នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមិនអាចចេះតែបារម្ភផ្តេសផ្តាសចំពោះអនាគតបាននោះឡើយ ដើម្បីបញ្ចប់កង្វល់និងមន្ទិលសង្ស័យអំពីកិច្ចសហប្រតិបតិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA យើងត្រូវតែរួមគ្នាអភិវឌ្ឍតំបន់នោះឱ្យកាន់តែរីកចម្រើន ឱ្យតំបន់នោះកាន់តែមានប្រជាជនរស់នៅច្រើន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាជនភាគច្រើន មានបំណងប្រាថ្នាបួនរួមមាន៖ ទី១ កុំឱ្យបាត់ដី ទី២ កុំឱ្យបាត់អធិបតេយ្យ ទី៣ អភិវឌ្ឍខេត្តទាំង៤ នោះឱ្យខ្លាំងឱ្យមានប្រជាជនរស់នៅច្រើន និងទី៤ កុំឱ្យខ្មែរបែកបាក់ផ្ទៃក្នុងបែកបាក់ឯកភាពជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងប្តេជ្ញាអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនទៅមុខដើម្បីបំពេញតាមបំណងប្រាថ្នារបស់ប្រជាជនម្ចាស់ឆ្នោត ហើយបើសិនជា រាជរដ្ឋាភិបាល ដឹកនាំធ្វើឱ្យបាត់ទឹកដី៤ខេត្តនោះ ប្រជាជនអាចបោះឆ្នោតទម្លាក់គណបក្សប្រជាជនកម្ពុជាបាននៅក្នុងអាណត្តិជាបន្តបន្ទាប់៕
No comments:
Post a Comment