(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ បានទម្លាយអំពីសារសំឡេងរបស់សមាជិកក្រុមប្រឆាំងនៅក្រៅប្រទេសម្នាក់ឈ្មោះ មាស លក្ខិណា ដែលបានបកអាក្រាតអំពីអំពើ ឃោរឃៅរបស់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស ដែលបានធ្វើចំពោះខ្លួន និងក្រុមគ្រួសារ។
តាមរយៈបណ្ដាញ Telegram សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញវីដេអូសំឡេងស្ត្រីខាងលើ ជាមួយនឹងការបញ្ជាក់ដូច្នេះថា៖
សូមស្តាប់សំដីលោកស្រី មាស់ លក្ខិណា ដែលនិយាយអំពីភាពសាហាវរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស និងការលំបាកនៃជីវភាពសម្រាប់អ្នករស់នៅប្រទេសក្រៅ។ ទោះបីលោកស្រីស្អប់និងជេរប្រមាថខ្ញុំ តែលោកស្រីនៅតែចាត់ទុកក្រុមលោកស្រី ជាអ្នកសាហាវ។ សូមកុំសួរថាសម្លេងនេះបានមកដោយរបៀបណា? និងសូមស្តាប់ទាំងអស់គ្នា។
បើតាមវីដេអូសំឡេងខាងលើនេះ លោកស្រី មាស លក្ខិណា បានត្អូញត្អែរអំពីការរងការធ្វើទុក្ខបុកម្នេញរបស់ ក្រុមលោក ម៉ែន សុថាវរិន្ទ្រ ដោយមានការគំរាមសម្លាប់លោកស្រី និងកូនៗ៕
ខាងក្រោមជា សារសំឡេងរបស់សមាជិកក្រុមប្រឆាំងនៅក្រៅប្រទេសម្នាក់ឈ្មោះ មាស លក្ខិណា៖
No comments:
Post a Comment