របាយការណ៍នេះឆ្លុះបញ្ចាំងពីសកម្មភាពការងារយ៉ាងម៉ឺងម៉ាត់ រស់រវើក នៃកិច្ចខំប្រឹងប្រែឥតឈប់ឈរ ជំនះរាល់ឧបសគ្គ និងបញ្ហាប្រឈម ពិសេសការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោកទាំងមូល។
ទន្ទឹមនឹងសមិទ្ធផលទាំងនេះ កិត្យានុភាពកម្ពុជាកាន់តែលើកកំពស់ឡើងលើឆាកអន្តរជាតិ ពិសេសឆ្លងតាមជោគជ័យដ៏ត្រចះត្រចង់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន ការប្រព្រឹត្តិទៅ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នៅរាជធានីភ្នំពេញ ការចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នៅប៊ែលហ្ស៊ិក និងការប្រជុំអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ព្រមទាំងការងារជាតិ និងអន្តរជាតិជាច្រើនទៀត។
សូមទាញយកឯកសារទាំងស្រុង៖
ឯកសាររបាយការណ៍សង្ខេបស្ដីពីសមិទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ឆ្នាំ២០១៨-២០២២
No comments:
Post a Comment