Thursday, June 08, 2023

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តចុះជួបកម្មករ ដើម្បីត្រួតពិនិត្យវឌ្ឍនៈភាពការងារដែលបានដាក់ចេញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា គម្រោងរបស់រាជរដ្ឋាភិបាល គឺចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មារិនី ដើម្បីត្រួតពិនិត្យការអនុវត្តអនុសាសន៍ទាំងអស់ដែលបានដាក់ចេញ តាំងពីឆ្នាំ២០១៨។ សម្តេចថា សម្តេចគ្រោងចុះជួបកម្មករ-កម្មារិនី នៅឆ្នាំ២០២០ តែគាប់ជួនផ្ទុះឡើងព្រឹត្តការណ៍កូវីដ-19។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា នៅឆ្នាំ២០២០ ដល់ឆ្នាំ២០២២ រហូតឆ្នាំ២០២៣ ក៏នៅមានសេសសល់ កន្ទុយរបស់វា នៅពេលនោះបានដាក់ឱ្យមានការត្រួតពិនិត្យសុខភាពជាមុន, មុនមកធ្វើការជួបជុំណាមួយទាំងកម្រិតជាតិ និងអន្តរជាតិ ទើបធ្វើឱ្យអាក់ខានពិធីជួបជុំមួយចំនួនធំ។ 

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបីអាក់ខានច្រើនឆ្នាំពិតមែន ប៉ុន្តែពេលវេលាមកដល់ គឺមិនឱ្យឱកាសនេះកន្លងទេ គឺកំពុងយកពេលវេលាអនុគ្រោះនេះ ដើម្បីចុះជួបជាមួយកម្មករ-កម្មារិនីឡើងវិញ ហើយត្រួតពិនិត្យនូវវឌ្ឍនៈភាពការងារទាំងអស់នៅតាមបណ្តារោងចក្រក្នុងប្រទេសកម្ពុជា៕






No comments:

Post a Comment