Friday, August 30, 2013

ខ្លឹមសារដកស្រង់ចេញពីសុន្ទរកថារបស់ ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការ សហប្រជាជាតិ ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្នុងឱកាសនៃពិធីរម្លឹកខួប១០០ឆ្នាំនៃវិមានសន្តិភាពនៅទីក្រុងឡាអេ ប្រទេសហុល្លង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៣

ខ្លឹមសារដកស្រង់ចេញពីសុន្ទរកថារបស់ ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការ សហប្រជាជាតិ ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ...ក) ក្នុងឱកាសនៃពិធីរម្លឹកខួប១០០ឆ្នាំនៃវិមានសន្តិភាពនៅទីក្រុងឡាអេ ប្រទេសហុល្លង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៣

          ខ្ញុំចង់ប្រើប្រាស់ឱកាសនេះធ្វើការអំពាវនាវជាពិសេសមួយក្នុងនាមអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ...ក)។ តុលាការនេះបានបំពេញការងារប្រកបដោយជោគជ័យយ៉ាង សំខាន់បំផុត ក្នុងការជំនុំជម្រះក្តីលើអំពើឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង់ដែលបានប្រព្រឹត្តឡើងដោយរបប ខ្មែរក្រហម។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ តុលាការនេះកំពុងតែជួបនឹងវិបត្តិ។ វិភាគទានស្ម័គ្រចិត្ត ដែលតុលាការនេះបានពឹងអាស្រ័យ គឺរីងស្ងួតអស់ហើយ។ មន្ត្រីបុគ្គលិកកម្ពុជានៃ អ...ក មិនបាន ទទួលប្រាក់បៀវត្សរ៍របស់ខ្លូនចាប់តាំងពីខែមិថុនាមកម្ល៉េះ។ ការរស់រានមានជីវិតរបស់តុលាការនេះ គឺ ស្ថិតនៅក្នុងភាពមន្ទិលសង្ស័យនៅឡើយ។ ការបរាជ័យផ្នែកថវិការបស់សាលាក្តីខ្មែរក្រហម អាចក្លាយ ជាសោកនាដកម្មមួយសម្រាប់ប្រជាជនកម្ពុជា ដែលពួកគាត់បានទន្ទឹងរង់ចាំយុត្តិធម៌ជាយូរណាស់ មកហើយ។ មិនតែប៉ុណ្ណោះ នេះអាចជាការបរាជ័យដ៏ធ្ងន់ធ្ងរមួយលើការសន្យារួមគ្នារបស់យើងចំពោះ យុត្តិធម៌អន្តរជាតិ។
          ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្តល់នូវជំនួយហិរញ្ញវត្ថុបន្តទៀត ដើម្បីអាចឲ្យ តុលាការនេះ បន្តដំណើរការយុត្តិធម៌របស់ខ្លួនដ៏មានសារៈសំខាន់នេះ គឺមិនមែនត្រឹមតែរយៈពេល ពេលខ្លីនោះទេ ប៉ុន្តែគឺដើម្បីឲ្យសំណុំរឿងទាំងអស់អាចឈានដល់ការបិទបញ្ចប់របស់ខ្លួន។

No comments:

Post a Comment