Tuesday, January 30, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីខែមីនាខាងមុខនេះ រាជរដ្ឋាភិបាល សម្រេចផ្អាកការនាំចូលសាច់និងគ្រឿងក្នុងបង្កកជាបណ្តោះអាសន្នរយៈពេល៦ខែសិន


នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់ពីខែមីនាខាងមុខនេះ រាជរដ្ឋាភិបាល នឹងសម្រេចផ្អាកការនាំចូលសាច់ និងគ្រឿងក្នុងបង្កកក្នុងរយៈពេល៦ខែ ហើយសម្តេច បានជំរុញឱ្យគិតគូរពីការរៀបចំ បង្កកដោយខ្លួនឯង ទើបមិនមានបញ្ហាប្រឈមពេលបើកឱ្យនាំចូលសាច់បង្កកពីខាងក្រៅមកវិញ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រេចផ្អាកការនាំចូលសាច់និងគ្រឿងក្នុងបង្កកមួយរយៈពេលនេះ ពុំមែនជាវិធានការមួយដែលមានចីរភាពនោះទេ ប៉ុន្តែផ្ទុយមកវិញ យើងត្រូវខិតខំប្រឹងប្រែងរិះរកវិធីយ៉ាងណាដើម្បីឱ្យមានចីរភាព ធ្វើឱ្យការចិញ្ចឹមសត្វរបស់យើងមានការប្រកួតប្រជែង។


ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងពេលដែលយើងផ្អាកការនាំចូលសាច់និងគ្រឿងក្នុងបង្កកជាបណ្តោះអាសន្ននេះដែរ យើងអាចបង្វែរទៅកាន់កសិកររបស់យើង ហើយរៀនបង្កកទៅតាមបច្ចេកទេសរបស់យើងវិញដែលនេះជាការជំរុញការផ្គត់ផ្គង់ផ្ទៃក្នុង មុនពេលដែលយើងបើកការនាំចូលសាច់និងគ្រឿងក្នុងបង្កកនេះឡើងវិញ៕





No comments:

Post a Comment