Friday, December 22, 2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែថ្មីជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ នេះ នឹងហើយរួចរាល់នៅត្រឹមឆ្នាំ២០២៦


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧០ រវាងកម្ពុជានិងជប៉ុន សម្ដេចបានជំរុញឱ្យបើកការដ្ឋានកំពង់ផែថ្មីជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ នេះ នៅក្នុងឆ្នាំ២០២៣ នេះតែម្ដង ដើម្បីឱ្យបានហើយរួចរាល់នៅត្រឹមឆ្នាំ២០២៦។


សម្ដេចធិបតីបានថ្លែងដូចនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន” ។ 


ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចធិបតីបានរំលេចពីសមិទ្ធផលជាច្រើនដែលមិត្តជប៉ុនបានជួយដល់កម្ពុជា ដែលមានទាំងវិស័យធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម។ សមិទ្ធផលទាំងនោះរួមមានដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្លូវជាតិលេខ១ ផ្លូវជាតិលខ៥ ស្ពានគីហ្សូណា ស្ពានត្សឺបាសា ជាដើម ។ល។

No comments:

Post a Comment