ម៉ឹង កុសល (២៣ ០៧ ២៣) វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បាន ឲ្យដឹងថា អ្នកសង្កេតការណ៍ជាតិ ៩០ស្ថាប័ន និង អ្នកសង្កេតការណ៍អន្តរជាតិ ៧ស្ថាប័ន នឹងធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោត និងការសន្និដ្ឋានទូទៅរបស់ពួកគាត់។ សន្និសីទសារព័ត៌មានបានប្រព្រឹត្តទៅនៅម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់។
បើតាមសេចក្តីប្រកាសព័ត៌មាន បានសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិចំនួន ៣៦០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាលនិងសមាគមជាតិចំនួន ៩០ (សម្រាប់ ២៥រាជធានី-ខេត្ត) និងអ្នកសង្កេតការណ៍ អន្តរជាតិចំនួន ៥៦នាក់ មកពី ៧ស្ថាប័ន (១០ប្រទេស) ដើម្បីចូលរួមសង្កេតការដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ប្រកបដោយភាពជោគជ័យ ។
បន្ទាប់ពីបញ្ចប់ ការងារសង្កេតការណ៍បោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ អ្នកសង្កេតការណ៍ជាតិទាំង ៩០ស្ថាប័ន និង អ្នកសង្កេតការណ៍អន្តរជាតិទាំង ៧ស្ថាប័ន បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោត និងការសន្និដ្ឋានទូទៅរបស់ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដែលបានចូលរួមអង្កេតការណ៍កន្លងមកនេះ៕
No comments:
Post a Comment