជាច្រើននៃប្រទេសកម្ពុជា។
លើសពីនេះទៀត ប្រសិនបើយើងប្តូរការចាប់អារម្មណ៍ពីការដាក់ទោសលើអំពើឃោរឃៅរបស់ខ្មែរក្រហម
ទៅលើអ្វីថា «តើអំពើឃោរឃៅទាំងនេះត្រូវបានចប់ដោយរបៀបណា» នោះ កំណត់ត្រារបស់ សម្ដេច
ហ៊ុន សែន ជាថ្មី ម្តងទៀត គឺល្អណាស់។ លោកគឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនកម្ពុជាមួយចំនួនតូចដែលបានប្រថុយជិវិតក្នុងការកៀងគរ
ប្រមូលផ្តុំគ្នាបះបោរប្រឆាំងនឹងរបបខ្មែរក្រហម។ ក្រោយពេលដែលក្រុមនេះទទួលបានជោគ
ជ័យ ក្នុងការស្វែងរកជំនួយគាំទ្រពីប្រទេសវៀតណាមក្នុងការផ្តួលរំលំរបបខ្មែរក្រហមនោះពីអំណាច
ពួកគេបានបន្តកិច្ចការដ៏លំបាកក្រៃលែងទាំងការកសាង និងការពារប្រទេសពីការ វាយប្រហារដោយសព្វាវុធទំនើបៗរបស់ខ្មែរក្រហមជាបន្ដបន្ទាប់។
ក្រោយអំឡុងឆ្នាំ១៩៩១-១៩៩២ នៅពេលមានអន្តរាគមន៍របស់UNTAC
បានធ្វើឲ្យក្រុមយោធាខ្មែរក្រហមពង្រីកប្រតិបត្តិការយោធា នៅក្នុងតំបន់ជនបទជាច្រើននៃប្រទេសកម្ពុជាភាគច្រើននោះ
គឺសម្ដេចនាយករដុ្ឋមន្ដ្រី ហ៊ុន សែន ទេ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអង្គការចាត់តាំងនយោបាយ
និងយោធារបស់ក្រុមខ្មែរក្រហម ក្រោមការដឹកនាំនយោបាយរបស់លោក ហើយបានបញ្ចប់ទាំងស្រុងនូវវត្តមានប្រកបដោយការគំរាមកំហែងរបស់ពួកនេះ។
ឥឡូវនេះ មនុស្សមួយចំនួន ដែលភាគច្រើនដែលរស់នៅក្នុងសហរដ្ឋអាមេរិកដែល
មិនចង់ឲ្យមានសេចក្តីសម្រេចពាក់ព័ន្ធនឹងថាតើត្រូវឲ្យមានសាលាក្តីខ្មែរក្រហម
ឬមិនឲ្យមាននោះ បានសម្រេចចិត្តថា សម្ដេច ហ៊ុន សែន កំពុងការពារក្រុមខ្មែរក្រហម។
«ឆ្កួតលីលាបំផុត» ពាក្យនេះហាក់ដូចជាមិនទាន់ខ្លាំងគ្រប់គ្រាន់នៅឡើយទេ៕
ដោយ Allen Myers
http://letters2pppapers.wordpress.com/
No comments:
Post a Comment