បុណ្យអុំទូក គឺជាពិធីបុណ្យជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលកំណត់យក ជាថ្ងៃឈប់សំរាករបស់ពលរដ្ឋកម្ពុជាចំនួន ៣ថ្ងៃ ដែលគិតចាប់ពី អំឡុងខែវិច្ឆិកា និងពេលខ្លះធ្លាក់មកនៅចុងខែតុលា ដែលរាប់តាមប្រតិទិន នៃឆ្នាំចន្ទគតិ ។
បុណ្យអុំទូក ត្រូវបានគេឱ្យនិយមន័យថា ជាបុណ្យសន្តៈរដូវ (រដូវរំហើយ) ឬ ទិវាវិស្សមកាល (Seasonal Holidays) ដែលស្រដៀងគ្នាទៅនិង ពិធីបុណ្យសែនព្រះខែ (អង់គ្លេស: Moon Festival) នៃបណ្ដាលប្រទេសមួយចំនួនដូចជា ៖ វៀតណាម ចិន តៃវ៉ាន់ កូរ៉េខាងត្បូង និង ជប៉ុន ជាដើមដែលត្រូវបានគេហៅថា "ពិធីបុណ្យ ពាក់កណ្តាលរដូវស្លឹកឈើជ្រុះ" (អង់គ្លេស: The Mid-Autumn Festival)
៣ថ្ងៃ នៃពិធីបុណ្យអុំទូក
ពិធីបុណ្យអុំទូក មានរយៈពេល ៣ថ្ងៃ ដោយថ្ងៃទី១ ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្ស័ត្រ ត្រូវរៀបចំទូកព្រះទីនាំងនឹមរាជ្យ ចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត ដោយកំណត់យកម៉ោង ១១:០០ នាទីព្រឹក ជាកិច្ចចាប់ផ្ដើមប្រណាំងទូក ដែលមានទូកប្រណាំងរាប់រយ មកពី២៥ ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា មកប្រណាំងប្រជែងដើម្បីទទួលបានជ័យលាភីនេះ លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់បញ្ចប់នាពេលល្ងាច គេមានការបណ្ដែតប្រទីបធំៗនៅម៉ោង ៦:០០ នាទីល្ងាច ដែលមានប្រទីបតំណាងឲ្យស្ថាប័នជាតិ ទាំង ៣០ ចូលរួម ដើម្បីបួងសួងសុំសេចក្ដីសុខពី "ព្រះម៉ែគង្គា" (អង់គ្លេស: Goddess Ganga) និង សូមពរជ័យពីពពួកនាគ និង ថ្ងៃទី២ ក្រោយបញ្ចប់ការបណ្ដែតប្រទីប វេលាម៉ោង ៩:០០ នាទីយប់គេមានរៀបចំកិច្ចពិធី អកអំបុក រហូតដល់ វេលាម៉ោង ១២:០០ រំលងអាធ្រាត្រ ជាកិច្ចសំពះព្រះខែ ពលរដ្ឋជាច្រើនរយនាក់ និងដើរជាមួយនិងចង្កៀងគោមចំរុះពណ៌របស់ពួកគេ ដើម្បីបង្អួតគ្នា ក្រោមពន្លឺព្រះច័ន្ទពេញវង់ដ៏ស្រស់ស្អាត ថ្ងៃទី៣ ចុងក្រោយ ពិធីប្រណាំងទូកនិងបញ្ចប់នៅម៉ោង ៥:០០ នាទីល្ងាច ជាមួយនិងកិច្ចពិធីកាត់ខ្សែរព្រ័ត្យ ទូកប្រណាំងទាំងអស់ និងត្រូវយកមកដង្ហែរឡើងវិញដើម្បីកាត់ខ្សែរព្រ័ត្យ បិទបញ្ចប់ពិធីបុណ្យអុំទូក ។
ពិធីបណ្ដែតប្រទីប
អត្ថន័យផ្សេងទៀត
ភាណវារៈបាលី ត្រង់ពុទ្ធនមក្កាគាថា មានចែងថា ស្នាមព្រះបាទ ព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅទីតាំង ៥ គឺៈ
ពាក្យសរសើរព្រះបាទ "យស្សបាទេ" ទាំងបាលី ទាំងសម្រាយមានចែងថា ព្រះបាទនៃព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅទីតាំង ៥ដូចក្នុងភាណរៈដែរ ។ ដោយហេតុមានគម្ពីរដីការជាប្រភពយ៉ាងនេះ បានជាពុទ្ធបរិស័ទខេមរជាតិតែងធ្វើពិធីបណ្តែតប្រទីប នៅយប់ពេញបូណ៌មីខែអស្សុជ ដែលក្រោយមកគេប្រារព្ធពិធីបណ្តែតប្រទីបនៅយប់ ១៤-១៥កើត និង ១រោជ ខែកត្តិក បូជាចំពោះចង្កូមកែវនៅពិភពនាគព្រះពុទ្ធបាទនៅស្ទឹងនម្មទា និងនៅទីឯទៀតដូចពោលខាងលើ ហើយដោយជឿថា ជាការកុសលយ៉ាងធំបានផលយ៉ាងប្រសើរដើម្បីសុខចំរើន រុងរឿងដល់ខ្លួន ដល់ប្រជាជន និងដល់ប្រទេសជាតិ ។[៥]
បណ្ដែតប្រទីប ខុសគ្នាពី លយកន្ទោង
ដូចនេះ ការធ្វើប្រទីប ពីក្រដាស ហើយរលាយនូវរយៈពេលឆាប់រហ័ស មិនមានការប៉ះពាល់ទៅដល់បរិស្ថានទឹកនោះទេ ពលរដ្ឋកម្ពុជាមួយចំនួន គួរងាកមកធ្វើកូនប្រទីបអំពីក្រដាសវិញ ។
យោងតាមកំណត់ត្រា របស់លោក ចូវតាក្វាន់ (អង់គ្លេស: Zhou Daguan) មកដល់ចក្រភពអង្គរក្នុងឆ្នាំ ១២៩៦ នៃគ.សរាជ លោកបានកត់ត្រា ពិធីបណ្ដែតគោមរបស់កម្ពុជា ថាអ្នកស្រុកទីនេះ គេយកខែទី១០ របស់ចិនធ្វើជាខែទី១១ ហើយខែនោះមានឈ្មោះថា (កក្ដិក) នៅពីមុខវាំងគេសង់វេទិការមួយ យ៉ាងធំ ដែលអាចដាក់បានមនុស្សមួយពាន់នាក់ ហើយគេចងប្រទីបជ្វាលា និងផ្កាផ្ញីជាដើម លំអនៅលើក្បូននោះ ដូចនេះពិធីលយប្រទីប ឬ បណ្ដែតគោម (Floating Lantern) មានតាំងពីសម័យអង្គរមកម៉្លេះ ។
ជនជាតិកម្ពុជា តែងតែធ្វើកិច្ចពិធី អណ្តែតប្រទីបដល់ព្រះម៉ែគង្គា និង ការចេញវស្សា ក្នុងអំឡុងខែវិច្ឆិកាដើម្បីជាកិច្ចបូជា ដល់ព្រះចង្កូមកែវ របស់ព្រះពុទ្ធបរមគ្រូ និងជាការដឹងព្រះគុណ ដល់ព្រះម៉ែគង្គា ក្នុងការផ្ដល់នូវប្រភពទឹកសម្រាប់ការប្រើប្រាស រីឯប្រទីបផ្កាឈូកតំណាងឱ្យកំណើតរបស់ព្រះម៉ែគង្គា ដោយសារតែព្រះបាតជើងរបស់ព្រះវិស្ណុ បានឈានប៉ះនឹងស្រទាប់មេឃា ហើយបង្កើតបានជាដំណក់ទឹកលើកដំបូងដែលធ្លាក់មកជាដួងកែវជីវិត ឃើញដូចនេះ ព្រះព្រហ្ម ក៏យកដួងកែវជីវិតនេះមករក្សាទុកក្នុងស្រទាប់ផ្កាឈូក ហើយបានផ្តល់កំណើតដល់គង្គា។[៩]
លយកន្ទោង មិនមែនជាប្រទីប
ការចូលរួម
ពិធីអកអំបុក
នៅថ្ងៃបុណ្យសម្ភារៈគ្រប់ប្រភេទដែលត្រូវការចាំបាច់ក្នុងពិធី ត្រូវបានដឹកជញ្ជូនយកទៅដាក់ឯវត្តជាស្រេចតាំងពីថ្ងៃរសៀលម្ល៉េះ។ នៅពេលព្រលប់ប្រមាណម៉ោង ៦ កន្លះ អ្នកចាត់ចែងបុណ្យបានបង្គាប់ឲ្យក្រុមដាល់អំបុកនីមួយៗ តម្រៀបត្បាល់ ចង្ក្រានជាជួរយ៉ាងត្រង់ ហើយវែង នៅតាមចំនួនត្បាល់ដែលអាចមាន។ ដំបូងឡើងអ្នកបញ្ជាការ បានបង្គាប់ឲ្យគ្រប់ក្រុមបង្កាត់ភ្លើង ដាំអំបែងឲ្យបានក្ដៅស្មើៗគ្នាមុនចាប់ផ្ដើមពិធី។ នៅពេលពិធីមហាអំបុកចាប់ផ្ដើមសកម្មភាពគេសន្មតគ្នាយកសំឡេងគងជាសញ្ញាបញ្ជា។ លុះឃើញថា អំបែងគ្រប់ក្រុមមានកំដៅល្មមហើយ គេនោះគងមួយអន្លូងជាសញ្ញា ប្រាប់ឲ្យចាក់ស្រូវទៅក្នុងអំបែង។ អ្នកលីងបានវាសវីឈើលីងទៅលើគ្រាប់ស្រូវក្នុងអំបែងទៅតាមបច្ចេកទេស ឬបទពិសោធន៍របស់ខ្លួន។ លុះប៉ាន់ស្មានដឹងថា ស្រូវលីងនោះឆ្អិន (ដោយគ្រាប់ស្រូវចាប់ផ្ទុះប្រែសៗ ជាបន្តបន្តាប់) ហើយនោះស្នូរគងអន្លូងទីពីរបានបន្លឺឡើងជាសញ្ញាប្រាប់ថា ឲ្យអ្នកលីងលើកអំបែងចាក់ស្រូវលីងឆ្អិនល្មមនោះទៅក្នុងត្បាល់ ព្រមគ្នា បន្ទាប់ពីនោះភ្លាមស្នូរអង្រែបានបញ្ចេញសន្ធឹកយ៉ាងកក្រើកដី។
អ្នកដាល់អំបុក គ្រប់ក្រុមបានបុកនិងឆ្កៀសយ៉ាងញាប់ដៃ ដើម្បីលៃយ៉ាងណាឲ្យអំបុករបស់ខ្លួនមានគុណភាពល្អ។ នៅពេលនេះ ទស្សនិកជនរាប់ពាន់នាក់មកឈរចោមរោមមើលទស្សនីយភាពនេះយ៉ាងសប្បាយព្រឺព្រួច ដោយឃើញត្បាល់អំបែង ចង្ក្រានតម្រៀបគ្នាយ៉ាងត្រង់ ដោយឃើញចង្កៀងគោម ឬចង្កៀងម៉ាំងសុងជះពន្លឺព្រោងព្រាត ដើម្បីបំភ្លឺអ្នកដល់អំបុក និងទស្សនិកជន។ គេរំភើបរីករាយដោយឃើញចលនាស្ត្រីអ្នកដល់អំបុក មានរូបរាងស្អាតបាត ប្រដាប់ដោយសម្លៀកបំពាក់សម្រាប់ថ្ងៃបុណ្យធ្វើកាយវិការលើកអង្រែបុកអំបុកយ៉ាងទន់ភ្លន់។ មិនយូរប៉ុន្មាន ស្នូរគងទី៣បានធ្វើឡើង (មូង) ជាសញ្ញាប្រាប់ឲ្យអ្នកដាល់អំបុកកាយអំបុកដាក់កញ្ជើ។ រួចសំឡេងគង ក៏បានបន្លឺជាសញ្ញាប្រាប់ឲ្យអ្នកដាល់អំបុកកាយអំបុកដាក់កញ្ជើ។ រួចសំឡេងគង ក៏បានបន្លឺជាសញ្ញាឲ្យចាក់ស្រូវទៅក្នុងអំបែង ដើម្បីលីងជាបន្តទៀត។ សកម្មភាពនេះ ប្រព្រឹត្តឡើងក្នុងចលនាដដែលៗទាល់តែអស់ស្រូវមួយតៅ ទើបបញ្ជាការដាល់អំបុកជាសមូហភាពនេះ។ គេអាចប៉ាន់ស្មានបានថា តាំងពីពេលចាប់ផ្ដើមរហូតដល់ពេលបញ្ចប់នៃពិធីដាល់អំបុក អាចមានថេរៈវេលាពី៤ ទៅ ៥ ម៉ោង។ អ្នកផងធ្លាប់បានដឹងហើយថា ពិធីអកអំបុកត្រូវប្រព្រឹត្តធ្វើនៅពេលព្រះខែរៈត្រង់ ឬ ពេលដែលព្រះចន្ទគោចរមកចំពីលើក្បាល។ ដូច្នេះ នៅពេលដាល់អំបុកបានចប់ហើយ គេចាត់ចែងអុំអំបុកជាបន្ទាន់ ដោយគេបានត្រៀមចង្អេរ៣ឬ៤ ក្នុងមួយក្រុមៗ សម្រាប់អុំអំបុកឲ្យបានឆាប់ទាន់ពេលវេលាដែលលោកអាចារ្យបានគ្រោងទុកក្នុងកម្មវិធី។ លោកអាចារ្យ បានប្រកូកប្រកាសឲ្យប្រុសៗ កម្លោះៗចូលមកអកអំបុកនៅតាមតុ តាមក្រុមដែលបានតម្រៀមគ្នាហូរហែជាជួរ បំភ្លឺដោយចង្កៀងគោម គួរឲ្យសប្បាយរីករាយ។ ស្រីម្នាក់ចាប់សក់បុរសភ្ងើយ ហើយបង្គាប់ឲ្យប្រុសនោះហាមាត់ឲ្យធំ។ ស្រីម្នាក់ទៀតក្ដាប់អំបុក ហើយបង្ហូរអំបុក ទៅក្នុងមាត់ប្រុសនោះ។ គេបង្អកដូច្នេះ ម្ដងហើយម្ដងទៀត ដោយសួរថា "ពេញឬនៅ? “ អ្នកត្រូវគេបង្អក មិនទាន់ឆ្លើយស្រួលបួលផង ក៏ត្រូវគេបង្អកបន្ថែមទៀត ទាល់តែឆ្លើយចេញមកទាំងឡុលៗ មិនច្បាស់ថា ពេញហើយ។ បន្ទាប់ពីបង្អកអំបុកហើយ គេបង្អកចេញទៀត ដោយចាប់ញាត់ឲ្យតែខាងឈ្នះដៃ។ ប្រុសអ្នកអកអំបុក មើលពីខាងក្រៅ ហាក់ដូចបានទទួលនូវទារុកណកម្មមួយ ព្រោះត្រូវគេបង្អកអំបុកពេញមាត់ហើយ ត្រូវគេញាត់ចេកទាំងមូលថែមទៀត ធ្វើឲ្យមាត់គេពេញហួសពីចេញ គឺដល់ថ្នាក់ «ហៀរ»។ និយាយក៏មិនរួច ទំពារក៏មិនកើតយ៉ាងនេះហើយនៅត្រូវគេគក់ខ្នងឮសូ «ឌិប» ដោយសួរថា «ពេញឬនៅ?» ។ លុះឆ្លើយដោយមិនច្បាស់ថា «ពេញហើយ» ស្រីៗ ក៏សួរទៀតថា ឆ្នាំក្រោយភ្លៀងល្អ ឬទេ ? ឬសួរសង្ខេបខ្លីថា "ភ្លៀងឬមិនភ្លៀង" អកឆ្លើយមិនច្បាស់«ឡុល»ថា «ភ្លៀង!» ។ ក្រុមណាក៏អកតាមរបៀបនេះ គឺស្រីៗបង្អកអំបុកប្រុសៗ ។ ព្រមជាមួយចលនាអកអំបុកជាទ្រង់ទ្រាយធំ ដូចមហាអំបុកដែរនេះ គេឃើញសកម្មភាពមួយ គឺ, កសិករខ្មែរនៅស្រុកស្រែ បានឱកាសជួបគ្នា កម្លោះជួបក្រមុំ។ គេបានសម្ដែងការស្និទ្ធស្នាលជាមួយគ្នា តាមការអនុគ្រោះរបស់ប្រពៃណី នៅក្រោមក្រសែភ្នែកចាស់ៗ ជាឱពុកម្ដាយរបស់កម្លោះ និងក្រមុំ។ អត្ថន័យម្យ៉ាងទៀត គឺក្នុងពិធីមហាអំបុក អកអំបុកនេះ ទាំងអស់គ្នាបានបង្ហាញអំពីសាមគ្គីភាពជិតស្និទ្ធក្រោមការដឹកនាំរបស់បញ្ជាការម្នាក់ គឺចាស់ស្រុក។ អ្នកអនុវត្តគោរពបទបញ្ជារបស់មេកោយយ៉ាងសស្រាក់សស្រាំ ធ្វើឲ្យពិធីនេះទទួលបានជោគជ័យ។ ពេលអកអំបុកទៀតសោត គេឃើញអំបុកពេញៗកញ្ជើ ចេកគ្រប់មុខរៀបចំពោរពាសលើតុ។ គេឃើញម្យ៉ាងទៀត នៅពេលបង្អក និងពេលអកអំបុកនឹងចេកកំពប់ ធ្លាក់រពោងរបាយមកលើដី ជាការបកស្រាយនូវភាពសម្បូរហូរហៀររបស់ស្រុកទេសពីបុរាណ។
ពិធីសំពះព្រះខែ
តាមគម្ពីរ ពុទ្ធសាសនា សុវណ្ណសាមជាតក (ភាសាបាលី) ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី មានតំណាលនិទានថា កាលនោះព្រះសម្ពុទ្ធបរមគ្រូ ទ្រង់សោយព្រះជាតិជាសត្វទន្សាយ នៅអាស្រ័យក្នុងដងព្រៃមួយ ក្នុងព្រៃនោះមាន ស្វា១ ចចក១ ភេ១ ជាសំឡាញ់នឹងគ្នា បាននៅរួមជាមួយនឹងទន្សាយ សុទ្ធតែជាបណ្ឌិតសត្វ គឺសត្វដែលមានចំណេះដឹង តែងនាំគ្នាស្វែងរកអាហារតាមគោចរស្ថានរៀងៗខ្លួន ដល់ពេលល្ងាចទើបមកជួបជុំគ្នា ។ ចំណែកសៈសៈបណ្ឌិតគឺ (ទន្សាយ) តែងពន្យល់ធម៌ដល់សត្វទាំងបីថា៖ អ្នករាល់គ្នាត្រូវធ្វើទាន រក្សាសីល ធ្វើឧបោសថកម្មកុំបីខាន ។* នែ ! សំឡាញ់ស្អែកនេះជាថ្ងៃឧបោសថ អ្នកទាំងអស់គ្នាត្រូវរក្សាឧបោសថហើយឱ្យទានផង ព្រោះការរក្សាសីលហើយឱ្យទាន តែងបានផលច្រើន ទៅអនាគតជាតិ ។ សត្វទាំងបីនោះព្រមទទួលធ្វើតាម និង បានត្រាច់ចរណ៍ រកអាហារទៅតាមសណ្ឋានរៀងៗខ្លួន (សត្វភេ រកបានត្រីថ្ពិនងាប់ស្រាប់ ៧ក្បាល) (សត្វចចក រកបានសាច់ ទន្សងទើបតែស្លាប់មួយក្បាល) (សត្វស្វា រកបានផ្លែស្វាយមួយផ្លែ) ចំណេកឯ សៈសៈបណ្ឌិត (ទន្សាយ រកមិនអាហារសោះ) វេលានោះដែរ សក្កៈទេវរាជ នៃឋានទេវតា ឬ ព្រះឥន្ទ្រ (Indra) បានក្រឡាខ្លួនជាពួក សមណៈព្រាហ្មណ៍ នៃសាសនាហិណ្ឌូ ហៅថា ឥន្ទ្រព្រាហ្មណ៍ ចុះមកសាកល្បង ការបំពេញបរមីសីលនៃសត្វទាំងបួន ដោយល្បងជាការសុំអហារ នៃទាន ភេ ចចក ស្វា បានឲ្យអាហាររបស់ខ្លួន រៀងៗខ្លួន ប៉ុន្តែ សៈសៈបណ្ឌិត (ទន្សាយ) គឺមិនមានអាហារជាប់ខ្លួននោះទេ ឥន្ទ្រព្រាហ្មណ៍ បានសុំអាហារ សៈសៈបណ្ឌិត (ទន្សាយ) ជាច្រើនលើក ហើយពោលថា ៖ ម្នាទន្សាយ អង្គអត្មា មិនធ្វើបាណាតិបាតា នោះទេ "បាណាតិបាតា ប្រែថា ការមិនសម្លាប់សត្វ ឬ ប្រមាថជីវិតអ្នកដទៃ" ទន្សាយ តបថា ចូរម្នាលព្រាហ្មណ៍ទៅរកអុសបង្កាត់ភ្លើងហើយមកប្រាប់ដល់ខ្ញុំចុះ ខ្ញុំនិងលោត ទម្លាក់ខ្លួនត្រង់កណ្តាលរងើកភ្លើងនោះ បើសាច់ខ្ញុំឆ្អិនល្មមហើយ សូមម្នាលព្រាហ្មណ៍ពិសាហើយធ្វើសមណៈធម៌ចុះ ។ វេលានោះឥន្ទព្រាហ្មណ៍បានបង្កាត់ភ្លើង ឆេះសន្ធោរសន្ធៅ ហើយមកប្រាប់ដល់ទន្សាយបណ្ឌិត ទន្សាយបណ្ឌិត ក៏លោតទៅជិតគំនរភ្លើងនោះហើយពោលថា៖ ទានរមែងដោយសចៈ បើទានដែលករុណាឲ្យនោះមិនបរិសុទ្ធ ការបំពេញបរមីក៏គ្មានន័យនោះដែរ ពោលចប់ សៈសៈបណ្ឌិត (ទន្សាយ) ក៏រលាស់ខ្លួនបីដងហើយ ក៏លោតទៅក្នុងគំនរភ្លើងដោយចិត្តរីករាយនិងជ្រះថ្លា ប៉ុន្តែគំនរភ្លើងនោះមិនកក្ដៅឆេះរោមបណ្ឌិត ទន្សាយឡើយ ក្រោយមកឥន្ទ្រព្រាហ្មណ៍ បានក្រឡាខ្លួនជា ព្រះឥន្ទ្រវិញ ហើយពោលថា ទានដែលជ្រះថ្លាគឺជាគុណដ៏ប្រពៃ ព្រះឥន្ទ្រ ក៏ហោះពរនាំយក ម្នាលទន្សាយបណ្ឌិត ទៅមណ្ឌល ព្រះច័ន្ទ រួចអធិដ្ឋានសូមឲ្យរូបទន្សាយមានដិតជាប់នៅក្នុងដួងព្រះច័ន្ទ ការធ្វើទានបរិសុទ្ធដែលជាគុណតម្លៃរបស់អ្នកចូរតាំងរូបអ្នក នៅអស់មួយកប្ប កុំឱ្យរលុបបាត់នៅក្នុងដែនភទ្ទកប្បនេះឡើយ ដូចនេះហើយយើងតែងសង្កេតឃើញរូបទន្សាយមានដក់ជាប់ក្នុងព្រះច័ន្ទ ។ ឯសត្វទាំង ៤ ក៏នាំគ្នារក្សាសុចរិតធម៌ ដរាបដល់អស់អាយុ បានទៅកើតក្នុងទេវលោកទាំងអស់គ្នា ជាតកនេះព្រះសាស្តាទ្រង់ត្រាស់ថា ៖
ចាប់ពីពេលនោះមក ព្រេងនិទានដ៏មានអត្ថន័យនេះ បានដក់ជាប់នៅក្នុងផ្នត់គំនិត ខ្មែរពុទ្ធសាសនិក មកដល់បច្ចុប្បន្ន ហើយបានផ្សារភ្ជាប់ទៅនិងជំនឿ សែនព្រេន សំពះព្រះខែ សូមពរពីពួកទេវតា ទាំង ៨ទិស ដើម្បីថែរក្សាសេចក្ដីសុខចម្រើនដល់ពលរដ្ឋជារៀងរាល់ឆ្នាំ ។
នារីរាំនៅលើក្បាលទូក
នារីរាំនៅលើក្បាលទូក ដែលមានក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ ១៩២៨ ផែនដី ព្រះស្រីជេដ្ឋា ឬ ហ្លួងព្រះស្ដេចកន គ.សរាជ ១៥១៦ ព្រះស្ដេចកនតាំងពិធីប្រណាំងទូក មាននារីរាំក្បាលទូកបង្អួតកងទ័ពជើងទឹក ទៅកាន់ ព្រះចន្ទរាជា នារាជធានីទួលបាសាន ខេត្តកំពង់ចាម ។ នារីរាំនៅលើក្បាលទូក មានវត្តមានមកជាច្រើនឆ្នាំមកហើយ ត្រូវបានពលរដ្ឋគ្រប់រូបជឿថា តំណាងឲ្យដួងវិញាណនៃអ្នកថែរក្សាទូក ឬហៅថា ជំនាងទូក ដែលអាចជាវិញាណ ស្ត្រី ឬ បុរស ដែលមកថែរក្សាទូក តាមការអុចធូបសែនព្រេនអញ្ជើញហៅ មុនពេលក្រុមកីឡាករ យកទូកប្រណាំងរបស់ពួកគេមកប្រណាំងជាផ្លូវការណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក ទំនៀមយកស្ត្រីមករាំនៅលើក្បាលទូកនេះ បានបន្តក្នុងផ្នត់គំនិតពលរដ្ឋខ្មែរមកដល់សព្វថ្ងៃនេះ ។ សិល្បៈនៃការាំនៅលើក្បាលទូក ក៏មានវត្តមាន បុរសផងដែរ ដែលតំណាងឲ្យអ្នកដឹកនាំទូក ដែលមានជាសម្រែកបញ្ជាក់ប្រាប់ ឲ្យក្រុមរបស់ខ្លួន ប្រតិបត្តិការណ៍ព្រមគ្នាៗ ដោយស្វាហាប់ និង ស្រុះគ្នាដើម្បីឈានទៅដល់ទីគោលដៅរបស់ពួកគេ។ ទូកប្រណាំងទាំងអស់តែងតែមាននៅរូបគំនូរ ភ្នែកទូក ដែលធ្វើឲ្យទូកហាក់ដូច ជាមានជីវិត តំណាងឲ្យ សត្វនាគ ផុសអណ្ដែតនៅលើផ្ទៃទឹកដូច្នោះដែរ។
ប្រវត្តិបុណ្យអុំទូក
បុណ្យអុំទូក ក្នុងកំណត់ត្រាបារាំង
ពិធីបុណ្យអុំទូករបស់កម្ពុជាត្រូវបាន Record ជាលើកដំបូងក្នុងរាជព្រះបាទ នរោត្ដម ពីសំណាក់ក្រុមវិទូបារាំង ក្នុងឆ្នាំ ១៨៧៣ នេះបើយោងតាមឯកសាររបស់បារាំង (Magasin Pittoresque 1873) នៅដើមឆ្នាំ ១៨៨៧ រូបភាពនៃទូកប្រណាំងរបស់កម្ពុជាបានបង្ហាញខ្លួននៅក្នុងការបោះពុម្ពផ្សាយរបស់បារាំងជាបន្តបន្ទាប់ក្នុងទស្សនាវដ្តី "Le Magasin Pittoresque" ហើយនៅឆ្នាំ ១៨៩០ ទស្សនាវដ្តីរដ្ឋាភិបាលបារាំង "Les Colonies Francaises" បានពណ៌នាក្នុងទំព័រជាច្រើនអំពីអត្ថន័យនៃពិធីបុណ្យអុំទូក ទស្សនាវដ្ដីនោះបានសរសេរថា៖ "ការប្រារព្ធពិធីនេះ ដែលពិតជា ពាក់ព័ន្ធនឹងបាតុភូតក្នុងស្រុកដែលប្រហែលជាកើតឡើងនៅកន្លែងណាផ្សេងទៀត" ។
បុណ្យអុំទូក នៃកំណត់ត្រាកម្ពុជា
យោងតាមឯកសារ កំណត់ត្រា "ល្បែងប្រណាំងទូក" របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ លេខ១៩.០០៤ និពន្ធដោយលោក "ថាច់ប៉េន" ហៅប៉ាង ជាអាចារ្យនៅពុទ្ធសនបណ្ឌិត្យរង ខេត្តឃ្លាំង កម្ពុជាក្រោម មានចែងថា ៖ សម័យលង្វែក (ព.សករាជ ២០៧២ ត្រូវនិង គ.សករាជ ១៥២៨) ព្រះបាទ អង្គចន្ទ ទី១ នៃអាណាចក្រលង្វែក ទ្រង់តាំងពញ្ញាតាត ងារជាស្និទ្ធភូបាល ជាស្ដេចត្រាញ់នៅកម្ពុជាក្រោម មានឋានៈជាចៅហ្វាយ ខេត្តបាសាក់ នាស្រុកបាសាក់ ឲ្យត្រៀមទ័ពខ្មែរជើងទឹកដើម្បីច្បាំងជាមួយ និង ទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្នវៀតណាមហៅ ត្រាវិញ) ដឹកនាំដោយ ស្ដេចត្រាញ់យួននាម ម៉ាក ដាងដុង (Mạc Đăng Dung of Đại Việt) នៃអាណាចក្រដាយវៀត ។
ពញ្ញាតាត បានចាត់របៀបរៀបចំការពារស្រុក ដូចមានរៀបរាប់ខាងក្រោមនេះ ៖ ទាហានជើងទឹក ចែកចេញជា ៣ក្រុម
របៀបបង្ហាត់ច្បាំង "តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម" ស្រេចលើមន្រ្តី ៤ទិស "ចតុស្តម្ភ" ដែលនៅក្នុងឱវាទស្និទ្ធិភូបាលស្តេចត្រាញ់គ្រប់ជំពូក ដែលបញ្ញតិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មីខែកត្តិក រដូវអកអំបុកនោះ មន្ត្រីទាំង ៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក "សមយុទ្ធ" ១ថ្ងៃ ១យប់ រាល់ឆ្នាំ ។ ចំណែកទាហានជើងទឹកឲ្យទៅប្រឡងឫទ្ធី ឯទន្លេពាមកន្ថោក្នុងខេត្តឃ្លាំង ត្បិតទីនោះជាទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល ។ តាមសៀវភៅ និងឯកសារ ជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពីធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណីជាប់រៀងរាល់ថ្ងៃ ហើយអាចសន្និដ្ឋានថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង ។
ពិធីកាត់ព្រ័ត្យ បិទបញ្ចប់ពិធីបុណ្យអុំទូក
ពិធីកាត់ព្រ័ត្យ ប្រារព្ធឡើងនាថ្ងៃចុងក្រោយ នៃពិធីបុណ្យអុំទូក ជាពេលដែលទូកប្រណាំងទាំងអស់បានស្វែងរកឃើញម្ចាស់ជ័យលាភីលេខ ១ ដែលត្រូវបានអង្គព្រះមហាក្សត្រនៃកម្ពុជា ប្រសិទ្ធីនាមថាជា "ស្ដេចទូក" ។ មុននិងធ្វើពិធីកាត់ព្រ័ត្យ គេត្រូវធ្វើពីធីអញ្ជើញព្រះខ័នជ័យជាមុនសិន ដោយ ព្រះព្រហ្មជ័យ ជាឆ្មាំយាម ព្រះខ័នជ័យ ត្រូវយកព្រះខ័នជ័យ មកវេទិកាដំណាក់ផែ ព្រះខ័នជ័យ អាចយាងចេញពីព្រះបរមរាជវាំង បានតែម្ដងគត់ ក្នុងការចូលរួមពិធីបុណ្យអុំទូក នៃកិច្ចពិធីកាត់ព្រ័ត្យ ។ ព្រះព្រហ្មរាជ និងប្រកាសថា សូមអញ្ជើញ "កាំបិតព្រះស្ដេច" រួចយកទៅថ្វាយជាដាវអជ្ញាសឹក ទៅអង្គព្រះមហាក្សត្រ ដើម្បីលើកជាកិច្ចកាត់ជ័យព្រ័ត្យ ក្នុងព្រះនិមិត្តសញ្ញានេះត្រូវបានហៅថា "ព្រះខ័នជ័យស្រុក របស់ព្រះរាជា នៃព្រះនគរ (The Victorous Sword of The Vassal King of Preah Nokor) ព្រះព្រហ្មរាជ និងប្រកាសដល់បារមីទេវតា និង ពួកនាគទាំងឡាយ នៃព្រះនគរ (ទូកប្រណាំងទាំងអស់ ដែលតំណាងជាសត្វនាគ) ចូលអុំកាត់ព្រ័ត្យ បិទបញ្ចប់ពិធីបុណអុំទូក ម្ចាស់ជ័យលាភីលេខ ១ ដែលជាស្ដេចទូក ដែលអុំនៅខាងមុខគេ ដំរៀបជាក្បួនកងទ័ពជើងទឹក ត្រូវពាំនាំយកព្រះខ័នរាជជាតំណាងយកទៅកាត់ទីជ័យព្រ័ត្យ ដើម្បីបិទបញ្ចប់ពិធីបុណ្យអុំទូក ។
ចំណាត់ថ្នាក់ប្រណាំងទូក (២០០៥ - បច្ចុប្បន្ន)
ចំណាត់ថ្នាក់នៃការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ដែលផ្ទុកចំណុះចន្លោះចាប់ ៦០ ឡើងទៅដល់ ក្រោមចំណុះ ៨០ ទូកដែលទទួលជ័យលាភី ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូកដែលជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ត្រូវបានប្រសិទ្ធនាមហៅថា "ស្ដេចទូក" ។
ប្រវត្តិសត្វមករ
មករជាពាក្យសំស្ក្រឹត ដែលមានន័យថា នាគសមុទ្រ ឬ សត្វទឹកចម្លែក ។ ពាក្យនេះជាពាក្យដើមនៃពាក្យ 'mugger' ( गुंडा ) ក្នុងភាសាហិណ្ឌី។ ភាសាហិណ្ឌី ហៅក្រពើថា मकर (មករ ឬ មករៈ)។ មានតំណាលថា មានអសុរៈមួយនាម វរៈត្រា (Vritra) ដែលជាអសុរៈ ដែលគ្រប់គ្រងលើពពួកនាគ បានទប់ទឹកទាំងអស់មិនឲ្យបង្អុរមកឋានមនុស្ស ដោយធ្វើឲ្យមានការកើតគ្រោះរាំងស្ងួតពាសពេញតំបន់ មនុស្សម្នាចាប់ផ្ដើមបួងសួងសុំឲ្យ ពួកទេវៈជួយ រំពេចនោះទេវតាស្រីមួយអង្គ ប្រកបដោយកិរិយាល្អស្អាត បានរំសាយសក់ចុះមកបង្កើតជាប្រភពទឹក នៅតំបន់នោះ មនុស្សម្នាសប្បាយចិត្តជាខ្លាំងក៏ប្រសិដ្ឋនាមទ្រង់ថា "ព្រះម៉ែគង្គា" (Goddess Ganga) ពេលនោះព្រះកេសារ (សក់) មួយសរសៃរបស់ព្រះនាងគង្គា បានធ្លាក់មកដល់ឋានមនុស្ស ក៏បានក្លាយជាសត្វមករ ហើយខ្លាំងជាងអ្វីៗទាំងអស់នៅលើលោក វាក៏បានលេបរាល់សព្វសត្វ ទាំងពួងដែលវាជួបប្រទះ មិនថាមនុស្ស្ រាជសីហ៍ ឬ ពស់នាគរាជ ឡើយ ។ ដោយនៅឋានកណ្តាលគ្មានអ្នកណាអាចបង្ក្រាបសត្វមករនេះបាន ព្រះឥសូរ ឬ ព្រះសីវៈ (Shiva) ក៏ចុះមកតទល់ជាមួយមករ ដោយមានការសន្យាពីព្រះនាងគង្គាថា បើព្រះឥសូរអាចចាប់សត្វមករ នោះបាន ទ្រង់នឹងរៀបអភិសេកជាមួយ។ ព្រះឥសូរក៏បានចុះមកតទល់ជាមួយនឹងមករអស់រយៈពេលជាច្រើនថ្ងៃនៅតែមិនដឹងឈ្នះចាញ់។ ព្រះនាងគង្គាក៏បានប្រាប់ព្រះឥសូរ ថាបើព្រះអង្គចង់បង្ក្រាបមករបាន លុះត្រាតែព្រះអង្គលើកទូលព្រះបង្គំមកដាក់លើបាតដៃរបស់ព្រះអង្គ ហើយព្រះនាងគង្គារ បានប្រើកេសាររបស់ខ្លួនទម្លាក់ទៅក្នុងទឹក ដើម្បីស្រូបទាញយកទឹកទាំងអស់ចេញ រួចទុកឲ្យតែមករនោះឲ្យនៅលើគោក មករដែលជាសត្វទឹក ក៏ប្រែមកជាជើងរាជសី ព្រះឥសូរ ក៏ប្រើមហាទម្ងន់ អង្គុយសង្កត់ពីលើសត្វមករ មករមិនអាចទ្រាំនិងទម្ងន់ដែលសង្កត់របស់ព្រះឥសូរបាន មករ ក៏សុខចិត្តចុះចាញ់ព្រះឥសូរ ដោយអនុភាពកាចសាហាវ របស់សត្វមករ ព្រះឥសូរក៏ជប់ត្រង់មាត់សត្វមករ ឲ្យទៅជាប្រមោយសត្វដំរី សត្វមករ ក៏សន្យាថា និងខ្ជាក់រាល់សព្វសត្វទាំងពួងនោះចេញមកវិញ ហើយព្រះឥសូរ ក៏បានយកសត្វមករធ្វើជាយាន្តជំនិះចាប់ពីពេលនោះមក ហើយសត្វមករក្នុងទម្រង់ប្រមោយដំរី ក៏ត្រូវបានគេប្រសិទ្ធនាមថា គជសី ដែលមានរូបរាង្គស្រដៀងគ្នាទៅនិង រាជសី ដែលជាស្តេចតោ ជាអ្នកការពារ ព្រះរាជាណាចក្រកម្ពុជាបានធ្វើយកមកធ្វើជានិមិត្តរូប បាវចនាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ ការប្រណាំងទូកនាគអាចត្រូវបានគេមើលឃើញថាជាការបង្ហាញឡើងវិញនូវនិមិត្តរូបទាំងនេះ ដែលជា ការប្រយុទ្ធគ្នានៃនិទាន ទេវកថា ផងដែរ ។
ឈ្មោះ និង វេយ្យាករណ៍
ចំណារពន្យល់
ពិធីលយកន្ទោង ដែលបងប្អូនខ្មែរមួយចំនួនយល់ច្រឡំទៅ និងចម្លាក់លិបនាប្រាសាទបាយ័ន ដែលបង្ហាញជាតឹកតាងនៃការលយប្រទីបនាសម័យអង្គរ គឺមិនត្រឹមត្រូវនោះទេ ប្រាសាទបាយ័ន សាងសង់ឧទ្ទិសឱ្យពុទ្ធសាសនា មហាយាន មិនមែនឧទ្ទិសឱ្យខាងសាសនាហិណ្ឌូឡើយ តើគេអាចទាញសេចក្ដីនោះ ថាជាពិធីនៃសាសនាហិណ្ឌូបានដោយរបៀបណា ជាពិសេសថាបន់ស្រន់ថ្វាយ ទេវៈស្រី ព្រះម៉ែគង្គា ខាងហិណ្ឌូសាសនាទៅទៀត តើសំអាងលើអ្វី ? តើប្រវត្តិវិទូរអន្តរជាតិណាខ្លះទទួលស្គាល់ថា ចម្លាក់លិបនាប្រាសាទបាយ័នមួយផ្ទាំងនេះជាពិធីលយកន្ទោង ?
ការបកស្រាយ ចំពោះក្មេងៗវប្បធម៌មួយចំនួននៅកម្ពុជា ពួកគេតែងនាំយកកិច្ចពិធីលយកន្ទោងរបស់ជាតិសាសន៍ដ៏ទៃ ដែលធ្វើពីស្លឹកចេកយកមកច្របល់និង កិច្ចពិធីលយប្រទីប ម្ដងហើយម្ដងទៀត ទាំងកម្ពុជាមិនមានកំណត់ត្រាច្បាស់លាស់ទាល់តែសោះ ហើយគ្មានប្រវត្តិវិទូរខ្មែរណាមួយធ្វើការកត់ត្រាពន្យល់ក្នុងក្រាំងសៀវភៅសោះឡើយ សូម្បីតែភាសាអង់គ្លេស ឬ បារាំង ដែលក្រុមបុរាណាចរ្យខំស្វែងរកតាមប្រភពបណ្ណាល័យអន្តរជាតិធំៗ ក៏គ្មានការកត់ត្រាពីការលយកន្ទោងក្នុងពិធីបុណ្យអុំទូក ឬ កិច្ចពិធីចេញព្រះវស្សានោះទេ ក្រុមបុរាណាចារ្យ បានធ្វើការសាកសួរចាស់ព្រឹទ្ធាចារ្យ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីព្រះជន្ម៧០ ដល់ព្រះជន្ម៩០ អំពីកិច្ចលយកន្ទោង ក្នុងការចេញវស្សា និង បុណ្យអុំទូក ក្នុងទ.វទី៦០ ចម្លើយដែលក្រុមបុរាណាចារ្យទទួលបាន គឺមិនមានទាល់តែសោះ សេចក្ដីអំពាវនាវ សូមបញ្ឈប់ការបកស្រាយវប្បធម៌ខ្មែរតាមអំពើចិត្តរបស់អ្នក ដោយមិនមានប្រភពច្បាស់លាស់ ។
ទាំងព្រះសង្ឃមួយចំនួន ទាំងក្រុមក្មេងវប្បធម៌មួយចំនួន ដែលមានការយល់ដឹងតិចតួច បានបង្កើតកិច្ចបង្ហោះគោម តាមអំពើចិត្តរបស់ខ្លួន ខុសកាល ខុសវេលា មិនយល់ដឹងអំពី ខ្យល់ជំនោរ ទិសដៅខ្យល់ស្ងួត គិតជា អុីដ្រូហ្សែន និង អុកស៊ីហ្សែន ដែលនាំឱ្យគោមដែលបង្ហោះអាចនិងធ្លាក់មកវិញ ជាមួយនិងចំហេះភ្លើងនាំឱ្យកើតមានហានិភ័យ បង្ករជាភ្លើងឆេះផ្ទះ និង ភ្លើងឆេះព្រៃ ដែលបុរាណាចរ្យ ហាមប្រាម មិនឱ្យមានការបង្ហោះគោមផ្ដេះផ្ដាស រាប់ចាប់ពីខែចេញវស្សា រហូតដល់ខែចេត្រ ចូលឆ្នាំ ។ កិច្ចបង្ហោះគោមបូជាពុទ្ធសាសនា អាចប្រារព្ធទៅបាននៅអំឡុងខែពិសាខ នៃខែទី៥ នៃកិច្ចពិធីបុណ្យវិសាខបូជាប៉ុនណោះ ។
យូរៗទៅ ទៅជាពួកក្មេងវប្បធម៌មួយចំនួន ទៅជាចេះពន្យល់ពាក្យខ្មែរដោយចិត្តឯង ទាញពាក្យ កន្ទោង និង ប្រទីប ដែលមានន័យខុសគ្នា មកច្របល់បញ្ចូលគ្នា ដើរពន្យល់វប្បធម៌ខ្មែរប៉ាតណាប៉ាតណីនៅលើបណ្ដាញសង្គម គ្មានការទទួលស្គាល់ដោយក្រុមសាស្ត្រាចារ្យខ្មែរ និង មិនមានសូម្បីតែការចេញផ្សាយ អំពីអត្ថន័យ ដូចគ្នា ដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជា ។
អ្វីដែលធ្វើឱ្យក្រុមបុរាណាចារ្យ ឈឺក្បាលនិងបងប្អូនខ្មែរមួយចំនួនដែលកាន់កន្ទោងយកមកបណ្ដែតច្របល់និងពិធីបុណ្យអុំទូក និង ចេញវស្សា ខុសរដ្ឋប្បវេណីនៃទំនៀមខ្មែរទាំងស្រុង ហើយពួកគាត់ផុសទាំងមិនដឹងខ្យល់លើបណ្ដាញសង្គមថា មកលយប្រទីប ។ នៅក្នុងកំណត់ត្រា នៃកិច្ចពិធីលយប្រទីប មានការពន្យល់នៅក្នុងព្រះរាជទ្វាទសមាស នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ឆ្នាំ ១៩៦៦ ដែលមានភាពខុសគ្នាទាំងស្រុង ទៅនិងពិធីលយកន្ទោង ដោយបែបនេះហើយ សូមអំពាវនាវ បងប្អូនខ្មែរមួយចំនួនបញ្ឈប់ការលយកន្ទោង ក្នុងពិធីចេញព្រះវស្សា និង ពិធីបុណ្យអុំទូក ។
ប្រភព៖ wikipedia
ឯកសារយោង[កែប្រែ]
- ↑ Franklin E. Huffman, Im Proum (1988) Intermediate Cambodian Reader, Publisher: SEAP Publications p.499 ISBN: 087727522X
- ↑ Rungsin Kānphim (1981) Khmer Culture of Family, Publisher: Original from the University of Michigan p.96 illustrations (some color) ; 26 cm, OCLC Number: 54221527
- ↑ Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
- ↑ Professor Pich Sal (1966) The 12-Month Royal Ceremony, Publisher: Officer of the Khmer Traditional Church of the Buddhist Academy of Cambodia, Original from University of California, Berkeley p.76
- ↑ ប្រវត្តិបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក (2002) Publisher: Buddhist institute of ministry of cult and religion and elibrary of Cambodia p.12
- ↑ Choun Nath (1993) Khmer Dictionary: ប្រទីប, Publisher: KHMER-ENGLISH-KHMER DICTIONARIES By dictionary.tovnah.com
- ↑ លីធាម តេង (1991) កំណត់ហេតុរបស់ ជីវតាក្វាន់ : អំពីប្រពៃណីនៃអ្នកស្រុកចេនឡា បោះពុម្ពលើកទី 3 ភ្នំពេញ : រស្មីបដិវត្ត
- ↑ Daguan Zhou (1991) The Customs of Cambodia, Publisher: Siam Society, 2001 Original from the University of Michigan p.147 ISBN: 9748298515
- ↑ Munīsobhǎṇ (Sekh Nāṅ) (Braḥ Grū.) (1950) Sāsanā sākal lok, Volumes 1-2, Publisher: Roṅ Bumb khmaer, Original from the University of Michigan.
- ↑ Lawrence Johnstone Burpee (1964) Canadian Geographical Journal, Volumes 68-69, Contributors: Royal Canadian Geographical Society, Canadian Geographical Society, Publisher: Royal Canadian Geographical Society., Original from the University of Michigan
- ↑ Cambodia. Krasuaṅ Ghosanākār nẏṅ Vappadharm (1990) Prajum rẏan breṅ Khmaer, Volume 9, Publisher: Krum Jaṃnuṃ Taṃniam Daṃnlâp Khmae, Buddha Sāsanapaṇdity, Original from University of California, Berkeley
- ↑ Professor Miech Pon (1999) Documentary on Khmer Traditions and Customs Part 3, Contributor: Hun Neang, Publisher: Officer of the Khmer Traditional Church of the Buddhist Academy of Cambodia p. 391
- ↑ H.T. Francis and R.A. Neil (1897) SASA-JĀTAKA No. 316., Publisher: Ashgate Publishing Limited, Farnham 2010, Website: Sacred-texts.com
- ↑ Cambodia. Krasuan Ghosanākār nyn Vappadharm (1990) Collection of Khmer legends, Volume 9, Publisher: Buddha Sāsanapaṇdity, Original from University of California, Berkeley
- ↑ Eng Suth (1991) Mohaboros Khmer Documents Volume 1-7, Publisher: Member of the Committee on History and Culture p.78
- ↑ Cambodia. Authority for the Protection and Management of Angkor and the Region of Siem Reap. Dept. of Culture and Monuments, Cambodia. Authority for the Protection and Management of Angkor and the Region of Siem Reap, Friends of Khmer Culture (2004) Udaya, Issue 5, Publisher: Department of Culture and Monuments, Authority for the Protection and Management of the Region of Angkor/Siem Reap, Original from the University of Michigan.
- ↑ ប្រវត្តិបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក (2002) Publisher: Buddhist institute of ministry of cult and religion and elibrary of Cambodia p.12
- ↑ Heinrich-Böll-Stiftung (1999) 2e Congrès national de la recherche socio-culturelle sur le Cambodge, 3-5, Publisher: Sākalvidyālăy Bhūmin Bhnaṃ Ben, Original from University of California, Berkeley p.381
- ↑ Courses de canoë au Cambodge, illustration gravée d'époque. Magasin Pittoresque (1873) Contributeur: Panther Media GmbH / Alamy Banque D'Images, www.alamyimages.fr
- ↑ Michelle Vachon (2014) Boats Flying, The Cambodia Daily © All rights reserved
- ↑ Chab Pin (1969) The 12-Month Royal Ceremony-Volume 3 Khmer Tradition Church of the Buddhist Academy of Cambodia p.174
- ↑ Chab Pin (1958) Khmer tradition, Publisher: Cambodian Buddhist Academy of Khmer Tradition Church , Unesco p.985 ISBN: 9924923200
- ↑ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ
- ↑ Khmer Tradition Church Academy (1963) Collection of Cambodia legends Volume 1, Publisher: Cambodia Buddhist Academy, Original from the University of Michigan
- ↑ RUPP (1999) 2e Congrès national de la recherche socio-culturelle sur le Cambodge, 3-5 Février 1999, Publisher: Royal University of Phnom Penh, Original from University of California, Berkeley p.381
No comments:
Post a Comment