Friday, June 28, 2024

សម្តេចតេជោ ហ៊ុន សែន៖គម្រោងព្រែកជីកហ្វូណនតេជោគឺជាគំនិតផ្តួចផ្តើមកើតចេញពីមនៈសិកា និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោគឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន ចំណេញខាងការប្រកួតប្រជែងតម្លៃ បង្កើនប្រព័ន្ធស្រោចស្រប និងការរំដោះទឹកជំនន់ ជួយពង្រីកការដាំដុះនៅទិសនិរតី ទទួលបានផលនេសាទពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ជាមួយគ្នានេះដែរ ព្រែកជីកហ្វូណនតេជោនឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយព្រែកជីកនេះនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងលំហូរទឹកទន្លេមេគង្គនោះឡើយ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុង «ខួបលើកទី៧៣ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅវិមាន៧មករា» នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤៕

No comments:

Post a Comment