ឯកឧត្ដម លោកជំទាវ សមាជិក/ជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក/ជិការដ្ឋាភិបាល
ឯកឧត្ដម ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត តំណាងអង្គទូតនៃបណ្ដាប្រទេសនានា ប្រចាំនៅកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តឆ្នាំ ២០២៤» របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង អាជ្ញាធរទន្លេសាប ។ អង្គសន្និបាតនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារសម្រេចបាន និង កំណត់ទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្រោយពីបានជួបជុំពិភាក្សា ពិនិត្យ និងផ្លាស់ប្ដូរមតិយោបល់តាមជំនាញ និងបទពិសោធ រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងរយៈពេល ២ ថ្ងៃ មកនេះ ដែលជាធាតុចូលយ៉ាងសំខាន់ សម្រាប់លើកទិសដៅអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ខ្ញុំសូមអបអរសាទរ និងកោតសរសើរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័ន ក្រោមឱវាទ ដែលបានប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែង យកចិត្តទុកដាក់លើការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានទឹក និងឧតុនិយម ព្រមទាំងធនធានពាក់ព័ន្ធដទៃទៀត យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យធនធានទឹក និងជំរុញកម្ពុជាឆ្ពោះទៅ «ជាប្រទេសមួយដែលធានាបាននូវសន្តិសុខទឹក ទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ»។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ការចុះជួយប្រជាជននៅក្នុងដំណាក់កាលរងគ្រោះដោយទឹកជំនន់ និងការជួយសង្រ្គោះក្នុងស្រូវប្រាំងតាមបណ្ដាខេត្តនៅក្នុងរយៈពេលប៉ុន្មានខែនេះ ក៏បានជាស្នាដៃសំខាន់របស់មន្រ្តីជំនាញនៅក្នុងក្រសួងធនធានទឹក និងស្ថាប័នចំណុះ។ សូមយកឱកាសនេះថ្លែងអំណរគុណចំពោះឯកឧត្ដម គតិបណ្ឌិត លឹម គានហោ អតីតរដ្ឋមន្រ្តីក្រសួងធនធានទឹកដែលបានខិតខំបំពេញភារកិច្ចដឹកនាំក្រសួងអភិវឌ្ឍវិស័យធនធានទឹកក្នុងអាណត្តិមុនៗមកនេះ។
[ចប់សេចក្ដីអធិប្បាយ១]
សមិទ្ធផល និង វឌ្ឍនភាព ក្នុងវិស័យធនធានទឹក និងឧតុនិយម នឹងមិនអាចកើតមាននោះទេ, ប្រសិនបើកម្ពុជាពុំមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម។ កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំ ដោយសារសង្គ្រាម, ហើយទើបតែរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ ដែលកម្ពុជាសម្រេចបានសុខសន្តិភាពពេញលេញ និងឯកភាពជាតិ នៅទូទាំង ប្រទេស តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី ៥ ដោយរាជរដ្ឋាភិបាលបានអនុវត្ត យុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ប្រកបដោយជោគជ័យ និងសម្រេចបានសមិទ្ធផលធំៗជាច្រើន លើគ្រប់វិស័យ ទាំងវិស័យនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
ឈរលើមូលដ្ឋានបទពិសោធន៍ និងសមិទ្ធផលកន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាបានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា។ តាមរយៈការដាក់ចេញយុទ្ធសាស្រ្តដ៏មុតស្រួចនេះ រាជរដ្ឋាភិបាលបន្តរក្សាបាននូវចលនការរឹងមំានៃសុខសន្តិភាព កំណើន និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ និងកសាងភាពធន់វិស័យសាធារណៈ សេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គមនិងបរិស្ថាន ព្រមទាំងភាពធន់នៃវិស័យធនធានទឹក និងឧតុនិយម ដែលយើងទាំងអស់គ្នាបាន និងកំពុងដុតដៃដុតជើង ក្នុងការអនុវត្ត ដើម្បីសម្រេចបានតាមគោលដៅកំណត់ និងរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ជាការពិត ទឹកគឺជាធនធានដ៏មានសារៈសំខាន់ សម្រាប់ទ្រទ្រង់ភាវៈមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ប៉ុន្តែ ធនធានទាំងនេះកាន់តែខ្សត់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារសកម្មភាពអវិជ្ជមានរបស់មនុស្ស ការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក គុណភាពទឹក និងបន្តដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមនេះ កម្ពុជាក៏ដូចជាបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ និងសកលលោក បាន និងកំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងអាចជួបប្រទះនូវភាពមិនប្រាកដប្រជានៃប្រភពធនធានទឹក នាពេលអនាគត ប្រសិនបើគ្មានកិច្ចសហការទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ។
ក្នុងន័យនេះ ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិ គឺជាការចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ ជាក់ស្ដែង នៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅក្នុងគោលដៅទី ៦ស្តីពី «ធានាឱ្យមានលទ្ធភាព និងការគ្រប់គ្រងទឹក ប្រកបដោយចីរភាព និងអនាម័យសម្រាប់ទាំងអស់គ្នា»។ ដើម្បីចូលរួមចំណែកសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាលតែងតែយល់ដឹងអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក តាមរយៈការជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ដើម្បីធានាបាននូវសន្តិសុខទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេស ការបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការឈានទៅសម្រេចនូវគោលដៅ «ទឹក ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។
ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការសំខាន់ៗ សំដៅធានាបាននូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍ ប្រកបដោយចីរភាព និង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការដាក់ចេញនូវ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានទឹក និងឧតុនិយម រយៈពេលមធ្យម និងវែង» គឺជាការប្តេជ្ញាខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជា ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ។
ជាមួយនឹងសមិទ្ធផលសម្រេចបាន និងទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ខ្ញុំសូមផ្តល់អនុសាសន៍បន្ថែមមួយចំនួនជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធន ធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្តបន្ត ដូចតទៅ៖
ទី១. ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តពង្រឹងអភិបាលកិច្ចស្ថាប័ន ដោយកសាង និងលើកកម្ពស់មូលធនមនុស្ស តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការលើកទឹកចិត្ត និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានទឹកតាមអាងទន្លេ និងអាងស្ទឹង ដោយឈរលើគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ។
ទី២. ខ្ញុំសូមលើកទឹកចិត្តដល់ ក្រសួងធនធានទឹក និងឧតុនិយម ពន្លឿនការរៀបចំនីតិវិធី និងស្នើសុំអនុម័តអនុក្រឹត្យស្តីពីអាជ្ញាប័ណ្ណទឹក អនុក្រឹត្យស្តីពីគុណភាពទឹក និងបទប្បញ្ញត្តិនានា ដែលចាំបាច់ ដើម្បីអនុវត្តភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួង។
ទី៣. ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់ ៣ នៅជុំវិញបឹងទន្លេសាប និងជំរុញបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់ ១ តំបន់ ២ និង តំបន់ ៣ នៃតំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក ដីព្រៃលិចទឹក ការចាក់ដី និងថ្មចូលក្នុងទន្លេ ស្ទឹង អូរ និងបឹងបួរ នៅទូទាំងប្រទេស។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(២) គោលការណ៍គ្រប់គ្រងតំបន់បឹងទន្លេសាប៖ កំណត់ព្រំដែន បោះបង្គោល ចុះបញ្ជីក្បាលដី និងទប់ស្កាត់ការទន្ទ្រានបន្ថែម
នៅក្នុងករណីនេះ ខ្ញុំសូមបញ្ជាក់បន្ថែមបន្ដិច។ កាលពីថ្ងៃ ៣០ ខែ មករាឆ្នាំ ២០២៤ កន្លងទៅ នៅក្នុងឱកាសបិទសន្និបាតក្រសួងកសិកម្ម ខ្ញុំបានចេញគោលការណ៍ឲ្យរៀបចំគ្រប់គ្រងតំបន់បឹងទន្លេសាប ដែលយើងមានបញ្ហា(ការ)ទន្ទា្រនពីមុនបោះឆ្នោត ហើយក្រោយបោះឆ្នោតនេះ។ យើងក៏បន្ដនូវសកម្មភាពនេះឡើង។ កន្លងទៅក៏មានអ្នកវិភាគមួយចំនួនបាននិយាយថា “បទបញ្ជារបស់នាយករដ្ឋមន្ដ្រី ដាក់ហើយ មិនមានប្រសិទ្ធភាព ព្រោះស្ងាត់ឈឹង។ ដាក់ហើយគឺអត់មានអ្នកណាធ្វើអីទាំងអស់”។ ខ្ញុំសូមបញ្ជាក់អញ្ចេះ វិធីសាស្ដ្រការងារវាមានច្រើន។ ការវិភាគនេះ ប្រហែលរំពឹងថាក្រោយពីខ្ញុំប្រកាសហើយនឹងបញ្ជូនមួយកងពលទៅវាយកាន់កាប់តំបន់ជុំវិញបឹងទន្លេសាប ហើយថតបង្ហោះហើយ ទើបបានគេគិតថាជាសកម្មភាព។ ក្នុងការដោះស្រាយបញ្ហា ជាពិសេសកិច្ចការដែលធំដូចជាបឹងទន្លេសាប ត្រូវមានវិធីសាស្ដ្រច្បាស់លាស់ ដើម្បីអោយការដោះស្រាយឈានទៅដល់ដំណោះស្រាយដោយមានប្រសិទ្ធភាពនិងចីរភាព។ យើងមិនអង្គុយបក់ផ្សែងទេ។ អញ្ចឹង ភារកិច្ចដែលខ្ញុំបានប្រគល់ឱ្យប្រហែល ៧០ ថ្ងៃមុន បើយើងរាប់ពីថ្ងៃ ៣០ មក គឺត្រូវធ្វើការកំណត់ព្រំ លើផែនទីឲ្យបានច្បាស់លាស់ ហើយចុះបោះបង្គោល ចុះបញ្ជីក្បាលដី និងក្នុងពេលជាមួយគ្នាទប់ស្កាត់ការទន្ទ្រានបន្ថែម។
(៣) ក្នុងរយៈពេល ៧២ថ្ងៃ ក្រុមការងារប្រើវិធីសាស្ត្រផ្សព្វផ្សាយនិងមិនផ្សព្វផ្សាយ ព្រមទាំងចុះដល់មូលដ្ឋាន
ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនអង្គសន្និបាតក៏ដូចជាប្រជាពលរដ្ឋឲ្យបានដឹងថា ចាប់ពីថ្ងៃដែលខ្ញុំប្រកាសនោះមកដល់ថ្ងៃនេះ មានរយៈពេល ៧២ ថ្ងៃគត់។ ក្រុមការងារចំរុះរបស់យើងដែលខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ឯកឧត្តម ថោ ជេដ្ឋា ក៏ដូចមានក្រសួងពាក់ព័ន្ធក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា និងក្រសួងពាក់ព័ន្ធជាច្រើន និងបូកនឹងអាជ្ញាធរខេត្តទាំង ៦ បានស្រុះគ្នាចុះធ្វើការងារជាបន្ដបន្ទាប់។ ការងារខ្លះមានការបង្ហោះផ្សព្វផ្សាយ ចំណាត់ការខ្លះគឺយើងធ្វើជាប់ជាប្រចាំ ទោះបីកន្លែងខ្លះមិនបានផ្សព្វផ្សាយ។ (យើង)ហែលទឹកទៅឱ្យដល់គោលដៅ។ ហែលមានក្បាច់ច្រើន។ ហ្នឹងបើយើងប្រៀបធៀបទៅនឹង(ការ)ហែលទឹក។ ហែលទឹកខ្លះមុជក្រោមទឹកទៅស្ងាត់។ ហែលទឹកខ្លះក្បាច់កង្កែបមុជងើបៗ ហែលទឹកខ្លះប្រៀបបីដូចក្បាច់មេអំបៅ គឺបែកទឹកសំពោងតែម្ដង។ នៅក្នុងរយៈពេល ៧០ថ្ងៃនេះ របៀបធ្វើការមានលាយគ្នា។ ការប្រកាសរបស់ខ្ញុំ ការធ្វើសកម្មភាពមួយចំនួនគឺយើងបានឃើញ ប៉ុន្ដែការងារភាគច្រើនដែលក្រុមការងារបានធ្វើ គឺយើងបានធ្វើផ្ទាល់ទៅដល់មូលដ្ឋាន។
(៤) ធ្វើបច្ចុប្បន្នភាពផែនទីឡើងវិញ ធ្វើការបោះបង្គោល ធ្វើការចុះបញ្ជី ជាមូលដ្ឋានបីសំខាន់
នៅក្នុងរយៈពេល ៧០ថ្ងៃនេះ ក្រុមការងារចម្រុះបានធ្វើកិច្ចការ(ពីរ ដែល) ទី១ ផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធតំបន់នេះ ហើយបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីឡើងវិញ នៅក្នុងការកំណត់តំបន់ ១ តំបន់២ តំបន់ ៣។ គឺកន្លែងណា/តំបន់ណា ជាតំបន់ត្រូវកាត់ឆ្វៀល។ ទី២ បានរៀបចំបោះបង្គោល។ ខ្ញុំបានអនុម័តថវិកា ៤លានដុល្លារដើម្បីជាជំហានមួយក្នុងការបោះបង្គោល។ ឥឡូវចាប់ផ្ដើមបោះបណ្ដើរៗ ហើយនៅតាម ៦ខេត្តហ្នឹងនៅក្នុងតំបន់ ៣ ដើម្បីកំណត់ព្រំ … (៣) យើងសហការចុះបញ្ជីនៅតំបន់ទន្លេសាបនេះឲ្យបានឆាប់។ មូលដ្ឋានទាំងបីនេះសំខាន់ណាស់។ បើយើងចុះទៅអត់ដឹងកន្លែងណាព្រំដីផង យើងមិនដឹងថា(ត្រូវចាត់ចែងដូច)ម៉េច(ទេ)។ យើងចុះទៅអត់ដឹងកន្លែងណាតំបន់តំបន់ ១ តំបន់២ តំបន់ ៣ ច្បាស់ អត់មានអី(សំគាល់)ច្បាស់លាស់ ហ្នឹងពិបាកធ្វើការ។ អញ្ចឹងយើងកំណត់ថាការចុះបញ្ជីក្បាលដី និងការកំណត់ព្រំដីនេះជាកិច្ចការសំខាន់។ នេះហើយជាអ្វីដែលយើងបានធ្វើ និងបន្ដធ្វើតទៅទៀត។
(៥) ទប់ស្កាត់ការទន្ទ្រានផ្សេងៗ និងកែសំរួលមន្ត្រី ដាក់អ្នកថ្មីដែលមានទំងន់និងជំនាញ
ពេលជាមួយគ្នា យើងក៏បានចាត់វិធានការក្នុងការទប់ស្កាត់ការទន្ទ្រានផ្សេងៗ។ មានអ្នកវិភាគមួយនៅពាក់កណ្ដាលផែនដី ឬនៅមួយចំហៀងទៀតនៃផែនដី មិនដឹងគាត់ទទួលព័ត៌មានតាមណាទេ គាត់ថាមន្ដ្រីយើងអត់កក្រើកសោះ។ ប្រសិនបើគាត់មកជិះទូកនិងធ្វើសកម្មភាពជាមួយកំលាំងយើង ប្រហែលជា(ជួយឱ្យ)គាត់ដឹងបានច្រើន(ជាងនេះ)។ (ពេលដែល)យើងចុះ កន្លែងទន្ទ្រានមួយចំនួនបានដកថយ។ យើងមានការកែសំរួលមន្ដ្រីជំនាញមួយចំនួននៅក្នុងខេត្តខ្លះ។ ដូចខ្ញុំនិយាយអញ្ចឹង ការទទួលបន្ទុកធ្វើការងារនៅមូលដ្ឋានត្រូវមានកម្លាំងមូលដ្ឋានឱ្យបានច្បាស់។ អញ្ចឹងជំនាញខ្លះត្រូវកែសម្រួលចេញ ដាក់អ្នកថ្មីដែលមានទំងន់ ហើយមានជំនាញធ្វើ។ (យើងបានដោះស្រាយកិច្ចការទាំងនេះ) គ្រាន់តែយើងមិនបានផ្សព្វផ្សាយ។ ថ្ងៃមុនឈានទៅដល់ការបង្រ្កាបនៅកំពង់ឆ្នាំង។ យើងចាប់ ៣នាក់ ក្នុងនោះមានឈ្មួញដែលគាត់រកស៊ីដី មានរហូតទៅដល់មន្ត្រី រហូតទៅដល់អភិបាលរងស្រុកម្នាក់ ដែលត្រូវ ACU (ស៊ើបអង្កេត)។ យើងត្រូវបន្តធ្វើកិច្ចការទាំងអស់នេះទៀត ដើម្បីការពារផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋរបស់យើង។
(៦) មន្ត្រីថ្នាក់ជាតិនិងក្រោមជាតិរួមគ្នាធ្វើឱ្យបឹងទន្លេសាបផ្តល់ផលដល់ ១៧ លាននាក់ឬ ៣០លាននាក់ទៅថ្ងៃមុខ
ដូចនៅក្នុងរបាយការណ៍បានរៀបរាប់ បឹងទន្លេសាបជាបឹងធំនៅអាស៊ី ជាជម្រកត្រីពង មានប្រព័ន្ធអេកូឡូស៊ី ធានាឱ្យ(ការរស់នៅនៃ)ត្រី ក៏ដូចជាប្រព័ន្ធអេកូ system ជាច្រើន ដែលជួយដល់ប្រទេសយើង។ យើងត្រូវធានាគោលការណ៍ក្នុងការវាស់ឲ្យបានច្បាស់លាស់ កន្លែងណាដែលបានប្រែក្លាយពីតំបន់ ៣ ទៅតំបន់ ២ កន្លែងណាដែលប្រែពីតំបន់ ២ ទៅតំបន់ ១ កន្លែងណាដែលយើងត្រូវកាត់ឆ្វៀលជូនប្រជាជន កន្លែងណាដែលត្រូវប្រើប្រាស់ តែគ្មានសិទ្ធចេញប័ណ្ណ និងកន្លែងណាដែលត្រូវអភិរក្សរយៈពេលវែង។ យើងត្រូវពិនិត្យឡើងវិញពីស្ថានភាពជាក់ស្តែង ដើម្បីឲ្យមានចីរភាព។ មន្ត្រីប៉ុន្មានរយនាក់ ពីថ្នាក់ជាតិនិងថ្នាក់ខេត្ត រួមគ្នាធ្វើ ប៉ុន្តែអ្នកបានផលពីបឹងទន្លេសាបមាន ១៧ លាននាក់ ឬសំរាប់ ៣០លាននាក់ទៅថ្ងៃក្រោយ ។ ទាំងផលត្រីនៅក្នុងនោះ ទាំងផលពីវិស័យទេសចរណ៍ដែលពាក់ព័ន្ធ ហើយមិនមែនតែមនុស្សទេ សត្វនៅក្នុងទឹកក៏មានជម្រក … យើងត្រូវបន្តធ្វើ។
(៧) កម្លាំងមូលដ្ឋាន ពិសេសថ្នាក់ស្រុក ជាគណៈបញ្ជាការឯកភាពជួរមុខ ក្នុងការអភិរក្សតំបន់បឹងទន្លេសាប
យើងបានធ្វើកិច្ចការច្រើននៅក្នុងរយៈពេល ៧០ថ្ងៃនេះ ប៉ុន្តែមិនទាន់ចប់ទេ … យើងបន្តធ្វើតទៅទៀត ហើយធ្វើឲ្យមាននិរន្តភាព។ ការដាក់ចេញនូវគោលនយោបាយ ទោះបីជាពេលខ្លះបែកទឹកសំពោង … ការចាប់មន្ត្រីដែលបានអនុវត្តកាលពីថ្ងៃទី ២៧ ខែមីនា ឃើញបង្ហោះតាមហ្វេសប៊ុកច្រើនគ្នា ប៉ុន្តែមានការចាត់ចែងជាច្រើន(ទៀត) ដែលមន្ត្រីបានចុះទៅសឹងតែរាល់សប្តាហ៍ ដោយកន្លែងណាមានការទន្ទ្រានចុះទៅភ្លាម … កន្លែងខ្លះឃាត់និងរើសំភារៈ(ល្មើស)។ ជាមួយគ្នានោះ យើងពិនិត្យមើលទិន្នន័យ ពិនិត្យមើលព្រំដើម្បីបោះបង្គោលព្រំដែន ដើម្បីធានាការដោះស្រាយមានចីរភាពនិងប្រសិទ្ធភាព។ នេះគឺជាអ្វីដែលក្រុមការងារយើងបានធ្វើ។ ខ្ញុំសូមកោតសរសើរក្រុមការងារពីថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីមូលដ្ឋានដែលរួមគ្នាធ្វើការ។ សូមបន្តកិច្ចការតទៅទៀត ដើម្បីឈានទៅបំពេញសិទ្ធនិងការទទួលខុសត្រូវទៅដល់មូលដ្ឋាន … គ្រប់កន្លែងទាំងអស់ កម្លាំងមូលដ្ឋានគឺជាកម្លាំងរឹងមាំ ជាពិសេសគឺថ្នាក់ស្រុក ដែលជាគណៈបញ្ជាការឯកភាពជួរមុខ ដែលត្រូវបង្កើនសិទ្ធនិងការទទួលខុសត្រូវដើម្បីធ្វើកិច្ចការនេះ។
[ចប់សេចក្ដីអធិប្បាយ២]
ទី៤. ក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នក្រោមឱវាទ ត្រូវបន្តអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ដោយសហការជិតស្និទ្ធជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន គ្រប់រាជធានី-ខេត្ត ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធការងារទឹកប្រកបដោយគុណភាព និងការពង្រឹងប្រសិទ្ធភាពព្យាករទឹកជំនន់ និងធាតុអាកាស។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(៨) រៀបចំគោលនយោបាយគ្រប់គ្រងទឹកដោយប្រសិទ្ធភាព កុំលិចលង់នៅរដូវវស្សា និងខ្វះទឹកនៅរដូវប្រាំង
ពាក់ព័ន្ធនឹងការងារនេះ ក្នុងរបាយការណ៍សង្ខេបរបស់ឯកឧត្ដម ថោ ជេដ្ឋា (ក៏ឃើញមានរៀបរាប់ ដែល)ខ្ញុំសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការកសាងជាបន្តបន្ទាប់នូវប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធឧតុនិយមដែលរាជរដ្ឋាភិបាលអាណត្តិមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានដាក់ជាគោលដៅធំ។ ប្រទេសយើងជាប្រទេសកសិកម្ម ហើយការប្រើប្រាស់ទឹកនេះគឺសំខាន់ណាស់។ មិនមែនត្រឹមតែកសិកម្មសម្រាប់កសិករនោះទេ ប៉ុន្តែសម្រាប់គ្រប់វិស័យទាំងអស់ ទាំងការរស់នៅប្រចាំថ្ងៃ។ អញ្ចឹង ការរៀបចំគោលនយោបាយមួយដើម្បីធានាការគ្រប់គ្រងទឹកដោយប្រសិទ្ធភាពជាការចាំបាច់។ និយាយរួម គឺកុំឲ្យមានការលិចលង់នៅរដូវវស្សា និងកុំឲ្យខ្វះទឹកនៅរដូវប្រាំង ជាពិសេសនៅរដូវប្រាំងដែលប្រជាកសិករធ្វើស្រូវប្រាំងច្រើន។ ក្រសួងក៏បានចេញធ្វើការអន្តរាគមន៍ច្រើន។ អម្បាញ់មិញ ដូចជាជាង ៧ម៉ឺនហិកតា ដែលយើងបានជួយដល់ប្រជាពលរដ្ឋ។ យើងត្រូវយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងទឹកនេះបន្តទៀត ព្រោះរដូវប្រាំង/រដូវក្ដៅឆ្នាំនេះសីតុណ្ហភាពបានកើនឡើងខ្លាំង។ អញ្ចឹងគឺខិតខំធ្វើយ៉ាងណា(យកចិត្តទុកដាក់បន្ថែម) និងជំរុញការធ្វើប្រព័ន្ធទំនប់បន្ថែមឲ្យបានច្រើន។
(៩) គម្រោង ៥ឆ្នាំបញ្ចៀសទឹក ប្រព័ន្ធរំដោះទឹក និងបន្ថែម/បង្កើនសមត្ថភាពស្ថានីយ៍បូមទឹក ក្នុងរាជធានីភ្នំពេញ
ទាក់ទងនឹងការដោះស្រាយបញ្ហាទឹកលិចនៅតាមបណ្ដាទីប្រជុំជនធំៗមួយចំនួន នៅដើមអាណត្តិនេះ ខ្ញុំបានដាក់ចេញនូវគោលការណ៍ និងឱ្យរៀបចំនូវផែនការមួយចំនួន ក្នុងនោះ នៅរាជធានីភ្នំពេញ ខ្ញុំបានអនុញ្ញាតនិងអនុម័តគម្រោងមួយដើម្បីក្នុងរយៈពេល ៥ឆ្នាំឬមួយអាណត្តិនេះយើងដោះស្រាយបានបញ្ហាទឹកជំនន់នៅទីក្រុងភ្នំពេញ។ (ខ្ញុំបាន)អនុម័តគម្រោងជាង ៣០០លានដុល្លារ និងកំពុងត្រូវបានអនុវត្ត។ គម្រោងនេះផ្ដោតទៅលើ ២មុខព្រួញ។ មុខព្រួញទី១ គឺការបញ្ចៀសទឹកកុំឲ្យបុកមកទីក្រុងភ្នំពេញ។ ទី២ គឺដោះស្រាយប្រព័ន្ធរំដោះទឹកនៅក្នុងរាជធានីដែលមានស្រាប់។ ក្នុងការដោះស្រាយប្រព័ន្ធរំដោះទឹករាជធានីដែលមានស្រាប់នេះ ស្ថាប័នទទួលខុសត្រូវរួមមានក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងសាលារាជធានី។ កិច្ចការនេះផ្ដោតទៅលើការកាយប្រឡាយរំដោះទឹក ការរៀបចំស្ដារប្រព័ន្ធលូ ដាក់លូថ្មី … និងទី៣ បន្ថែមស្ថានីយ៍បូមទឹក និងបង្កើនសមត្ថភាពស្ថានីយ៍បូមទឹកក្នុងរាជធានីភ្នំពេញ។ ផែនការនេះបានចាប់ផ្ដើមបណ្ដើរៗ និងកំពុងសិក្សាដោះស្រាយផលប៉ះពាល់។
(១០) គំរោង ៣៖ ស្តារប្រឡាយមានស្រាប់ បង្កើនលំហូរទឹក បន្ថយសម្ពាធ/បរិមាណទឹកលើស្ទឹងព្រែកត្នោត
ចំពោះការបញ្ចៀសទឹកពីខាងក្រៅ យើងធ្វើយ៉ាងណាធានាការដោះទឹក ព្រោះឲ្យតែខែវស្សា ពេលខ្លះត្រូវបុកខ្លាំង ពីឱរ៉ាល់ មកចាល់នៅស្ទឹងព្រែកត្នោត ហើយក៏បុកធ្លាយមកដល់(រាជធានី)។ ការងារនេះក៏បានប្រគល់ភារកិច្ចទៅឲ្យក្រសួងធនធានទឹកជាអ្នកអនុវត្ត។ យើងរៀបចំគម្រោងបណ្ដោះទឹកឲ្យបានច្រើន ដើម្បីកុំឲ្យមានសម្ពាធលើស្ទឹងព្រែកត្នោត អោយកាត់ទៅខាងតាកែវ កំពង់ស្ពឺ និងកណ្ដាល ទៅខាងបាទី ចាក់ទៅទន្លេបាសាក់។ ប្រព័ន្ធនេះភាគច្រើនគឺពាក់ព័ន្ធនឹងការស្ដារប្រឡាយដែលមានស្រាប់ ជាក់ស្ដែងក្នុងនោះមាន ៣គម្រោងធំៗ។ ទី១ គឺពីទំនប់រលាំងជ្រៃមកព្រែកហូរ/តាខ្មៅ ជាង ២៦០ គីឡូម៉ែត្រ។ យើងមានគម្រោងស្ដារប្រឡាយនិងមានស្ទឹងតូចៗខ្លះប្រហែលជា ១០ខ្សែ ហើយកសាងស្ថានីយបូមទឹកថ្មី ៤កន្លែង ដើម្បីបញ្ចៀសទឹកឲ្យបានច្រើនកុំឲ្យបុកមកភ្នំពេញ។ ទី២ គឺជួសជុល កែលម្អ ស្ដារប្រព័ន្ធស្រោចស្រពរំដោះទឹកពីភាគនិរតីភ្នំពេញ ក្នុងនោះយើងស្ដារអនុគម្រោងរលាំងជ្រៃ នៅសំរោងទង ច្បារមន ខេត្តកំពង់ស្ពឺ និង (៣)មួយទៀតស្ដារអនុគម្រោងនៅកណ្ដាលស្ទឹង បាទី ខេត្តកណ្ដាល ដើម្បីឲ្យលំហូរទឹកបែងចែក និងមិនបុកមកខ្លាំងនៅទីនេះ … ការដោះទឹកជន់នៅភ្នំពេញ គឺយើងដោះទាំងនៅផ្ទៃក្នុង និងដោះបញ្ចៀសទឹកពីខាងក្រៅ …។
(១១) ដោះស្រាយបរិមាណទឹកភ្លៀង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធការពារទឹកជំនន់ស្ទឹង/ប្រឡាយ
ធម្មតា ការលិចលង់វាអាស្រ័យទៅលើកត្តាច្រើន។ (ទី១) កត្តាភ្លៀងធ្លាក់។ បរិមាណនៃភ្លៀងធ្លាក់ក្នុងមួយនាទី ឬមួយក្នុងរង្វាស់អ្វីមួយ។ យើងឃើញថាប្រទេសខ្លះ សូម្បីតែប្រទេសមហាអំណាច តែភ្លៀងលើសចំនួន គឺចាប់ផ្ដើមលិច ហើយវាហូរទៅអស់ … ប៉ុន្តែ ទី២ គឺទាក់ទងនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ យើងមិនអាចបញ្ជាឲ្យភ្លៀងធ្លាក់មកប៉ុណ្ណោះឬប៉ុណ្ណោះទេ … តែយើងអាចខិតខំដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធឲ្យអស់លទ្ធភាព (ទៅតាម)បច្ចេកវិទ្យាដែលយើងអាចមាន។ ទី៣ គឺប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនេះ យើងស្ដារប្រឡាយព្រែកហូរនៅតាខ្មៅ ប្រឡាយលេខ៣ និងប្រឡាយ៩៥ នៅស្ទឹងតូច និងក្បាលលើស្ទឹងព្រែកត្នោតធ្វើម៉េចឲ្យទឹកមានលំហូរបានច្រើន ចាក់ចូលទៅក្នុងទន្លេបាសាក់។ យើងមានប្រព័ន្ធប្រឡាយពាក់ព័ន្ធមួយចំនួនទៀតនៅខាងព្រែកព្នៅ … អញ្ចឹង ពាក់ព័ន្ធនឹងការងារនេះ គឺការស្ដារនិងនិយាយដោយសាមញ្ញថា កុំឲ្យទឹកច្រើនពេកខែវស្សារហូតដល់លិចលង់ និងខ្វះទឹកនៅខែប្រាំង។ យើងនឹងខិតខំដោះស្រាយបញ្ហានេះជាបណ្ដើរៗ បន្តទៀត ពីអ្វីដែលយើងបានធ្វើរាប់សិបទសវត្សរ៍មកហើយនេះ ដើម្បីធានានូវការគ្រប់គ្រងទឹកបានល្អប្រសើរ។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៥. ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តពង្រីកសក្តានុពលប្រភពផ្គត់ផ្គង់ទឹកតាមរយៈការកសាងទំនប់អាងស្តុកទឹក និងប្រព័ន្ធចែកចាយទឹកប្រកបដោយគុណភាព និងជឿទុកចិត្តបាន ដោយផ្អែកលើការសិក្សាប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់ការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ និងសម្រាប់បម្រើឱ្យផលិតកម្មលើគ្រប់វិស័យ ក៏ដូចជាជួយដល់ការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
ទី៦. គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានកាន់តែមានប្រសិទ្ធភាពជាមួយក្រសួង-ស្ថាប័ន ព្រមទាំងជាមួយប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចឱ្យបានការអភិវឌ្ឍប្រកបដោយចីរភាពធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គ។
ទី៧. ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងធនធានទឹក និងឧតុនិយម បន្តកិច្ចសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីលទ្ធភាពថវិកាសម្រាប់ការកសាង និងការជួសជុលថែទាំសំណង់ការងារទឹក និងជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ជំនួយនានា ដើម្បីកៀរគរថវិកាសម្រាប់គាំទ្រដល់ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
គម្រោងសង្រ្គោះទឹកលិចនៅរាជធានីភ្នំពេញនេះ ជាជំហានមួយ។ ជំហានបន្ទាប់ យើងក៏ពិនិត្យមើលការលិចនៅតំបន់ ឬមួយទីរួមប្រជុំជន ដែលតែងតែលិចប្រចាំឆ្នាំ ដូចជានៅពោធិ៍សាត់ បាត់ដំបង កំពង់ធំ ដែលយើងអាចពិនិត្យលទ្ធភាពជំហានក្រោយ។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៨. បន្ថែមលើសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងការកសាងប្រព័ន្ធធនធានទឹក (Hard Infrastructure) ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមលើការពង្រឹងជំនាញទន់ (Soft Skills) និងការកសាងសមត្ថភាពក្នុងការព្យាករអាកាសធាតុ ប្រមូលចងក្រងឯកសារ ទិន្នន័យឧតុនិយម និងជលសាស្ត្រ បម្រើដល់វិស័យនានា ឱ្យកាន់តែមានភាពសុក្រឹតបន្ថែមទៀត។
ទី៩. តាមការព្រមានជាមុនរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នា២០២៣ កន្លងទៅ ចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧ សីតុណ្ហភាពនៅលើភពផែនដីនឹងឡើងក្តៅខ្លាំងបំផុតដែលពុំធ្លាប់ជួបប្រទះពីមុនមក ដែលជាលទ្ធផលនៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និង បាតុភូតឧតុនិយមអែលនីណូ (El Nino) ដែលការណ៍នេះ នឹងអាចធ្វើឱ្យមានភ្លៀងព្យុះ គ្រោះរាំងស្ងួតចម្លែក ប្តូរទម្លាប់អាកាសធាតុ ដែលកន្លែងខ្លះមានភ្លៀងច្រើនពេក និងកន្លែងខ្លះកាន់តែរាំងស្ងួតខ្លាំង ជាដើម។ ក្នុងស្មារតីនេះ ត្រូវសហការ និងគិតគូរទុកជាមុនប្រកបដោយស្មារតីបុរេសកម្ម ក្នុងការរិះរកយន្តការពង្រឹងបន្ថែម លើការរៀបចំប្រព័ន្ធស្តុកទុកទឹក សម្រាប់ត្រៀមដោះស្រាយបញ្ហានានា ដែលអាចកើតមានជាយថាហេតុ ដើម្បីធានាបាននូវធនធានទឹកគ្រប់គ្រាន់សម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទំាងប្រទេស។
ខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ឱ្យបន្តខិតខំអនុវត្តឱ្យបានកាន់តែប្រសើរនូវតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ មនសិការវិជ្ជាជីវៈ និងការច្នៃប្រតិដ្ឋខ្ពស់ ដើម្បីសម្រេចបានជោគជ័យថ្មីៗ។ ខ្ញុំក៏សូមអំពាវនាវដល់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រ និងកិច្ចសហការ ក្នុងភាពជាដៃគូពិតប្រាកដដល់ ក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នក្រោមឱវាទ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ឱ្យបានកាន់តែប្រសើរឡើងទៀត និងបន្តរៀបចំទំនើបកម្មស្ថាប័នរបស់ខ្លួន និងបង្កើតវប្បធម៌គុណាធិបតេយ្យក្នុងស្ថាប័ន ដើម្បីចូលរួមកសាងជាតិមាតុភូមិសម្រាប់កូនចៅជំនាន់ក្រោយ។
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេ មេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លាជូនជាតិ និងសូមថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធ ដែលបានសហការ និងចូលរួមគាំទ្រ ក្នុងកិច្ចការការពារធនធានទឹក និងការអភិវឌ្ឍធនធានទឹក ប្រកបដោយចីរភាព សម្រាប់លើកកម្ពស់ជីវភាពប្រជាជន។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប និងក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សូមមានសុខភាពល្អ និងទទួលបានជោគជ័យតាមភារកិច្ចរៀងៗខ្លួន និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត៕
Selected Comments Samdech Moha Bovor Thipadei Hun Manet,
at the meeting to review the work results for 2023 and the directions setting for 2024 of the Ministry of Water Resources and Meteorology
[Unofficial and translations]
**********
[2]
(1) Principles of the Tonle Sap Lake management – demarcation, mounting frontier poles, land registration and prevention of further encroachment
On January 30, 2024, on the occasion of the closing meeting of the Ministry of Agriculture, (Forestry and Fisheries,) I issued a policy concerning the management of the Tonle Sap Lake area, where there had problems before and after the elections. We continue to carry out this activity. In the past, some analysts said, “it seems that the prime minister’s order is ineffective because it has met with silence. No one did anything.” I would emphasize to respond to this remark that there have been many work methods […] in solving problems, especially large tasks such as the management of the Tonle Sap Lake area, there must be clear methods to effectively and sustainably solve the problem […] I have assigned in the last 70 days the tasks to clearly demarcate the map, mount the frontier poles, and at the same time, prevent further encroachment […]
(2) Update the map, mount frontier poles, and register rhe land – three main actions
In the last 70 days, we have seen some activities, but most of the works that the team has done has bee directly relating to the grassroots […] The joint team has done (three things). The first is to verify the relevant dat, to complete the map update in the designation of Zone 1, Zone 2, Zone 3 […]; secondlt, to mount/plant frontier poles, which was gradually set up in the 6 provinces […]; and thirdly, we are working together to register land parcles in the Tonle Sap area […] along with takinng measures to prevent other encroachments […] (When) we take actions, some of the invaders retreated. We have in the mean time adjusted some professional officials in some provinces. The task of working at the grassroots level must have a strong local force. Some skills need to be adjusted where people with new expetise, skills and weight need to be there to see the measures through […]
(3) National and sub-national officials to ensure the Tonle Sap Lake benefit 17 million people now or 30 million people in the future
The Tonle Sap Lake, the largest lake in Asia, is home to spawning fish, and an ecosystem that ensures the survival of fish as well as many ecosystems […] We need to review the actual situation to achieve its sustainability. Hundreds of officials from the national and provincial levels are working together to ensure that the Tonle Sap will be beneficial to not only the 17 million people now but 30 million in the future. (We are taking care of) both the fish in it, and the fruits from the tourism sector involved, and not only humans but also aquatic animals in the habitat […] We check the data, check the border to set up frontier posts to ensure a sustainable and efficient settlement […] Everywhere, the grassroots force is strong, especially at the district level, which is a front-line command that must increase its rights and responsibilities […]
[3]
(4) Develop effective water management policy, having no flood in the rainy season, and sufficient water in the dry season
[…] hydrological and meteorological systems are the main goals set by the previous government under the leadership of Samdech Techo (Hun Sen). As an agricultural country, water consumption is important […] not only for agriculture but also for all sectors, including daily life. Developing a policy to ensure effective water management is essential […] to avoid flooding in the rainy season and water shortages in the dry season, especially when farmers grow a lot of dry season rice […] such as this year, when the dry season/summer has recorded a high rise in the temperature. On this note, we must make efforts to promote the construction of more dam systems […]
(5) The 5-year project to avade water pressure, to set up drainage system and increasethe capacity of pumping stations in Phnom Penh
Regarding the problem of flooding in some major cities, including in Phnom Penh, at the beginning of this term, I set out the principles and prepared some plans. I approved a project for 5 years to solve the flood problem in Phnom Penh. (I have) approved a project of more than US$ 300 million which is being implemented. The first focus of this project is to prevent water from bearing pressure on the Phnom Penh front. The second is to solve the existing water pressure evading system in the capital and the third is to add pumping stations and increase the capacity of pumping stations in Phnom Penh […]
(6) Three projects – rehabilitation of existing canals, increase water flow, reduce pressure/water volume on Stung Prek Tnaot
For the avasion of water from outside, the task has been assigned to the Ministry of Water Resources (and Meteorology) to see about the implementation. We plan to evade a lot of water from bearing pressure on Stung Prek Tnaot […] and most of the jobs are relating to the restoration of existing canals, of which there are three major projects. The first is the evasion of water pressure from Roleang Chrey dam through to Prek Ho/Takhmao – which is more than 260 km […]; the second is to repair and restore the irrigation system in the southwestern area of Phnom Penh, in which we are restoring the Roleang Chrey sub-project in Samrong Tong and Chbar Morn districts of Kampong Speu province; and the third one is to restore the sub-project in Kandal Stung of Kandal province and Bati of Takeo province so that the water flow will have many ways to go, and does not bear too much pressure on one direction […]
(7) Flooding due to rainfall, infrastructural setup and flood protection systems
Sinking from flooding occurs because of a number of factors. (Firstly,) it happens becaue of the amount of rainfall […]; secondly, it is the issue of infrastructural system. We may not be able to order rain to come or not to […] but we can try to solve the infrastructure as much as possible (to manage the rainfal according to) the technology that available. Thirdly, we will restore Prek Ho canal in Takhmao, canal No. 3 and canal 95 in Stung Touch and the head of Stung Prek Tnaot, so that we can channel the water flow into the Bassac River […] We will continue to solve these three issues gradually, especially what we have been doing for decades to ensure better water management […]./.
No comments:
Post a Comment