សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេស (ប្រទេសចិន) ដល់កុមារនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា (CCF) ជាមួយនឹងការប្រកាសផ្តល់នូវអាហារូបករណ៍នេះដែរ សម្តេច ក៏បានអំពាវនាវដល់កុមារនៃអង្គការទាំងពីរ បន្តខិតខំសិក្សាបន្ថែមទៀតដើម្បីអនាគតខ្លួនឯង។
នៅក្នុងឱកាសអញ្ជើញជួបសំណះសំណាល ជាមួយកុមារ និងលោកតា លោកយាយ នៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា (CCF) នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចមានអាហារូបករណ៍សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា រៀននៅក្នុងប្រទេសតាមសាកលវិទ្យាល័យផ្សេងៗ និងរៀននៅក្រៅប្រទេស មាននៅប្រទេសចិន ហើយសម្តេចបានជំរុញឱ្យសិស្សានុសិស្សទាំងប្រឹងប្រែងសិក្សាឱ្យបានចប់ថ្នាក់ទី១២ ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា។
ជាមួយគ្នានោះ សម្រាប់អ្នកដែលចង់រៀន និងដាក់ចិត្តរៀន គឺសម្តេច ផ្តល់អាហារូបករណ៍ឱ្យបាន ហើយត្រូវខិតខំរៀនឱ្យបានពូកែដើម្បីអនាគតរបស់ខ្លួន ដោយអាចរៀនបានទាំងនៅសាកលវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ និងសាកលវិទ្យាល័យនៅក្នុងប្រទេសចិនផងដែរ៕
No comments:
Post a Comment