Thursday, December 21, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ



ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។                           


ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតអបអរសាទរចំពោះសមិទ្ធផលយ៉ាងច្រើនដែលក្រសួងបរិស្ថាន មន្រ្តីរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួង ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បានចូលរួមនៅក្នុងការពង្រឹងនិងថែរក្សាបរិស្ថានរបស់យើង ដោយបានដាក់ចេញនូវក្របខណ្ឌគោល នយោបាយដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។


បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រទេសរបស់យើងនៅពេលបច្ចុប្បន្ន ព្រមទាំងថែរក្សាគុណតម្លៃនៃបរិស្ថានសម្រាប់កូនចៅយើងរាប់រយឆ្នាំទៅមុខទៀត៕




No comments:

Post a Comment