Thursday, February 22, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងមុខងារដើរតួនាទីជាសេនាធិការនៅក្នុងការអនុវត្តការកែទម្រង់មុខងារសាធារណៈ



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីកែទម្រង់មិនមែនជាការធ្វើបដិវត្តទេ ប៉ុន្តែគឺជាការបន្ត និងជាវិធីសាស្រ្តថ្មីដែលត្រូវតែធ្វើ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា  ក្រសួងមុខងារបានដើរតួនាទីជាសេនាធិការនៅក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ ដែលគ្របដណ្ដប់ទៅលើការងារពាក់ព័ន្ធគ្រប់ក្រសួងសា្ថប័នទាំងអស់ ហើយបើសេនាធិការមួយនេះមានទម្ងន់ទាប នោះនឹងមិនអាចប្រាប់គេអោយធ្វើការងារបានទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕

No comments:

Post a Comment