Monday, November 20, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ របស់រាជរដា្ឋភិបាល ក្រោយរដ្ឋាភិបាលថ្មីដំណើរការមិនដល់ ៩០ថ្ងៃផង




សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ការដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺបន្ទាប់ពីរដ្ឋាភិបាលអាណត្តិទី៧ ដំណើរការមិនដល់ ៩០ថ្ងៃផង ពោលគឺនៅសល់ ២ថ្ងៃទៀត ទើបរាជរដ្ឋាភិបាលថ្មីដំណើរការបាន ៩០ថ្ងៃ ឬ៣ខែ។ 


ថ្លែងក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦របស់រាជរដា្ឋភិបាលនីតិកាលទី៧នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា កម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ គឺជាកម្មវិធីចុងក្រោយ នៅក្នុងកម្មវិធីអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលថ្មី ដែលត្រូវរៀបចំ និងប្រកាសដាក់ឲ្យអនុវត្តន៍នៅមុនដំណាច់ឆ្នាំ២០២៣។ 


សម្តេចធិបតី បានបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នេះ មានគោលដៅដូចជា៖ 

- ទី១. ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន។ 

- ទី២. ដាក់ពង្រាយមន្រ្តីកសិកម្មឃុំ សង្កាត់ 

- និងទី៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ។ 


សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងគណៈកម្មាធិការគោលនយោបាយ និងគ្រប់បណ្តាក្រសួងស្ថាប័នទាំងអស់ ដែលបានផ្តួចផ្តើម និងរៀបចំចេញជាគោលនយោបាយដែលត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការនាពេលនេះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបាននូវកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ គឺជាកម្មវិធីចុងក្រោយ នៅក្នុងកម្មវិធីអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា៕

No comments:

Post a Comment