សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា លោកគ្រូអ្នកគ្រូមានតួនាទីសំខាន់ណាស់ពោលគឺយើងត្រូវពង្រឹងសីលធម៌ និងឥរិយាបថរបស់សិស្ស ព្រោះបើសិស្សមានវិន័យល្អរៀនក៏ល្អដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សម្តេចមិនចង់ឃើញកូនខ្មែររៀននៅស្រុកខ្មែរហៅឪពុកម្តាយល្ងីល្ងើនោះទេ យើងត្រូវអប់រំគាត់ ទោះមានការវិត្តបែបណាក៏ដោយ ក៏ត្រូវមានអត្តសញ្ញាណខ្មែរ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យឪពុកម្តាយទាំងអស់ពោលគឺទាំងសាលាបឋមសិក្សា មធ្យមសិក្សា វិទ្យាល័យ ចូលរួមគាំទ្រនិងអនុវត្តដោយស្វ័យម្ចាស់ការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤៕
No comments:
Post a Comment