សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA របស់កម្ពុជាមិនមែនដោយសារយើងមានផែនការដើម្បីបំផ្លាញ ឬកាត់ប្រទេសយើង កាត់ខេត្តយើងទៅឱ្យអ្នកណាទេ ប៉ុន្តែគោលដៅសំខាន់គឺពន្លឿនការអភិវឌ្ឍ ដើម្បីកាត់បន្ថយគម្លាតជាមួយខេត្តផ្សេងៗនៅក្នុងប្រទេសរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២៥ ឆ្នាំនៃការអនុវត្តកិច្ចសហប្រតិបត្តិការនោះ កម្ពុជាមិនបានបាត់អធិបតេយ្យភាព ឬយកច្បាប់របស់ប្រទេសណាមកអនុវត្តន៍ក្នុងខេត្តមណ្ឌលគិរីទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤៕
No comments:
Post a Comment