(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញពីអត្ថន័យនៃគោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» ដែលព្រះមហាក្សត្រប្រទានដល់ឯកឧត្តម គឺជារួមមានន័យថា អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ ដែលដឹកនាំគ្រប់គ្រងរក្សាប្រទេស ឱ្យមានភាពថ្កុំថ្កេីងរុងរឿង។
គោរ មងារនេះ មានការផ្គុំឡើងដោយពាក្យចំនួន៣ ក្នុងនោះរួមមាន៖
កិត្តិ ៖ មានន័យថា សេចក្ដី សរសើរ, សេចក្ដី ថ្កុំថ្កើង, រុងរឿង, ល្បីល្បាញ ។
ទេសាភិបាល ៖ មានន័យថា មន្ត្រី ជាអ្នក គ្រប់គ្រងរក្សា ប្រទេស។
បណ្ឌិត» ៖ មានន័យថា អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាវៃ។
ដូច្នេះគោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» គឺមានន័យថា អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ ដែលដឹកនាំគ្រប់គ្រងរក្សាប្រទេស ឱ្យមានភាពថ្កុំថ្កេីងរុងរឿង។
No comments:
Post a Comment