Wednesday, December 11, 2013

សម្តេច​​តេជោ ហ៊ុន សែន ផ្ដាំ​​និស្សិត​ទទួល​​​អាហា​រូបករណ៍​អូស្ត្រាលី​​ចំនួន​​៤០​​នាក់ ត្រូវ​ខិត​ខំ​រៀន​​សូត្រ​ដើម្បី​​ប្រទេស​​ជាតិ

សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាព្រឹក​ថ្ងៃ​ទី៩ ខែធ្នូ ឆ្នាំ​២០១៣ បាន​សំដែងនូវ​ការកោតសរសើរចំពោះ​និស្សិត​​ ​ចំពោះនិស្សិត​កម្ពុជា​ចំនួន ​៤០​នាក់ ដែល​បានទទួល​អាហា​រូបករណ៍ ទៅ​សិក្សា​ថ្នាក់​ក្រោយ​ឧត្តមសិក្សា នៅតាម​គ្រឹះស្ថានសិក្សា​នានា ក្នុង​ប្រទេស​អូស្ត្រា​លី​នា​ឆ្នាំ២០១៣​នេះ។

ក្នុង​ឱកាស​ជួប​សំណេះ​សំណាល នៅ​វិមាន​សន្តិភាព ជាមួយ​និស្សិត​ដែល​ត្រូវ​ទៅ​បន្ត​ការសិក្សា ថ្នាក់​ក្រោយឧត្តម​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​នេះ ​ និស្សិត​ទាំង​៤០​នាក់ ដែល​ត្រូវបាន​ជ្រើស​រើស ក្នុងចំណោម​បេក្ខជន​ជាង​១​ពាន់​នាក់ ដែល​បាន​ដាក់ពាក្យ​ប្រឡង​យក​អាហារូបករណ៍ របស់​រដ្ឋាភិបាល​អូស្ត្រាលី សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ​បាន​ផ្តាំផ្ញើ​ឱ្យ​និស្សិត​ទាំងអស​ត្រូវ​ យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ លើ​អ្វី​ដែល​ជា​សក្តានុពល​របស់​ប្រទេស​គេ ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

ជាមួយ​នឹង​ប្រសាសន៍​រំលឹក​អំពីដំណើរការ​នៃ​ការអភិវឌ្ឍប្រទេសជាតិ ទាក់ទង​ទៅនឹង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ក៏ដូចជា​កំណែទម្រង់​លើ​យន្តការរបស់​រាជរដ្ឋាភិបាលលើ​គ្រប់​វិស័យ សម្តេច​តេជោ​មាន​ប្រសាសន៍បញ្ជាក់​ថា រាជរដ្ឋាភិបាលបាន​ខិតខំ​ពង្រឹង​គ្រប់​វិស័យ ដើម្បី​ជា​ប្រយោ​ជន៍​ដល់​យុវជន​ជំនាន់​ក្រោយ​បាន​យល់ដឹង​អំពី​បេសកកម្ម ដ៏​ឧត្តុងឧត្តមរបស់​រាជ​រដ្ឋាភិ​បាល។

ក្រសួង​អប់រំ​យុវជន​និង​កីឡា បានឱ្យដឹងថា និស្សិត​កម្ពុជា ៤០​នាក់​​​ ដែល​នឹង​ត្រូវ​ទៅ​បន្ត​ការ​សិក្សា​​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​នៅ​ប្រទេស​អូស្ត្រាលីនឹង​ត្រូវ​សិក្សាលើ​ផ្នែករដ្ឋ​បាល​​សាធារណៈ, ការ​គ្រប់​បរិស្ថាន, គោលនយោបាយ​សាធារណៈ, កសិពាណិជ្ជកម្ម, ហិរញ្ញ​វត្ថុ​ និង​ធនាគារ, បម្រែ​បម្រួល​អាកាសធាតុ, ការគ្រប់គ្រង​ធនធាន​ទឹក, ការអភិវឌ្ឍ​សេដ្ឋកិច្ច, គណនេយ្យ​និង​ហិរញ្ញវត្ថុ, ការសិក្សា​លើ​ការអភិវឌ្ឍ​សុខភាព​សាធារណៈ, ទំនាក់ទំនង​អន្តរ​ជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕

No comments:

Post a Comment