Tuesday, August 27, 2019

សារលិខិត សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៩






លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ជាប់អន្ទាក់ខ្លួនឯង !

ដោយសារតែជាមនុស្សដែលមានល្បិច ពុតត្បុត កិច្ចកលច្រើន ទណ្ឌិត សម រង្ស៊ី តែងតែប្រើប្រាស់នូវកលល្បិចរបស់ខ្លួនក្នុងជីវិតនយោបាយ ដោយចាត់ទុកល្បិចកិច្ចកលស្មោគគ្រោករបស់ខ្លួនថាជាយុទ្ធសាស្ត្រ ដ៏មហិមា។ ប៉ុន្តែនៅទីបំផុតស្ថានភាពដែលទណ្ឌិតរូបនេះ កំពុងតែជួបនាពេលនេះ គឺវាមិនខុសអីពីពាក្យដែលគេតែងពោលថា «ចំណេះជិះកឯង» នោះទេ។ ព្រោះតែរាយអន្ទាក់ខុសបច្ចេកទេស ភ្លេចខ្លួនថាបានបង្កើតអន្ទាក់ រួចក៏ជ្រុលដើរជាន់ជាប់អន្ទាក់ខ្លួនឯងយ៉ាងអាម៉ាស់ និងឈឺចាប់ជាទីបំផុត។ អ្នកតាមដានស្ថានការណ៍នយោ​បាយ​កម្ពុជា សុទ្ធតែបានដឹងពីការប្រកាសក្អេងក្អាង​របស់ទណ្ឌិត សម រង្ស៊ី អំពីគម្រោងវិលមកកម្ពុជាវិញរបស់ខ្លួន។ គាត់បានចាត់ទុកដោយអំនួតជ្រុលថា ការប្រកាសរបស់ខ្លួន គឺជាយុទ្ធសាស្ត្របង្វិលរដ្ឋាភិបាលបុរសខ្លាំង ហ៊ុន សែន ឱ្យវិលវល់ ឬវិកលចារឹក ដោយសារតែយុទ្ធសាស្ត្រនេះ។ ប៉ុន្តែមានដូចការរំពឹងទុករបស់គាត់ ឯណា អ្នកដែលត្រូវវិលវល់ វិកលចារឹក និងធ្លាក់ក្នុងយុទ្ធសាស្ត្រនេះ ផុងខ្លួនដកមិនរួចនោះគឺ សម រង្ស៊ី ទៅវិញ។
វាពិតជារឿងដ៏គួរឱ្យអស់សំណើច និងអាម៉ាស់ខ្លាំងណាស់ ដែល​នៅពេលចុងក្រោយនេះ សម រង្ស៊ី នៅតែចចេសរឹងរូស ធ្វើខ្លួនឯងជាអ្នកខ្លាំងពូកែ ខណៈដែលអន្ទាក់កំពុងតែរុំរឹតក សឹងតែជិតដាច់ខ្យល់ស្លាប់ទៅហើយ។ មិនមែនថាមិនភ័យទេ ព្រោះពេលនេះមិនមែន សម រង្ស៊ី ល្ងង់រហូតមិនដឹងពីលទ្ធផលនៃការរាយអន្ទាក់ខុសបច្ចេកទេសរបស់ខ្លួនឡើយ។ នាពេលកន្លងមក គាត់ធ្លាប់បានប្រកាសថាខ្លួននឹងវិលចូលស្រុកវិញ ប៉ុន្តែគាត់មិនដែលហ៊ានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នោះទេ។ នេះគឺជាល្បិចកលចាស់ ដើម្បីចិញ្ចឹមសកម្មភាពថ្មីរបស់ សម រង្ស៊ី ដែលមានទាំងការប្រមូលលុយពីអ្នកគាំទ្រ និងការចិញ្ចឹមប្រជាប្រិយភាពរបស់ខ្លួន កុំឱ្យលិចលង់ ឬបាត់បង់ក្នុងឆាកនយោបាយកម្ពុជា។ ការមិនប្រកាសថ្ងៃខែឆ្នាំវិលចូលស្រុកពិតប្រាកដនេះ បានជួយឱ្យ សម រង្ស៊ី មានលេសជាបន្តបន្ទាប់ ក្នុងការដោះបន្ទុក ពីការសន្យារបស់ខ្លួន ដូចជាថាចាំខែនេះ ខែនោះ ឆ្នាំនេះ ឬឆ្នាំនោះ អីញ្ចឹងជាដើម។ ប៉ុន្តែថ្មីៗនេះ សម រង្ស៊ី បានផុងខ្លួន បង្កើតយុទ្ធសាស្ត្រថ្មី លើយុទ្ធសាស្ត្រចាស់របស់ខ្លួន ដោយកំណត់ កាលបរិច្ឆេទថា ថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដែលខ្លួននឹងវិលចូលស្រុកពិតប្រាកដ។ នេះហើយជាអន្ទាក់ដែល សម រង្ស៊ី ភ្លេចខ្លួនថា កំពុងរាយដាក់ខ្លួនឯង។ អ្នកណាក៏ដឹងដែរថា ស្ថានភាព សម រង្ស៊ី គឺប្រៀបដូចមនុស្សដែលកំពុងជិះទូកដែលជិតលិចទៅហើយ ខំប្រឹងស្រវារកច្រវា ប៉ុន្តែការពិតនោះ គឺខ្លួនបានធ្វើឱ្យជ្រុះបាត់ច្រវាទៅហើយ។
អាចប្រហែលជាដោយសារតែបែបនេះហើយ​ បានជាទណ្ឌិតរូបនេះ បានបញ្ចេញប្រតិកម្ម​ខឹងសម្បាជាមួយបុរសខ្លាំង ហ៊ុន សែន ដែលនិពន្ធចំរៀងឌឺដងឱ្យខ្លួន ខណៈដែលខ្លួនកំពុងទាល់ច្រកនោះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុ VOA នៅពេលថ្មីៗនេះ សម រង្ស៊ី បានប្រើប្រាស់សំដីបែបច្រឡោងខាម ព្រោះតែទប់កំហឹងលែងជាប់ ដែលត្រូវបានបុរសខ្លាំង ហ៊ុន សែន ដាក់ឱ្យមួយបទ គឺបទទទារយំឆ្លង២០១៩ ដែលត្រូវចំហ្នឹងស្ថានភាពដ៏អាក្រក់ដែល សម រង្ស៊ី កំពុងតែជួបប្រទះ។ អ្វីដែលរឹតតែធ្វើឱ្យ សម រង្ស៊ី ក្តៅក្រហាយនោះ គឺការទទូចបបួលភ្នាល់របស់លោក ខាន់ សុវណ្ណ សមាជិកអង្គព្រោកប្រាជ្ញ ដែលហ៊ានភ្នាល់ដាក់ប្រាក់ចំនួន១លានដុល្លា បើ សម រង្ស៊ី ហ៊ានវិលចូលស្រុកវិញ ថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩ មែន។ ហើយបើ សម រង្ស៊ី ចិត្តខ្លាំងហ៊ានចូលស្រុកមែន លោក ខាន់ សុវណ្ណ និងប្រគល់លុយ១លានដុល្លាឱ្យភ្លាមនៅក្នុងគុក។ អ្វីដែលធ្វើឱ្យ សម រង្ស៊ី រឹតតែឆេះដុំទៀតនោះ គឺលោក ហ៊ុន​ សែន ក៏បានប្រកាសធ្វើជាសាក្សី តាមការស្នើសុំរបស់លោក ខាន់ សុវណ្ណ ផងដែរ ជុំវិញការភ្នាល់គ្នានេះ។ ទោះបីជា សម រង្ស៊ី បាននិយាយថា ខ្លួនមិនចាប់អារម្មណ៍ពីការភ្នាល់គ្នានេះក៏ដោយ ក៏ប៉ុន្តែការពិតនៅតែជាការពិត ការមិនព្រមទទួលការការភ្នាល់នេះ គឺបានបញ្ជាក់កាន់តែច្បាស់ហើយថា សម រង្ស៊ី នៅតែមិនអាចចោលចរឹតកំសាកញីរបស់ខ្លួន យល់ព្រមមកជាប់គុកតាមសម្រួល ដើម្បីយកលុយ១លានដុល្លានោះទេ។ ជាចិត្តសាស្ត្រ បើសិន សម រង្ស៊ី ច្បាស់ថា ខ្លួនហ៊ានវិលមកវិញ១០០%មែននោះ គ្មានរឿងអីដែលត្រូវខ្លាចការភ្នាល់នេះទេ។ ប៉ុន្តែច្បាស់ណាស់ ការគេចវេសមិនទទួលយកការភ្នាល់ គឺស្នើនឹងការមិនច្បាស់លាស់ ឬមិនហ៊ានវិលមកស្រុកខ្មែរវិញយ៉ាងពិតប្រាកដ របស់ទណ្ឌិតរត់ចោលគុក សម រង្ស៊ី។ ដូចពាក្យចាស់លោកពោលថា «ធ្វើជ្រូកកុំរាទឹកក្តៅ!-បើល្ងង់ខ្លៅកុំធ្វើចេះ!» បើ សម រង្ស៊ី ពិតជាអ្នកក្លាហានមែន ត្រូវតែហ៊ានភ្នាល់។
បើគិតៗទៅ ជីវិតនយោបាយចុងក្រោយរបស់ទណ្ឌិត សម​ រង្ស៊ី គឺវាហាក់ដូចជាគ្រោកគ្រាតណាស់ ទាំងនេះក៏ដោយសារតែទង្វើក្បត់ជាតិ ក្បត់ប្រជាជន បោះដៃឱ្យបរទេសបំផ្លាញជាតិ បំផ្លាញផលប្រយោជន៍ប្រជាជន បង្កចលាចលសព្វគ្រប់បែបយ៉ាង ថែមទាំងមានផែនការអូសប្រទេសកម្ពុជា ឱ្យធ្លាក់ក្នុងបដិវត្តពណ៌ និងសង្គ្រាមដ៏វេទនាបំផុតថែមទៀតផង។ បុគ្គល សម រង្ស៊ី នេះមិនដែលគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សូម្បី​តែបន្តិចទាល់តែសោះ សំខាន់ឱ្យតែខ្លួនមានឱកាសដណ្តើមអំណាច សម រង្ស៊ី មិនញញើតនឹងធ្វើទង្វើស្មោក​គ្រោក ឬឃោរឃៅ ចំពោះជាតិសាសន៍ខ្លួនឯងឡើយ។ ពេលនេះកម្មពៀរកំពុងតាមលងបន្លាច សម រង្ស៊ី ហើយ។ លើកនេះអាចថា ជាលើកចុងក្រោយហើយព្រោះបើ សម រង្ស៊ី ហ៊ានតែក្បត់ពាក្យសន្យា មិនព្រមវិលមកតាមកាលកំណត់ សម រង្ស៊ី នឹងត្រូវគេថ្កោលទោសថា ជាជនក្បត់សំដីដ៏កំសាកបំផុត មិនគោរពពាក្យសន្យា អ្នកគាំទ្រនឹងអស់ជំនឿ ប៉ុន្តែបើហ៊ានតែជ្រើសរើសយកផ្លូវធ្វើអ្នកក្លាហាននោះ គឺច្បាស់ណាស់ថា សម រង្ស៊ី នឹងត្រូវដេកគុកដល់ថ្ងៃស្លាប់ជាក់ជាមិនខាន។ សរុបមកវិញគឺពេលនេះ សម រង្ស៊ី កំពុងតែជាប់អន្ទាក់ រើខ្លួនមិនរួច នឹងអាចកាន់តែផុងជ្រៅទៅៗ រហូតដល់អស់ដង្ហើមក៏ថាបាន៕

ដោយ៖ ស ជាតិ


សារលិខិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៩





លោក ហេង សំរិន បានថ្លែងពីការការពារសិទ្ធិជនជាតិខ្មែរដែលកំពុងធ្វើការចំណាកស្រុក នៅក្រៅប្រទេស

លោក ហេង សំរិន ប្រធានរដ្ឋសភា បានជម្រាបមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់AIPA ថាបច្ចុប្បន្នការប្រើប្រាស់កម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព ជាការចាំបាច់ និងជាតម្រូវការប្រទេសនីមួយៗ ដូច្នេះប្រទេសក្នុងតំបន់ទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គម ដើម្បីធានាថាពលករចំណាកស្រុកទាំងអស់ រួមទាំងក្រុមគ្រួសារពួកគេ ត្រូវបានការពារដោយច្បាប់ និងទទួលបានសេវាសាធារណៈដោយមិនរើសអើង។ ជាមួយគ្នានេះ លោក បានអរគុណចំពោះប្រទេសជាមិត្ត ដែលបានទទួលយកពលករកម្ពុជា មកបម្រើការងារក្នុងប្រទេសរបស់ខ្លួន។ លោកបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គ របស់មហាសន្និបាតអន្តរសភាអាស៊ាន AIPA នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្រោមមូលបទ«ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសហគមន៍ប្រកបដោយចីរភាព»។
លោក ហេង សំរិន ប្រធានរដ្ឋសភា ក៏បានបញ្ជាក់ថា ការងារការទូតសភា និងភាពជាដៃគូ ជាកត្តាសំខាន់មួយក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីជំរុញការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកប្រកបដោយចីរភាព ហើយគ្មានប្រទេសណាមួយស្ថិតនៅឯកោ ដោយគ្មានទំនាក់ទំនងជាមួយប្រទេសដទៃទៀតឡើយ។
ជាមួយគ្នានេះដែរ លោកប្រធានរដ្ឋសភា បានស្នើដល់AIPA ត្រូវមានគោលជំហររួមមួយ ដែលមាននយោបាយស៊ីសង្វាក់គ្នា សេដ្ឋកិច្ចរួមគ្នាយ៉ាងជិតស្និទ្ធ និងមានការទទួលខុសត្រូវផ្នែកសង្គម រវាងផលប្រយោជន៍ជាតិ និងផលប្រយោជន៍តំបន់។ ការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ ដែលជាកត្តាសំខាន់ចាំបាច់ យើងគួរលើកទឹកចិត្ត និងគាំទ្រដល់រដ្ឋាភិបាលនីមួយៗដើម្បីពន្លឿនការចរចាក្នុងការដាក់បញ្ចូលភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ឱ្យបានឆាប់ និងបន្តលើកកម្ពស់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយដៃគូអន្តរជាតិនានា បន្ថែមទៀត។

នៅក្នុងបរិបទនៃជម្លោះពាណិជ្ជកម្មដែលកំពុងវិវឌ្ឍន៍ថ្មីៗនេះ កម្ពុជា សូមប្រកាន់ជំហរគាំទ្រប្រព័ន្ធពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិដែលផ្តល់ការការពារផលប្រយោជន៍ ដល់បណ្តាប្រទេសទាំងអស់ ដោយផ្អែកលើការគោរព ការយោគយល់ និងការគិតគូផលប្រយោជន៍គ្នាទៅវិញទៅមក ដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង អធិបតេយ្យភាព និងបូរណភាពដែនដី គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាពប្រកបដោយចីរភាព។ កត្តាសន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ ហើយផ្ទុយមកវិញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ ជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងការធានានូវសុខសន្តិភាព និងស្ថិរភាពសង្គម។ ឈរលើមូលដ្ឋាននៃបទពិសោធន៍នេះ ប្រជាជាតិកម្ពុជាទាំងមូលផ្តល់តម្លៃខ្ពស់បំផុត ចំពោះការខិតខំបន្តថែរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងបន្តជំរុញកិច្ចអភិវឌ្ឍន៍ ប្រកបដោយបរិយាប័ន្ន ដែលបច្ចុប្បន្ននេះ កំពុងហុចផ្លែផ្កា ផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជា នៅគ្រប់ទិសទី។ ក្នុងន័យនេះ ដើម្បីឈានទៅសម្រេចបាននូវក្តីប្រាថ្នាដ៏សំខាន់របស់យើង ក្នុងការជំរុញភាពជាដៃគូ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាគោលការណ៍គ្រឹះ និងជាចំណុចស្នូលដ៏សំខាន់របស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយ ដែលមានសមាហរណកម្មជិតសិទ្ធិនាពេលអនាគត៕





Video៖ ទស្សនៈ៖ រួមគ្នាកម្ចាត់មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ក្រុមក្បត់ជាតិ សម រង្ស៉ី ដើម្បីបុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្ត

សូមទស្សនា បទយកការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជាអណត្តិថ្មី កំណត់ផែនការនាំអង្ករចេញ១លានតោន ក្នុងរយៈពេល៣ឆ្នាំ









ទស្សនៈ៖ លោក សម រង្ស៊ី បានកំណត់យកថ្ងៃ៩ វិច្ឆិកា ជាថ្ងៃកប់សពនយោបាយខ្លួនឯង!

(ភ្នំពេញ)៖ ប្រសិនបើដូចការកំណត់របស់លោក សម រង្ស៊ី ថាយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃចូលមកកម្ពុជាពិតប្រាកដមែន គឺប្រាកដណាស់ លោក សម រង្ស៊ី នឹងត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ចូនទៅពន្ធនាគារតាមដីកាតុលារដោយគ្មានការលើកលែងជាដាច់ខាត។ ប៉ុន្តែបើលោកសម រង្ស៊ី ភូតកុហកដូចសព្វមួយដង លោកក៏អស់លេសត្រឹមហ្នឹងផងដែរដែរ ព្រោះការភូតកុហកនេះវាច្រើនលើក ច្រើនសារពេកហើយៗអ្នកងប់ងល់ធ្លាប់គាំទ្រទាំងក្នុង និងក្រៅប្រទេសដែលនៅសេសសល់តិចតួចក៏គេអស់ជំនឿត្រឹមណឹងដែរ។
ចាប់ពីថ្ងៃប្រកាសជាផ្លូវការទៅដល់ថ្ងៃទី៩ ខែវិច្ឆិកា គឺនៅសល់ពេលជាងពីរខែទៀតប៉ុណ្ណោះដែលអ្នកគាំទ្រលោក សម រង្សុី រង់ចាំអ៊ុតជាលើកចុងក្រោយ។ ទាំងលោក សម រង្ស៊ី ទាំងអ្នកគាំទ្រ គឺគ្មានភាពប្រាកដនិយមនៅក្នុងខ្លួនទេ ពួកគេគ្រាន់តែសំអាងមើលគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។
លោក សម រង្ស៊ី ហ៊ានប្រកាសចូលស្រុក គឺសំអាងលើអ្នកគាំទ្រខ្លួនមកហែរហម រីឯអ្នកគាំទ្រវិញ គឺមានតែអ្នកនៅក្បែរខ្លួន លោក សម រង្ស៊ី ប៉ុន្មាននាក់ប៉ុណ្ណោះ ដែលហ៊ាននិយាយជាចំហរថា នឹងអមដំណើរលោក សម រង្ស៊ី មក។ ឯអ្នកនៅក្នុងប្រទេស ក៏ដូចជាពលករក្រៅស្រុកមិនមានអ្នកណាចេញមុខប្រកាសដូចការអះអាងរបស់លោក សម រង្ស៊ីទេ ដោយសារពួកគេយល់យ៉ាងច្បាស់ថា ប្រសិនបើគេលង់ជឿលោក សម រង្ស៊ី គឺស្មើនឹងការចូលរួមក្នុងអំពើក្បត់ជាតិជាមួយលោក សម រង្ស៊ី ហើយ។
អ្វីដែលលោក សម រង្ស៊ី បាននិយាយថា នឹងមានអ្នកគាំទ្រខ្លួនប្រមាណ ២លាននាក់ ចូលរួមជាមួយលោកនោះ គឺជាគ្រាន់តែជាពាក្យលួងចិត្តខ្លួនឯងតែប៉ុណ្ណោះ។ បើលោក សម រង្សុី ខ្លាំងដូចមាត់ថាមែនម្ល៉េះកាលពីឆ្នាំ២០១៣ ក្នុងពេលលោក និងគណបក្សសង្គ្រោះជាតិនៅមានសេរីភាពនយោបាយពេញទីផង ម្តេចក៏មិនប្រមូលមនុស្សឱ្យបានគ្រប់ចំនួន៣០មុឺននាក់តាមផែនការ ដើម្បីធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលបានជោគជ័យទៅ? ចុះពេលនេះ តើលោកសម រង្ស៊ី បានចំនួនមនុស្សមនុស្សរាប់លាននាក់ឯណាមកជាមួយលោក?។
ដូច្នេះដង្ហើមនយោយបាយរបស់លោក សម រង្ស៊ី គឺអាចដកបានត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះឯង៕

ដោយ៖ ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន