Sunday, June 11, 2023

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត នៅស្រុកត្រាំកក់ ខេត្តតាកែវ

CNV:

ចង់សួរសំណួរខ្លះ មុនពេលយើងចាប់ផ្ដើម។ ចង់សំណួរថា អ្នកដែលមានទូរស័ព្ទប្រើនៅក្នុងកន្លែងនេះ មានប៉ុន្មាននាក់ទៅ សូមលើកដៃ? អ្នកមានច្រើនហើយ។ ឥឡូវចង់សួរអ្នកដែលអត់មានទូរស័ព្ទតែម្ដង មានប៉ុន្មាននាក់ទៅ? មិនចង់ប្រើ ឬយ៉ាងម៉េច ឬយកលុយចូលខារ៉ាអូខេមិនដឹង។​ មានមិនដល់ ១% ផងទេ។ ឥឡូវងាកមកសួរអញ្ចេះវិញម្ដង អ្នកដែលមកធ្វើការ ហើយដែលមានមធ្យោបាយជិះ ឬក៏នៅតាមផ្ទះដែលមានម៉ូតូជិះ ប៉ុន្មាននាក់ទៅ សូមលើកដៃ? (មានច្រើន)។ ឥឡូវចង់សួរ អ្នកដែលអត់មានម៉ូតូ ប៉ុន្មាននាក់ សូមលើកដៃ? មានច្រើន។​



ឥឡូវចង់សួរ តាមគ្រួសាររបស់ខ្លួនដែលមានគោយន្តហ្នឹង ប៉ុន្មាននាក់ទៅ សូមលើកដៃ? (មានច្រើន)។ ឥឡូវបកមកសំណួរនេះវិញ អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប៉ុន្មាននាក់ទៅ សូមលើកដៃ?​ ចាក់បានទាំងអស់គ្នា។ ឥឡូវសុំសួរថា អ្នកដែលបានចាក់វ៉ាក់សាំងចាប់ពីដូសទី ៣ឡើង បានប៉ុន្មាននាក់? ទាំងអស់។ នៅនេះ ចាក់ដល់ដូសទីប៉ុន្មានហើយ? ដូសទី៤។

ឥឡូវសួរអញ្ចេះវិញ ចំនួនស្រ្ដីដែលមកធ្វើការនៅទីនេះ មានប្ដីប៉ុន្មានទៅ និងនៅក្រមុំប៉ុន្មាន? ឥឡូវសួរអ្នកមានប្ដីមុន។ មានភាគច្រើនតែម្ដង។ ឥឡូវសួរពីរឿងអ្នកដែលនៅលីវ ប៉ុន្មាននាក់? នៅលីវ និងនៅក្រមុំ ខុសគ្នា យល់ហើយភាសាហ្នឹង ប៉ុន្តែខ្ញុំសួរពីអ្នកនៅលីវ មិនសួរអ្នកនៅក្រមុំទេ។​ នៅលីវ នៅក្រមុំ ដូចតែគ្នាទេ តែមានន័យខុសគ្នា។ ឥឡូវសុំសួរខាងបុរសៗម្ដង។ បុរសៗដែលមានគ្រួសារ ហើយមកធ្វើការ មានប៉ុន្មាននាក់ទៅ សូមលើកដៃ? ដូចជាមានចំនួនតិចណាស់។ ដូចមិនសូវមានប្រុសផង។

សង្កេតឃើញអញ្ចេះ​ ម្សិលម្ង៉ៃ ទៅឯកំពង់ឆ្នាំង ២ថ្ងៃជាប់គ្នា។ ពិនិត្យឃើញចំនួនកូន(កម្មការិនីមានផ្ទៃពោះ) គឺថាខ្ពស់តែម្ដង។ ទៅម្ដងមានជាង ៧០០នាក់ ជិត ៨០០នាក់។ ទៅថ្ងៃទី២ ឡើងជាង ៨០០នាក់។ ដល់ម្សិលមិញនេះ យើងទៅនៅជិតទីក្រុងភ្នំពេញ គឺស្រុកកណ្ដាលស្ទឹង ចំនួនកូន(កម្មការិនីមានផ្ទៃពោះ)​ គឺធ្លាក់ចុះ។ ឯចំនួនមនុស្សមកចូលរួម គឺប្រហាក់ប្រហែលគ្នាទេ។ ម្សិលមិញ មានតែជាង ៤០០នាក់ទេ(កម្មការិនីមានផ្ទៃពោះ)។ មកដល់នេះ ស្រាប់តែឡើងជាង ៧០០នាក់។ អញ្ចឹងមានន័យថា អ្នកនៅតាមខេត្តសម្បូរកូនជាងអ្នកដែលនៅជិតទីប្រជុំជន។ ប៉ុន្តែមិនមែនមកពីអត់អគ្គិសនីទេ អគ្គិសនីមានប្រើគ្រប់តែគ្នាហ្នឹង។ ប្រហែលជាមិនសូវមានខារ៉ាអូខេ មិនដឹងទៅណា វិលចុះវិលឡើងកូនៗ។ មួយនេះមានកូនដំបូងផងស្រាប់តែភ្លោះបណ្ដោយ។ កើតតែ ២ដង បាន៣ ហើយប្រសិនបើលើកទី២ ភ្លោះទៀត បាន៤។

(១) គោលនយោបាយពង្រាយរោងចក្រតាមបណ្ដាខេត្តក្រុង ជាការចង្អុលការណ៍តាំងពីឆ្នាំ១៩៩៩

ខ្ញុំសប្បាយរីករាយដែលបានមកជួបជាមួយកម្មករ/ការិនី​នៅស្រុកត្រាំកក់នៃខេត្តតាកែវ​។ យើងចាប់ផ្ដើមពីខេត្តព្រះសីហនុ បន្ទាប់ទៅចូលទៅភ្នំពេញ, ចេញពីភ្នំពេញ ចូលកំពង់ស្ពឺ, ចេញពីកំពង់ស្ពឺ ទៅកំពង់ឆ្នាំង, ចេញពីកំពង់ឆ្នាំងចូលមកកណ្ដាល ឥឡូវធ្លាក់មកដល់ខេត្តតាកែវហើយ។ យើងនៅសល់ខេត្តពោធិ៍សាត់ កំពង់ចាម ស្វាយរៀង។ ចំណុចនេះ វាបង្ហាញពីអ្វីទៅ? វាបង្ហាញពីគោលនយោបាយពង្រាយរោងចក្រ​ ដើម្បីដោះស្រាយការងារធ្វើ។ នេះជាការចង្អុលការណ៍តាំងក្នុងរង្វង់ដើមឆ្នាំ១៩៩៩ ដែលចាប់ផ្ដើមវេទិការវាងរាជរដ្ឋាភិបាលនិងវិស័យ​ឯកជន។ យើងតម្រង់ទិសដើម្បីធ្វើយ៉ាងម៉េចកុំឱ្យនាំគ្នាសម្រុកការវិនិយោគនៅទីក្រុងភ្នំពេញ។ ទីក្រុងភ្នំ​ពេញត្រូវការ(ការវិនិយោគ)ហើយ ប៉ុន្តែបើរោងចក្រទាំងអស់ប្រមូលផ្ដុំនៅទីក្រុងភ្នំពេញ វានឹងបង្កើតនូវសម្ពាធប្រជាពលរដ្ឋនៅទីក្រុង។ អ្នកនៅតាមបណ្ដាខេត្ត អ្នកខ្លះក៏មានលទ្ធភាពទៅ អ្នកខ្លះក៏គ្មានលទ្ធភាព។ ឥឡូវរោងចក្របានពង្រាយក្នុង២៥ ខេត្ត/ក្រុងនេះស្ទើរតែទាំងអស់ គ្រាន់តែតិចនិងច្រើនតែប៉ុណ្ណឹង។ ខ្លះជាក្របខណ្ឌសិប្បកម្ម ខ្លះជាក្របខណ្ឌសហគ្រាសធុនតូចនិងមធ្យមនោះ ដោះស្រាយការងារធ្វើនៅនឹងកន្លែង …។

(២) ខេត្តតាកែវទាញបានការវនិយោគច្រើនទី៤ បន្ទាប់ពី ភ្នំពេញ កំពង់ស្ពឺ និងកណ្តាល

យើងត្រូវពង្រាយការវិនិយោគ។ រៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីទាក់ទាញការវិនិយោគ។ ខេត្តណាដែលមានការវៃឆ្លាតក្នុងការដឹកនាំខេត្តរបស់ខ្លួន គឺជាខេត្តដែលទាក់ទាញបាននូវការវិនិយោគ​ច្រើន​ ចេះយកចិត្ត ចេះពិនិត្យ ចេះមើលសភាពការណ៍ ចេះដោះស្រាយបញ្ហា។ ខេត្តនោះតែងទទួលបាននូវផលប្រយោជន៍ពីការវិនិយោគ។ ខេត្តតាកែវបានក្លាយទៅជាខេត្តទី៤ ដែលមានរោងចក្រនិងកម្មករច្រើន។ ទី១ គឺរាជធានីភ្នំពេញ ទី២ ខេត្តកំពង់ស្ពឺ ទី៣ ខេត្តកណ្ដាល និងទី៤ ខេត្តតាកែវ។ ចាត់ទុកថា អ្នកតាកែវជាអ្នកដែលឆ្លាតដែរក្នុងចំ​ណោមអ្នកដែលឆ្លាត … ទាំងនេះបង្ហាញអំពីប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ សម្រាប់ការទាក់ទាញវិនិយោគតាមរយៈនៃការកសាងផ្លូវច្បាប់វិនិយោគ។ កសាងហេដ្ឋារចនាសម្ព័ន្ធជាផ្លូវនិងអ្វីដែលចាំបាច់សម្រាប់បម្រើឱ្យវិនិយោគ។

(៣) ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ សម្រួលការធ្វើដំណើរនិងដឹកជញ្ជូន មានផលដល់ការវិនិយោគ/អភិវឌ្ឍ

ដូចជានៅទីនេះ ក្មួយៗប្រហែលជាមិនគិតថា មានផ្លូវលេខ៣ ធំបែបនេះទេ។ ផ្លូវជាតិលេខ៣ យើងពង្រីក២ ដង ម្ដងគឺដោយថវិការបស់សាធារណរដ្ឋកូរ៉េ។ ពេលនោះបានស្នើសុំប្រធានា​ធិបតីសាធារណរដ្ឋកូរ៉េ ឱ្យជួយតភ្ជាប់ភ្នំពេញជាមួយខេត្តកំពតដែលកាត់ទឹកដីខេត្តកំពង់ស្ពឺ, តាកែវ តម្រង់ឆ្ពោះទៅកំពត។ ប៉ុន្តែ យើងឃើញថា ចំនួនដឹកជញ្ជូនលើផ្លូវនេះ វាសំខាន់សម្រាប់ទំនាក់ទំនងជាមួយផ្នែកនិរតីរបស់កម្ពុជា យើងក៏បានស្នើសុំឥណទានរបស់ចិនដើម្បីពង្រីកផ្លូវនេះ។ បន្ថែមលើនោះយើងក៏ពង្រីកផ្លូវជាតិលេខ២ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញឆ្លងកាត់តាខ្មៅនិងឆ្លងកាត់មកដល់ស្រុកបាទី ឆ្លងកាត់ខេត្តតាកែវ តភ្ជាប់ទៅផ្លូវជាតិលេខ២២ ទៅជាមួយគ្នា។ ទាំងអស់នេះគឺជាឧទាហរណ៍(អំពីកិច្ចការដ៏មមាញឹក)ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ក្មួយៗទាំងអស់ដែលមានការងារធ្វើនៅទីនេះ បានឃើញជាក់ស្ដែងប្រសិទ្ធភាពរបស់វា។ មិនគ្រាន់តែបម្រើឱ្យវិស័យការវិនិយោគទេ ប៉ុន្តែមានផ្លូវល្អ។ មុននេះក្មួយៗមកធ្វើការត្រូវធ្វើដំណើរ២ម៉ោង ឥឡូវត្រូវធ្វើដំណើរត្រឹមតែ១ម៉ោង ឬតិចជាងនេះព្រោះមានផ្លូវល្អ។ នោះហើយជាការសម្រួលសម្រាប់ការអភិវឌ្ឍ ដែលរួមមានទាំងអ្នកវិនិយោគ …។

(៤) មិនមានរោងចក្រក្នុងខេត្ត ឬមួយដើររកការងារតាមខេត្តមានរោងចក្រ ឬមួយធ្វើការងារកសិកម្ម

យើងលើកឧទាហរណ៍មួយទៅចុះ ដើម្បីយកមកគិតជាមួយគ្នា ថាបើសិនជាគ្មានរោងចក្រនៅទីនេះ និងនៅតាមខេត្ត(ផ្សេងទៀត) ដែលមានកម្មកររហូតទៅដល់ ៥៨ ០០០ នាក់ សួរថាតើពេលនេះក្មួយៗកម្មករ/ការិនីកំពុងធ្វើអ្វី? ប្រសិនបើក្នុងខេត្តនេះ ដែលមានរោងចក្រ៨៦ទូទាំងខេត្ត ជាមួយនឹងកម្មករ ៥៨ ០០០ នាក់ មិនមានរោងចក្រទាំងនេះ។ នៅក្នុងស្រុកត្រាំកក់មាន ២០ រោងចក្រ​ មានកម្មករ ១៧ ០០០នាក់។ យើងចោទចេញ​ជាសំណួរថា បើសិនមិនមានវត្តមានរោងចក្រទាំង៨៦ តើពេលនេះក្មួយៗ កំពុងធ្វើអី? ច្បាស់ណាស់ចម្លើយចេញមកមាន២បែប។ មួយគឺក្មួយៗកំពុងរកការងារធ្វើស្នាក់នៅខេត្តផ្សេង នៅទីក្រុងភ្នំពេញ ឬនៅខេត្តណាដែលមានរោងចក្រ។ ក្មួយត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ទៅជួលផ្ទះឈ្នួលនៅទីនោះ។ ឯរឿងទី២ គឺពេលនេះម៉ោងនេះ ក្មួយៗកំពុងធ្វើការជាមួយឪពុកម្ដាយ ឬក៏ក្រុមគ្រួសាររបស់ខ្លួនជាកសិករ ឬក៏ធ្វើខាងសិប្បកម្ម ឬក៏ការលក់ដូរបន្តិចបន្ដួចតែប៉ុណ្ណោះ។ ដូច្នេះដំណោះស្រាយការងារធ្វើ គឺវាអត់មានទេ។

(៥) គ្រួសារបានប្រាក់ចំណូលពីរោងចក្រ/សហគ្រាស ប្រើគ្រឿងយន្តក្នុងវិស័យកសិកម្ម

ការធ្វើកសិកម្មនៅតែធ្វើ ប៉ុន្តែការធ្វើកសិកម្មវាមិនអាចឱ្យក្លាយទៅជាប្រទេសអ្នកមានបានទេ។ យើងត្រូវធ្វើទាំងឧស្សាហកម្ម, សេវា និងផ្នែកដទៃទៀត ដើម្បីអភិវឌ្ឍប្រទេស។ កសិកម្មនៅតែធ្វើ ក៏ប៉ុន្តែឥឡូវនេះ កម្លាំងពលកម្មមួយភាគធំត្រូវចូលមកក្នុងវិស័យឧស្សាហកម្ម​និងសេវា។ មួយផ្នែកទៅធ្វើការនៅក្រៅប្រទេស ដូចជានៅថៃ, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, ជប៉ុន។ វិធីដោះស្រាយកំលាំងពលកម្មក្នុងវិស័យកសិកម្មបច្ចុប្បន្នខុសពីពេលមុន។ ពេលមុនយើងប្រើគោ ប្រើក្របីច្រើន ដើម្បីដោះស្រាយបញ្ហាកសិកម្ម។ ប៉ុន្តែដោយសារក្រុមគ្រួសារទទួលបាន ប្រាក់ចំណូលពី​(កូនចៅ)ខ្លួនដែលធ្វើការនៅតាមរោងចក្រ សហគ្រាសនិងតាមក្រុមហ៊ុន ក៏បង្កើតឱ្យមានចលនាប្រើគ្រឿងយន្តក្នុងវិស័យកសិកម្មវិញ។ វាមានទំនាក់ទំនងជាមួយគ្នាដូច្នេះ។ ឥឡូវ ការភ្ជួររាស់ដោយគោ/ក្របី មាននៅក្នុងរង្វង់មិនដល់២% ផងទេ ក្រៅពីនោះត្រូវភ្ជួររាស់ដោយគ្រឿងយន្ត។ អម្បាញ់មិញសួរថាមានគោយន្តឬអត់? ខ្លះគេភ្ជួរដោយត្រាក់​ទ័រ។ នេះក៏បង្កើតនូវវិធីការងារមួយទៀត។ គ្រួសារខ្លះគាត់ទិញត្រាក់ទ័រ សម្រាប់ស៊ីឈ្នួលភ្ជួរដីឱ្យគេ រាស់ដីឱ្យគេ។ រាស់ដីឱ្យអ្នកណា? រាស់ដីឱ្យអ្នកដែលមកធ្វើជាកម្មករ ដែលផ្ដល់លុយជួលគេដើម្បីភ្ជួររាស់។ រហូតទៅដល់មានម៉ាស៊ីនស្ទូងទៅទៀត។

(៦) បន្តធ្វើសកសិកម្ម តែមានមធ្យោបាយ ពូជស្រូវ គ្រឿងយន្ត កាត់បន្ថយកំលាំងពលកម្មជាងមុខ (ដោយ​សារមានទុនបាន)ពីវិស័យឧស្សាហកម្ម

ដល់ពេលច្រូតកាត់ មានម៉ាស៊ីនទៅច្រូតដល់ទៀត។ មិនខ្ចីច្រូត(ដៃ)ទេឥឡូវ។ ជានាយករដ្ឋមន្ត្រីរបស់ប្រទេស កំពុងតែព្រួយបារម្ភ ក្រែងលោថ្ងៃក្រោយបាត់អស់គោ។ មានគោ ប៉ុន្តែសម្បូរគោយន្តជាងគោមែនទែន។ ស្ថានភាពនេះក៏យើងនៅតែបន្ដលើកទឹកចិត្តឱ្យមានការចិញ្ចឹមគោ។ កសិករយើងគាត់និយាយត្រឹមត្រូវដែរ។ គាត់ថាគោយន្តប្រើរួចហើយគាត់យកទៅរក្សាទុកយ៉ាងស្រួល អត់ចាំបាច់ឱ្យស្មៅស៊ីទេ។ ប៉ុន្តែគោមែនទែនត្រូវរកស្មៅឱ្យវាស៊ី។ ស្មៅគោឥឡូវថ្លៃណាស់។ កន្លែងខ្លះស្រែដែលពីមុនធ្វើស្រូវបានតិច យើងត្រូវរុញឱ្យគាត់ដាំស្មៅវិញសម្រាប់ចិញ្ចឹមគោ យកទឹកដោះឬយកសាច់​។ សេដ្ឋកិច្ចកម្ពុជាប្រែប្រួលហើយ។ មុននេះភាគច្រើននៃបងប្អូនប្រជាពលរដ្ឋរបស់យើងគឺធ្វើកសិកម្ម ធ្វើស្រែ​ចំការ បើទោះបីជាមានទឹកឬអត់ទឹក ត្រូវធ្វើប្រវាស់ជាមួយមេឃ។ ឥឡូវយើងក៏នៅតែធ្វើ តែយើងមានមធ្យោបាយល្អជាងមុន។ ពូជស្រូវក៏ល្អជាងមុន ប្រើគ្រឿងយន្តកសិកម្មច្រើនជាងមុន កាត់បន្ថយកំលាំងពលកម្មក្នុងវិស័យកសិកម្ម ប៉ុន្តែវាបានទទួលនូវប្រាក់ចំណូលកាន់តែខ្ពស់ (ដោយសារតែធាតុចូល)ដែលចេញពីវិស័យឧស្សាហកម្ម។

(៧) ចំណូលពីពលកម្មក្នុងវិស័យឧស្សាហកម្មក្នុងមួយឆ្នាំជិត ៦ ០០០ លានដុល្លារ

យើងគិតសរុបនៃប្រាក់ដែលយើងទទួលបានពីពលកម្មក្នុងវិស័យឧស្សាហកម្ម​ និងវិស័យផ្សេងៗទៀត ក្នុងមួយឆ្នាំនៅក្នុងប្រទេសមាន ៣ ០០០ លានដុល្លារ, មកពីក្រៅប្រទេសមាន ២ ៧០០ លានដុល្លារ។ ដូចនេះទឹកប្រាក់សរុបដែលយើងទទួលបានមានជិត ៦ ០០០លានដុល្លារ ដែលបានដាក់ចូលទៅក្នុងហោប៉ៅរបស់ប្រជាជន។ សុំបញ្ជាក់រាជរដ្ឋាភិបាលអត់យកពន្ធពីប្រាក់បៀវត្សអប្បបរមារបស់កម្មករ/ការិនី ឬមន្ត្រីរាជការស៊ីវិលទេ។ (ជាទ្រឹស្តី)អ្នកណាក៏ដោយដែលមានប្រាក់ចំណូលគឺត្រូវបង់ពន្ធ ដូចជាខ្ញុំបង់ពន្ធប៉ុន្មានភាគរយឯណោះ ហើយគិតថាជាប់ពន្ធមករហូតហើយ។ យ៉ាងណាក្តី ការបង់ពន្ធនឹងក្លាយជាផលប្រយោជន៍សំរាប់យើងនៅថ្ងៃក្រោយដូចដែល ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អម្បាញ់មិញ។

នៅពេលចាស់ទៅកម្មករ/ការិនីនឹងទទួលប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធដែរ។ ពេលនោះ កូនៗ វាមិនរអ៊ូដាក់យើងទេ។ ដោយ​សារអី? ដោយសារយើងមានប្រាក់ចិញ្ចឹមខ្លួនឯងដែរ … នេះហើយជាការរៀបចំរបស់រាជរដ្ឋាភិបាល។ មិនមែនជាការគិតគូរដោយកញ្ឆក់កណ្តៀតនិងសន្យាខ្យល់នៃរដូវបោះឆ្នោតទេ។ ជាការរៀបចំសម្រាប់រយៈពេលវែង។ ថ្ងៃក្រោយ ពេលដែលដល់អ្នកទាំងអស់គ្នាដល់អាយុចូលនិវត្តន៍ ក៏ត្រូវមានប្រាក់ដើម្បីចិញ្ចឹមខ្លួនដោយមិនពឹងពាក់លើកូនៗ មិនដាក់បន្ទុកទៅលើកូនៗ ដែលត្រូវទទួលបន្ទុកចិញ្ចឹមឪពុកម្តាយ។ មិនមែនហាមឃាត់កូនៗ មិនឱ្យចិញ្ចឹមទេ។ ជួយទៅបើសិនជាមាន​។ អាណិតសុំតែកុំមកទារលុយពីម្តាយទៅជក់គ្រឿងញៀនទៅបានហើយ។ កន្លែងខ្លះឃើញថា សុំលុយម្ដាយយកទៅទិញនេះទិញនោះមិនបាន ដុតផ្ទះចោល។ អត់នៅទាំងអស់គ្នា។ ហ្នឹងគឺជាបញ្ហាវាកើតឡើងដោយមួយដុំតូច ប៉ុន្តែវាមិនគួរឱ្យកើតទៅលើរឿងទាំងអស់នេះ។

(៨) ទូទាំងខេត្តតាកែវមាន៦៨ រោងចក្រ ដោយឡែកតែស្រុកត្រាំកក់មាន២០ រោងចក្រ

ចំណុចដែលខ្ញុំលើកឡើងនេះ បានបង្ហាញច្បាស់អំពីប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅលើការពង្រាយរោងចក្រ/សហគ្រាសនៅទូទាំងប្រទេស។ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំ​បាច់ ដើម្បីបម្រើឱ្យការទាក់ទាញវិនិយោគ បង្កើតការងារធ្វើនៅតាមទីជនបទតែម្តង។ គ្រាន់តែស្រុកត្រាំកក់មួយ ២០រោងចក្រ មិនមែនតិចទេ។ មួយទូទាំងខេត្តមាន ៦៨រោងចក្រ មានកម្មករជាង ៥ម៉ឺននាក់ ជិត ៦ម៉ឺននាក់ … បើគិតជាប្រាក់ចំណូលជាបៀវត្សរ៍ប៉ុន្មានលាន? លោក ចៅហ្វាយខេត្ត? (…) ថ្ងៃក្រោយ ធ្វើចៅហ្វាយខេត្តឱ្យដឹងថាចំ​ណូលប្រាក់បានប៉ុន្មាននៅក្នុងខេត្តរបស់ខ្លួន? កុំមកឆ្លើយថាអត់ច្បាស់ (…) បើលោកឯងក្តាប់មិនបានទេ ថ្ងៃក្រោយកុំធ្វើចៅហ្វាយខេត្តទៀត … ត្រូវដឹងថាចំណូលបានមកពីអ្វី មានប៉ុន្មាននៅក្នុងខេត្តរបស់ខ្លួន។ ចំណូលបានមកពីណាបានប៉ុន្មាន មានចំណែកប៉ុន្មានភាគរយ ចំណូលពីណាប៉ុន្មានភាគរយ? រាប់ទាំងទំនិញ គេដឹងតាំងពីស្រូវ។ ស្រូវលក់បានប៉ុន្មាន? ចិញ្ចឹមប្រជាជនប៉ុន្មាន? សល់ប៉ុន្មានសម្រាប់ការនាំចេញ?

(៩) ខេត្តតាកែវ ទទួលបានប្រាក់ចំណូលពលកម្មឧស្សាហកម្មក្នុងស្រុកប្រមាណ ១៨២លានដុល្លារ/ខែ

ប៉ុណ្ណឹងក្តាប់មិនបាន? ខ្ញុំសុំស្តីឱ្យចៅហ្វាយខេត្តតាកែវថ្ងៃហ្នឹង … សួរចៅហ្វាយខេត្តៗ អត់ដឹងប៉ុន្មានផង? (ជា វណ្ណ)ដេត ថា ១៦០លានដុល្លារ ប៉ុន្តែខាងនោះគេច្បាស់ជាង។ ក្រសួងការងារគេច្បាស់ជាង។ ក្រសួងការ​ងារបើឆ្លើយមិនត្រូវក៏ត្រូវមាត់ទៀត។ រឿងដែលអកុសល ចៅហ្វាយខេត្តក្តាប់អត់បានពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន។ ហ្នឹងសុំស្តីឱ្យ។ អត់ទេ បើស្តីឱ្យខ្សឹបៗតែ ២នាក់ ថ្ងៃក្រោយអត់រាងទេ។ ឥឡូវប្រដៅចៅហ្វាយខេត្តតាកែវមួយផ្អើលគ្រប់ខេត្ត។ ថ្ងៃក្រោយត្រូវក្តាប់ឱ្យបាន។ យើងត្រូវដឹង បើនិយាយពីប្រជាជនប៉ុន្មាន? ឥឡូវសុំឱ្យ អ៊ូច ភា ឆ្លើយប្រជាជនប៉ុន្មាន? (…) ១ ៤៥០ ០០០ នាក់ អាហ្នឹងច្បាស់ហើយ? កើតថ្ងៃហ្នឹងអត់ទាន់គិតទេ? … យើងឃើញថា ក្នុងមួយខែធ្លាក់ចូលមកក្នុង(តាកែវ)នេះ ប្រាក់ចំណូលដែលបានមកពីការបញ្ចេញពលកម្មរបស់នៅតាមរោងចក្រ/សហគ្រាសគឺចំនួន ១៨២លានដុល្លារ។ បើសិនជាយើងបូកបន្ថែមពលករដែលចេញពីខេត្តតាកែវទៅប្រទេសក្រៅដូចជា ថៃ ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង ឬប្រទេសដទៃទៀត នឹងអាចជិត២០០ លានដុល្លារឯណោះ។ នោះហើយជាគោលនយោបាយជាក់លាក់ ដើម្បីទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍ។

(១០) ការនាំចេញវិស័យកាត់ដេររីកពី ២០០ លានដុល្លារ/ឆ្នាំ១៩៩៧ ដល់ ១៣ពាន់លានដុល្លារ

ការចាប់ផ្តើមរបស់យើងពីមានជាង ៦០រោងចក្រ(នៅទូទាំងប្រទេស) ជាមួយនឹងកម្មករប្រហែល ៨ម៉ឺននាក់ ដែលទទួលប្រាក់ខែ ៤០ដុល្លារ/ក្នុង១ខែ កាលពីឆ្នាំ១៩៩៧។ ឥឡូវនេះ ចំនួនរោងចក្រកើនជិត ១ ៣០០ ជាង ជិត ១ ៤០០ រោងចក្រ ជាមួយនឹងកម្មករប្រហែលជាង៨០ ម៉ឺននាក់។ នេះ រាប់អំពីវិស័យកាត់ដេរនិងដេរស្បែកជើងតែប៉ុណ្ណោះ មិនគិតអំពីវិស័យដទៃទៀតដែលមិនមែនមានត្រឹមតែរោងចក្រផ្នែកវិស័យកាត់ដេរទេ។ បើនៅទីនេះវិញ មានរោងចក្រផលិតទាំងគ្រឿងអេឡិកត្រូនិក ៦រោងចក្រ កាត់ដេរសម្លៀកបំពាក់ ៣រោងចក្រ ផលិតស្បែកជើង ២រោងចក្រ និងផលិតកាបូបធ្វើដំណើរ​ … ទំហំនាំចេញកាលពីឆ្នាំ១៩៩៧ តែជាង ២០០ លាន​ដុល្លារទេ។

(១១) ទំហំពាណិជ្ជកម្មឆ្នាំ២០២២ មាន ៥២ ពាន់លានដុល្លារ ក្នុងនោះនាំចេញ២៩ ពាន់លានដុល្លារ

ឥឡូវទំហំនាំចេញផ្នែកវិស័យកាត់ដេរមានរហូតទៅដល់ ១៣ពាន់លានដុល្លារ។ សរុបទូទៅយើងនាំចេញឆ្នាំកន្លងទៅប៉ុន្មាន ប៉ាន សូរស័ក្តិ? (…) ឆ្នាំ ២០២២ បាន ៥២ពាន់លានដុល្លារ គេហៅថាសរុបទាំងចេញទាំងចូល។ ប៉ុន្តែយើងនាំចេញ (…) ២៩ ពាន់លានដុល្លារ។ កាលពីឆ្នាំ១៩៩៧ យើងនាំចេញវិស័យកាត់ដេរជាង ២០០លានដុល្លារ។ ឥឡូវវិស័យកាត់ដេរយើងនាំចេញ ១៣ពាន់លានដុល្លារ ហើយបើបូកសរុបទាំងអស់នៃទំហំនៃការនាំចេញពីកម្ពុជាចេញទៅប្រទេសក្រៅ ឆ្នាំកន្លងទៅយើងនាំចេញដល់ទៅ ២៩ពាន់លានដុល្លារ ហើយបើគិតអំពីនាំចេញនាំចូលសរុបរហូតដល់ ៥២ពាន់លានដុល្លារ។ នោះហើយគឺជាផ្នែកនៃកំណើនសេដ្ឋកិច្ច មិនមែនជាការមកនិយាយទាំងទទឹងទិស មកសន្យានៅក្នុងរយៈពេលបោះឆ្នោត រួចហើយមិនដឹងទៅណា គោលនយោបាយមិនដឹងបែរមុខទៅណា? នោះទេ។ យើងអត់មានការសន្យាទេ យើងធ្វើតែម្តង។

(១២) កំចាត់នយោបាយជ្រុលនិយមពីកម្ពុជា ធានាសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍ

ជាក់ស្តែង (លទ្ធផល)ការងារដែលក្មួយៗកំពុងទទួលផលនេះ វាបានចេញម​កពីណា មិនមែនបានចេញមកពីក្រុមប្រឆាំងណាមួយទេ គឺបានមកពីការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន។ ពួកប្រឆាំងបានត្រឹមទៅប្រាប់បរទេសថាកុំមកវិនិយោគនៅកម្ពុជា កុំមកទិញទំនិញពីកម្ពុជា និងសុំឲ្យដាក់ទណ្ឌកម្មចំពោះកម្ពុជា។ យើងក៏កំពុងមានវិធានការឆ្លើយតបទៅពួកជ្រុលនិយម។ នៅកម្ពុជាត្រូវតែកំចាត់ចោលនូវភាពជ្រុលនិយមដែលបំផ្លាញជាតិសាសន៍ខ្លួនឯង។ ប្រទេសដទៃ បើទោះបីគេប្រឆាំងគ្នា ក៏ប៉ុន្តែគេមិនសម្លាប់ប្រជាជនទេ គេផ្តល់ឱកាសសម្រាប់ប្រជាជនដើម្បីមានមុខរបរ មានការងារធ្វើ តាមរយៈនៃការដែលគេជំរុញវិនិយោគចូលទៅក្នុងស្រុក។ ដូចជាអតីតនាយករដ្ឋមន្ត្រីថៃ២ នាក់បងប្អូន នីរទេសខ្លួននៅក្រៅ ប៉ុន្តែគេអត់បាននិយាយមួយម៉ាត់ណាទាមទារឲ្យបរទេសគាបសង្កត់ទាំងនយោបាយឬសេដ្ឋកិច្ចចំពោះប្រទេសថៃទេ។ ផ្ទុយទៅវិញ ពួកប្រឆាំងស្រុកយើង ខ្លះមានកូនធ្វើកម្មករដែរប៉ុន្តែបែរជាគាំទ្រអ្នកបំផ្លាញឆ្នាំងបាយ​កម្មករ។ យើងក៏កំពុងរិះរកវិធីដើម្បីកំចាត់ក្រុមនេះចោល។ កំចាត់នយោបាយជ្រុលនិយមចេញពីកម្ពុជា ដើម្បីធានាថា កម្ពុជានឹងមានសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃចេះតែមានការកើនឡើង។

(១៣) កំណើនសេដ្ឋកិច្ចកម្ពុជា ៥,២%(២០២២) និង ៥,៦%(២០២៣)

សូមយកឱកាសនេះកែតម្រូវពីម្សិលបន្តិច។ ម្សិលមិញនេះ ខ្ញុំអត់បានពិនិត្យឯកសារច្រើនទេ។ ខ្ញុំពិនិត្យត្រង់កន្លែងណាសំខាន់ៗ ទាក់ទងនឹងភូមិសាស្ត្រនយោបាយ តែសុន្ទរកថាម្សិលមិញ ទៅបង្កើតសមាគមក្រុមឧកញ៉ា និយាយពីការព្យាករណ៍ខាងសេដ្ឋកិច្ច ទៅយកតួលេខពីតាំងពីអង្កាលមក។ ខ្ញុំគិតថា អ្នកដែលសរសេរសុន្ទរកថាឲ្យខ្ញុំសម្រាប់(កិច្ចការ)ក្នុង(ប្រទេស)គឺ ហ៊ាន សាហ៊ីប ដែលជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ។ ឯសុន្ទរកថាសម្រាប់ទៅក្រៅប្រទេស អង្គការសហប្រជាជាតិ ឬអាស៊ានស្អីៗ គឺឆ្លងកាត់ការពិនិត្យរបស់ អូន ព័ន្ធមុនីរ័ត្ន។ មិននឹកស្មានថា ម្សិលមិញអានមកដល់កន្លែងហ្នឹង … មិនដឹងធ្វើម៉េចក៏អានអញ្ចឹងទៅ។ សរសេរថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ មាន ៥,៥% កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ មាន ៦,៦%។ ហ្នឹងតួលេខហួសសម័យហើយ។ សូមអ្នកធ្វើសុន្ទរកថាឲ្យខ្ញុំពិនិត្យឲ្យបានហ្មត់ចត់។ ប្រហែលជាពួកនេះគិត ថា​ខ្ញុំពូកែនិយាយ អញ្ចឹងទេខ្ជិលពិនិត្យ​។

សូម្បីតែថ្ងៃហ្នឹង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមួយ គាត់ធ្វើផែនទីកន្លែងហ្នឹង។ ចាំបាច់ធ្វើផែនទីកន្លែងហ្នឹងអី។ ខ្ញុំត្រូវការផែនទីខេត្តនៅកន្លែងណា ផ្លូវត្រង់ណាអីត្រង់ណា។ លោកឯងធ្លាប់ធ្វើឲ្យខ្ញុំ ហើយឈប់ធ្វើបាត់ទៅ។ ដល់ទៅមើលអម្បាញ់មិញ ចង់ដឹងថាសាលាខេត្តនៅត្រង់ណា ដល់មកនេះផែនទីកន្លែងហ្នឹង។ ចាំបាច់មានផែនទី(កន្លែងហ្នឹង) បើខ្ញុំមកកន្លែងហ្នឹងដែរ។ មើលឃើញកន្លែងហ្នឹងដែរ ចាំបាច់មានផែនទី។ ឲ្យចេះធ្វើការផងមើល។ សូមកែតម្រូវ។ សេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២ មានកំណើនត្រឹមតែ ៥,២% ទេ ហើយការ ព្យាករណ៍ទុកឆ្នាំនេះគឺ ៥,៦%​។ ត្រឹមប៉ុណ្ណឹង។ ឃើញ Fresh news រត់។ ឥឡូវ Fresh news ក៏ត្រូវកែតម្រូវ។ ប៉ុន្តែខ្ញុំក៏យកឱកាសនេះបញ្ជាក់ទៅ ព្រោះធម្មតាទោះបីខ្ញុំនិយាយទទេក៏ដោយ​ ក៏គេមានសុន្ទរកថាទុកឲ្យដែរ។ ប៉ុន្តែដល់ខ្ញុំពូកែនិយាយពេក អ្នកធ្វើសុន្ទរកថាវាខ្ជិលពិនិត្យ។ ទៅជារឿងអញ្ចឹង។ ធ្វើចេះពេកក៏មិនកើត ធ្វើល្ងង់ពេកក៏មិនកើត។ ធ្វើចេះពេកមន្ត្រីជំនួយការខ្ជិល រហូតដល់ចៅហ្វាយខេត្តអត់ដឹងប្រាក់ចំណូលក្នុងខេត្តរបស់ខ្លួន។

នឹងបោសសំអាតគណនីសារតាមបណ្តាញសង្គមចេញម្តង

ប្រជាជនជាង១ លាននាក់ ប្រទេសខ្លះប្រជាជន​តែ៥ ម៉ឺននាក់ ដូចម៉ាល់ឌីវ​ ដែលខ្ញុំទៅទស្សនកិច្ចតែ៥ ម៉ឺនជាង​។ ដូច៥ ម៉ឺន បើកមើលភ្លាមមើល ក្នុង Google មានតើ ដូចជាប៉ុន្មានម៉ឺនទេ។ ឯនៅព្រុយណេគឺ ៤៤ ទៅ ៤៥ ម៉ឺននាក់ទេ។ ឯនេះមួយខេត្តជាង១ លាននាក់។ ហ្នឹងគឺជាចំណុចដែលខ្ញុំគ្រាន់តែលើកការកែតម្រូវ ហើយក៏ដាស់តឿនអ្នកដែលធ្វើសុន្ទរកថាឲ្យខ្ញុំឲ្យមានការប្រយ័ត្នប្រយែង … ខ្ញុំក៏សូមអភ័យទោសពីសំណាក់អ្នក ដែលដឹងលេខទូរស័ព្ទរបស់ខ្ញុំ ហើយចូលមកសុំយោបល់រឿងនេះសុំយោបល់រឿងនោះ។ ខ្ញុំអត់មានឱកាសផ្តល់យោបល់ទេ។ ត្រឹមតែបើកមើលហ្នឹងគឺខ្ញុំអត់ទាំងមើលខ្លឹមសារផងទេ។ ប្រហែលខ្ញុំនឹងត្រូវបោសសម្អាតចេញម្តងទៀត។ មានមួយនោះ គឺវាយចូលមកថាជាប្អូនធម៌របស់ខ្ញុំ ធ្លាប់ជួបខ្ញុំនៅត្រង់ណាតស៊ូជាមួយគ្នាយ៉ាងម៉េច អីយ៉ាងម៉េច​។ ឆ្លើយពីរបីបន្ទាត់ទៅ។ ខ្ញុំមិនដែលបំភ្លេចចោលនរណាម្នាក់ទេ ប៉ុន្តែលោកនិយាយខុសរឿង។ អញ្ចឹងមានតែលុបចោល ហើយអ្នកដែលធ្លាប់សួរយោបល់ណាតាំងពីចម្រៀង​តាំងពីអីណាទេ។ អត់មានពេលទេលោកអើយ។ សូម្បីស្អែកនេះទៅកងពលលេខ៧០ អត់ទាន់មើលឯកសារទេ។ ឯកសារមកនេះ មើលតាមឧទ្ធម្ភាគចក្រទេអម្បាញ់មិញនោះ។ មកដល់ត្រង់នេះនៅអង្គុយចេះតែមើលអាហ្នឹង ព្រោះអត់មានពេលមើល។ ឯណាឯកសារនៅពេញតុ​ ឯណាត្រូវឆ្លងឆ្លើយរឿងចាំបាច់។ សូមអ្នកដែលធ្វើការឲ្យខ្ញុំ ឲ្យមានការប្រយ័ត្នប្រយែងបន្តិចទៅលើបញ្ហានេះ។

ឥឡូវឃើញរដ្ឋមន្ត្រីដែលចុះហត្ថលេខាដោយមិនដាក់ថ្ងៃខែហ្នឹង គឺឃើញតាំងពីអក្សរក្រហមប៉ុន្មានមក ដូចជាស្វាង​ រាប់ទាំង ប៊ិន ឈិន ដែរ។ ខាងក្រោមដាក់ថា សូមជ្រាបជារបាយការណ៍និងសុំមតិដឹកនាំ។ មើលទៅអានេះដូចគ្មានអីត្រូវដឹកនាំ។ អញ្ចឹងដល់ទៅមើលឯកសាររបស់ក្រសួង ក្រសួងគេត្រឹមតែរាយការណ៍ថាសុំសម្តេចជ្រាបជារបាយការណ៍ គេអត់បានថាសុំការដឹកនាំទេ។ ប៉ុន្តែអ្នកដែលសរសេររបាយការណ៍ឲ្យ ប៊ិន ឈិន​ ចុះហត្ថលេខាដាក់សុំណែនាំ។ ថាណែនាំស្អី? បើអានេះដូចគ្រាន់តែប្រាប់អញសោះ។ វាអត់មានស្អីដែលត្រូវសុំ។ ដល់ទៅមើលឯកសារដើមរបស់រដ្ឋមន្ត្រីសរសេរមក បានចេញរឿងមួយផ្សេងទៀត។ អញ្ចឹងត្រូវមួយអក្សរក្រហមទៅស្វាង។ ទាល់ចឹងៗដែរ បានៗ។ កុំឲ្យខ្ញុំហត់ជ្រុលហួសពីហ្នឹង។ អ្នកដែលធ្លាប់វាយសួរសុខទុក្ខ សុំបញ្ជាក់ណា បើនិយាយ(សារជា)សម្លេង បើគ្មានការចាំបាច់ទេ លើសតែ២ នាទី លើស៣ នាទី គឺអត់ស្តាប់ទេ។ ជួន​កាលលេង៥ ឆ្នូត ក្នុងមួយឆ្នូតមើលទៅ ៤នាទី ៥នាទី ទុកទៅ អត់បានស្តាប់ទេ …។

យ៉ាងណាក៏ដោយ ឥឡូវវិលមកនេះវិញ។ ថ្ងៃហ្នឹងត្រូវមាត់ទាំងចៅហ្វាយខេត្ត ត្រូវមាត់ទាំងអ្នកធ្វើសុន្ទរកថា ត្រូវមាត់​ ព្រោះហ្នឹងត្រូវមានការហ្មត់ចត់។ អញ្ចឹងបានថាធ្វើល្ងង់ក៏វាមិនកើត។ ធ្វើល្ងង់ដឹកនាំប្រទេសម៉េចរួច ដល់ឆ្លាតពេកក្តាប់បានរឿងច្រើនពេក អ្នកធ្វើឯកសារធ្វើធ្វេសប្រហែសបណ្តោយ ព្រោះអាងថាមេពូកែ។ ប៉ុន្តែបើថា មេឆ្លាតផង កូនអ្នកខាងក្រោមឆ្លាតដូចគ្នា​ បូកទៅវាកាន់តែឆ្លាត។ វាបង្កើតទៅជាស្ថានភាពមួយហៅថានយោបាយពឹងពាក់ ផ្អែកទៅលើការចេះដឹងរបស់ខាងលើគឺខាងក្រោមអត់ប្រឹង។ ទុកស្អីៗឲ្យខាងលើធ្វើទាំងអស់ ឲ្យខាងលើគិតទៅ។ និយាយយ៉ាងម៉េចនិយាយទៅ។

(១៤) ជួបដើម្បីរកដំ​ណោះស្រាយកាន់តែប្រសើរឡើង

ឥឡូវបកមកទាក់ទិនជាមួយនឹងរឿងថ្ងៃនេះ អរគុណចំពោះម្ចាស់រោងចក្រ។ នេះរោងចក្រតែមួយទេ? ជានិច្ចជាកាល ពូតែងសុំឲ្យមានការបានឈប់សម្រាកនៅពេលដែលបានមកជួបពូ ជួបពេលព្រឹក ល្ងាចសម្រាក។ ប៉ុន្តែក្មួយៗសំណាងហើយបានជួបថ្ងៃអាទិត្យ ល្ងាចថ្ងៃអាទិត្យបាន សម្រាកចំថ្ងៃសម្រាក។ ដល់ថ្ងៃចន្ទសម្រាកពេញមួយថ្ងៃដោយមានបៀវត្សរ៍ទៀត។ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ហើយ។ ប្រៀបធៀបរវាងការចុះទី១ ដែលចាប់ពីឆ្នាំ២០១៧ តើយើងដោះស្រាយបានបញ្ហាអ្វីខ្លះ? មិនមែនជួបដើម្បីជួបទេ។ ជួបដើម្បីរកដំ​ណោះស្រាយសម្រាប់ធ្វើឲ្យមានការប្រសើរឡើង ទាំងរោងចក្រទាំងភាពងាយស្រួលឲ្យកម្មករ/​​ការិនី។ ពីមុនរោងចក្រមួយចំនួនធ្វើមិនត្រូវស្តង់ដាទេ ខ្វះច្រកចេញខ្វះទ្វារចូល ខ្វះខ្យល់ចូល បង្កើតឲ្យមានការដួលសន្លប់។ នៅទីកន្លែងខ្លះ ទៅពិនិត្យគឺខ្វះអុកស៊ី(ហ្សែន)។ ឥឡូវជាទូទៅ ស្ទើរតែទាំងអស់ហើយដែលបានកែសម្រួល ឲ្យមានពន្លឺ មានខ្យល់ចេញចូលបានត្រឹមត្រូវ។ កន្លែងដែលមិនទាន់មានកន្លែងទទួលទានអាហារ កន្លែងបំបៅកូន យើងបង្កើតឲ្យវាមានទៅ។

បេឡាសន្តិសុខសង្គម និយោជកជាអ្នកបង់ជំនួសកម្មករ

ពីមុន ការបង់បេឡាសន្តិសុខសង្គម យើងត្រូវបង់មួយខែ៣ ដុល្លារ ច្បាប់ត្រូវឲ្យក្មួយៗជាអ្នកបង់ កម្មករ/ការិនីរបស់យើងជាអ្នកបង់ ប៉ុន្តែដោយសារមានអន្តរាគមន៍និងធ្វើការស្រុះស្រួលជាមួយនឹងអ្នកវិនិយោគ យើងបានស្នើសុំឲ្យអ្នកវិនិយោគបង់ជំនួសដែលផ្ដល់នូវផលប្រយោជន៍សម្រាប់ក្មួយៗ ទាំងបច្ចុប្បន្ន មិនចាំបាច់បង់ដល់ទៅអនាគតទទួលបានប្រាក់សោធននិវត្តន៍។ ខ្មែរយើងហៅប្រាក់អាត្រែត … (​ប្រាក់សោធននិវត្តន៍គឹថៅ​កែ​ត្រូវបង់ពាក់កណ្តាល កម្មករ-កម្មការិនីពាក់កណ្តាល។ ប្រាក់ថែទាំសុខភាព ថៅកែបង់ ១០០ ភាគរយ) អញ្ចឹង​ទេ យើងបន្តអនុវត្ត ខ្ញុំបានការបញ្ជាក់បន្ថែមហើយ បើមានជំនួយបែបនេះ វាល្អសម្រាប់យើង។ ឥឡូវហ្នឹងគឺសម្រាប់ការថែទាំសុខភាពថៅកែបង់ទាំងអស់។

អត្ថប្រយោជន៍មុន/ក្នុងពេល/ក្រោយពេលមាតុភាព

ឥឡូវយើងបានដោះស្រាយបញ្ហាមួយទៀតសម្រាប់កម្មការិនី នៅតាមសេដ្ឋកិច្ចក្នុងប្រព័ន្ធ ហើយបុរសៗគួរកុំច្រណែនអី។ ក្មួយៗកំពុងទទួលបាននូវប្រាក់ក្នុងការឆ្លងទន្លេ បានប្រាក់ ៤០​ម៉ឺនកូនមួយ ៨០ម៉ឺនកូន ២ និង ១ លាន ២ សែន កូន៣ ហើយបន្ថែម ៥ លានរៀលពីខ្ញុំទៀត។ ឥឡូវកូន ៣ ហ្នឹងវាមិនសូវមានទេ មូលហេតុភ្លើងវាភ្លឺ តែភ្លើងភ្លឺពេកចូលទៅវាមិនបាន។ អញ្ចឹងបានត្រឹមតែ ២ហ្នឹងលួចលាក់ចូលទៅតាមទ្វារណាៗ ទៅចាប់កំ​ណើតទៅ។ នាងមិញទៅណាហើយ? … ដល់ទៅ ២នោះ សុទ្ធតែប្រុស ហើយកូនដំបូងមកមួយគូបណ្តោយ។ ឃើញពោះគាត់ធំ។ ឥឡូវហ្នឹង យើងអនុវត្តចាប់ពីមានផ្ទៃពោះមុនឆ្លងទន្លេត្រូវឧបត្ថម្ភ ៤ដង ពេលទៅពិនិត្យ។ ពីមុនយើងទៅពិនិត្យគឺគេគ្រាន់តែមិនយកប្រាក់។ ឥឡូវយើងទៅពិនិត្យផ្ទៃពោះ យើងទទួលបានប្រាក់ត្រឡប់មកវិញ។ ដល់ពេលឆ្លងទន្លេ យើងទទួលបានប្រាក់ ៤០ម៉ឺនរៀល មុនឆ្លងទន្លេ ៤ដងហ្នឹងបាន ៣២ ម៉ឺន ដល់ឆ្លងទន្លេរួចហើយ រហូតដល់កូនអាយុ ២ឆ្នាំ ត្រូវទទួលថែម ១០ដងទៀត។ (រដ្ឋមន្រ្តីកែសម្រួលប្រសាសន៍សម្ដេច ការឧបត្ថម្ភឡើងទ្វេដងពេលសម្រាលកូន ចាប់អនុវត្តពីខែសីហាទៅ)។

ឧបត្ថម្ភសាច់ប្រាក់កាត់បន្ថយមរណភាពមាតានិងទារក បង្កើនអាហារូបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះឆ្លងទន្លេ

ទោះបី ៤០ម៉ឺនក៏ដោយ ៨០ម៉ឺនក៏ដោយ វានៅតែជាចំនួនដែលប្រាក់របស់យើងទទួលបាន … ចាប់ពីថ្ងៃឆ្លងទន្លេ ការកំណត់មុនត្រឹមតែ ៤០ម៉ឺនទេ តែការកំណត់ក្រោយនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន គឺផ្តល់ ៨០ម៉ឺន។ បើមានកូនច្រើនជាងហ្នឹងៗ គេបន្ថែមទៅតាមហ្នឹង។ បន្ទាប់ពីហ្នឹងទៅ យើងត្រូវយកកូនទៅពិនិត្យ ១០ដង ម្តងត្រូវទទួល ៨ម៉ឺន ១០ ដងវាស្មើនឹង ៨០ម៉ឺន(ទៀត)។ ហ្នឹងហើយជាគោលនយោបាយជាក់លាក់ដោះស្រាយបញ្ហា មិនគ្រាន់តែបញ្ហាកាត់បន្ថយមរណភាពមាតានិងទារកទេ ប៉ុន្តែវាជាបញ្ហាអាហារូបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះឆ្លងទន្លេ និងកូនរបស់ខ្លួនដែរ។ បើអ្នកណាមានកូនញឹក អាមួយមិនទាន់ចប់ទទួលរបបផង អាមួយត្រូវទទួលរបបទៀតហើយ។

អតីតអភិបាលខេត្តមានកូនប្រសារធ្វើចៅហ្វាយខេត្ត។ ប្រដៅទៅថា ជំនាន់អញធ្វើ អញប្រយ័ត្នណាស់ជាមួយនាយករដ្ឋមន្រ្តីរូបហ្នឹង។ អស់ចៅហ្វាយខេត្តមិនដឹងប៉ុន្មានហើយ នៅ(តាកែវ)នេះ។ ស្រី បេន ដូចនៅក្នុងក្រុមប្រឹក្សាខេត្ត? អូ! នៅសមាជិកព្រឹទ្ធសភា។ ចាប់ពីថ្ងៃហ្នឹងទៅ មើលទៅចៅហ្វាយខេត្តមួយ​ៗ រាងហើយ។ ថ្ងៃហ្នឹង​រកស្ថិតិហើយ មានស្រូវប៉ុន្មាន មានពោតប៉ុន្មាន មានស្អីប៉ុន្មាន? នាយករដ្ឋមន្រ្តីសួរ នាយករដ្ឋមន្រ្តីនេះក្តាប់មិនបានគឺសួរហើយ។ បើសួរឆ្លើយមិនត្រូវ កុំប្រហែលឲ្យសោះ។ ពាក្យប្រហែលគឺកុំនិយាយជាមួយ ហ៊ុន សែន។ (អ៊ូច) ភា អត់ក្តាប់បានសោះ រឿងសំខាន់ជាងស្អីទៀត។

(១៥) អ្វីដែលទាក់ទិននឹងផលប្រយោជន៍ប្រជាជន​មិនមែនជារឿងតូចតាចទេ

ពេលខ្លះ យើងគិតថាការងារតូចតាច ដូចជាបញ្ហាទាក់ទងជាមួយនឹងស្រ្តីមានផ្ទៃពោះត្រូវបានចេញ ១៥ នាទីយ៉ាងតិចមុនម៉ោង។ ឥឡូវហ្នឹងបន្ថែមឲ្យជនពិការទៀត ឲ្យទទួលផលបែបនេះ ត្រូវចេញមុន។ មូលហេតុអីទៅបានឲ្យចេញមុន? កាលណាចាប់ផ្តើមដល់ម៉ោងចេញគឺប្រជ្រៀតគ្នាចេញ ដល់ប្រជ្រៀតគ្នាចេញ អ្នកមានផ្ទៃពោះអាចមានបញ្ហាប៉ះទង្គិច។ នោះហើយមិនមែនជាបញ្ហាដែលគេថាតូចតាចពេក នាយករដ្ឋមន្រ្តីមិនគួរធ្វើអារឿងហ្នឹងទេ។ អ្នកណាគិតធ្វើរបៀបនោះ ចាំខ្លួនឯងធ្វើនាយករដ្ឋមន្រ្តី ចាំធ្វើខ្លួនឯងទៅ … រឿងអ្វីដែលទាក់ទិននឹងផលប្រយោជន៍ប្រជាជន​មិនមែនជារឿងតូចតាចទេ។ បើទោះបីខ្លះចាត់ទុកថាវារឿងតូច គ្រាន់តែស្រ្តីមានផ្ទៃពោះក៏ចាំទៅនិយាយពួកថៅកែសុំចេញមុន ១៥ នាទីដែរ។ ដូចខ្ញុំបានបញ្ជាក់អញ្ចឹង ទ្វាររោងចក្រពេលយើងចេញទៅត្រូវប្រជ្រៀតគ្នា។ អ្នកដែលគេអត់មានផ្ទៃពោះគេចេះតែប្រុចៗទៅ ដល់យើងអ្នកមានផ្ទៃពោះ ត្រូវគេបុកទៅមានបញ្ហា។ មុនពេលជួបគ្នា ២០១៧ គឺអត់ទាន់មានរឿងនេះទេ អញ្ចឹងយើងត្រូវបន្តលើរឿងនេះឲ្យបាន។

រក្សាសន្តិភាព ធានាការអភិវឌ្ឍ, កម្មករចាត់ទុករោងចក្រជាឆ្នាំងបាយ ម្ចាស់រោងចក្រដឹងសុខទុក្ខកម្មករ

យើងត្រូវខិតខំរក្សាសន្តិភាពរបស់ប្រទេស។ បើគ្មានសន្តិភាពទេ កុំនិយាយដល់ការអភិវឌ្ឍ ខិតខំការពារតែជីវិតវាមិនគង់ផង ដូចជាកម្ពុជាធ្លាប់រងគ្រោះពីអតីតកាល។ កុំឲ្យប្រទេសយើងធ្លាក់ទៅរកសង្រ្គាមវិញ។ បើមានសង្រ្គាម កុំនិយាយពីរឿងធ្វើផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារាមអី ការបំផ្លិចបំផ្លាញវាធំធេងពេក ជីវិតមនុស្សស្លាប់រាប់លាននាក់​។ អំពាវនាវឲ្យមានការរួមគ្នារក្សាសន្តិភាពបាន គឺធានាដល់ការអភិវឌ្ឍប្រ​ទេស។ ការអភិវឌ្ឍរបស់យើងត្រូវទៅតាមជំហានបន្តិចម្ដងៗ។ សព្វថ្ងៃនេះ ប្រាក់ខែមិនអាចឡើងភ្លាមៗ ទេ។ បើគិតតែពីរឿងប្រាក់ខែខ្ពស់ ហើយរោងចក្របិទ តើអ្នកណាជាអ្នកខាតបង់? ត្រូវចាំចំណុចនេះ។ ត្រូវចាត់ទុករោងចក្រគឺជាឆ្នាំងបាយរបស់យើង។ ម្ចាស់រោងចក្រក៏ត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់កម្មករ។ ពេលកម្មករមានសុខភាពល្អ ធ្វើការបានល្អ ទិន្នផលខ្ពស់ វាក៏ផ្ដល់ផលប្រយោជន៍ដល់រោងចក្រ។ តាមរយៈនោះ រោងចក្រក៏មានចំណែកដើម្បីផ្ដល់ឲ្យកម្មករវិញរបៀបម៉េច?

ប្រាក់ឈ្នួលអប្បបរមា ២០០ ដុល្លារ គឺគ្រាន់តែកម្រិតមិនឲ្យទាបជាង ២០០ ប៉ុន្តែ បើអ្នកឯងឲ្យលើសដល់ ៣០០ ៤០០ … ៧០០ ដុល្លារ កាន់តែល្អ ឲ្យកាន់តែច្រើនកាន់តែល្អ។ ដើរជួបកន្លងទៅ នៅកំពង់សោមដូចជាពីរនាក់ប្ដីប្រពន្ធ ប្ដីបាន ៤៤០ដុល្លារ ប្រពន្ធ ៤៣០ដុល្លារ ហ្នឹង២នាក់ … ម្សិលមិញ អាមួយពោះធំពេលចូលដណ្ដឹងដែលម្ដាយមិនឲ្យនោះ ម្សិលមិញបានសម្ភាសន៍ជាមួយក្មួយស្រីម្នាក់ អ្នកតាកែវ តែទៅធ្វើការនៅកណ្ដាលស្ទឹងនោះ ព្រោះជិតព្រំដែនគ្នា។ ចូលដណ្ដឹង ម្ដាយមិនឲ្យទេ ដល់អញ្ចឹងខាងប្រុសទាក់ទងផ្ទាល់តែម្ដង ដល់អញ្ចឹងម្ដាយត្រូវតែឲ្យ។ ឥឡូវថាម្ដាយក្មេកពេញចិត្តសឹងអី។ ប្រាក់ខែគាត់ធម្មតាដល់ទៅ ៥០០ដុល្លារ ដល់ថែមម៉ោងបានដល់ជាង ៦០០ដុល្លារ ឯប្ដីធ្វើការសំ​ណង់បាន ៩០០ដុល្លារទៀត។

ធ្វើឲ្យរោងចក្រជាសហគមន៍សុខសាន្ត គ្មានគ្រឿងញៀន បងតូច/ធំ ដោះស្រាយវិវាទភ្លាមៗ

ប្រាក់ចំណូលអស់នេះកុំឲ្យវាបាត់ ដោយសារសង្រ្គាម ដោយសារតែចលាចល។ បើចលាចល គេបិទរោងចក្រនៅកម្ពុជា គេទៅបើកនៅកន្លែងផ្សេង។ ក្មួយៗត្រូវចាំ បើសិនរោងចក្រ/សហគ្រាសត្រូវបិទទ្វារ អ្នកដែលខាតបង់មុនគេគឺកម្មករ។ ពួកថៅកែគេនៅសល់ទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់គេ ប៉ុន្តែយើងគឺបាត់បង់។ ដូច្នេះ ត្រូវប្រឹងរួមគ្នាដើម្បីធ្វើកិច្ចការ ធ្វើឲ្យរោងចក្រទាំងអស់ក្លាយទៅជាសហគមន៍សុខសាន្ត ជាសហគមន៍ដែលគ្មានការប្រើប្រាស់គ្រឿងញៀន គ្មានបងតូចបងធំ មានការតែការយោគយល់គ្នា។ មានរឿងអ្វីកើតឡើង ត្រូវដោះស្រាយជាមួយគ្នាដោយការសន្ទនារវាងម្ចាស់រោងចក្រជាមួយនឹងកម្មករ/ការិនី ហើយត្រូវតែមានការចូលរួមពីអាជ្ញាធរ … (អ៊ូច) ភា ចាប់ពីត្រូវមាត់ថ្ងៃនេះ ពេលមានបញ្ហាតាមរោងចក្រ ត្រូវចុះដោះស្រាយ កុំចាត់ទុកថាជាបញ្ហាតូចតាច។ យើងស្គាល់ថៅកែ ស្គាល់កម្មករ។ យើងចុះមកសម្រុះសម្រួល។

កុំចាំមន្ទីរការងារ កុំចាំក្រសួងការងារ កុំចាំសហជីព។ ដោះស្រាយតាមរបៀបឈ្នះឈ្នះទាំងអស់គ្នាហ្នឹងទើបមានប្រសិទ្ធភាព។ ធ្វើម៉េចឲ្យរោងចក្រ/សហគ្រាសទាំងអស់ក្លាយទៅជាសហគមន៍សុខសាន្ត ហើយដែលវាជាផ្នែកមួយនៃការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព។ ធ្វើបានដូចនេះ ច្បាស់ណាស់ថា អ្នកវិនិយោគនឹងចេះតែចូលមក។ សព្វថ្ងៃនេះ ខ្លះនៅមានប្អូនមិនទាន់មានការងារធ្វើ ខ្លះមានកូនមិនទាន់មានការងារធ្វើ យើងត្រូវការវិនិយោគបន្ថែម។ អញ្ចឹងធ្វើគ្រប់វិស័យទាំងអស់។ មិញនេះម៉ាល់ឌីវមានប្រជាជនប៉ុន្មាន? ៥២ ម៉ឺននាក់ មិនមែន ៥ ម៉ឺនទេ តែ ៥២ ម៉ឺននាក់ទេ។ តែខេត្តតាកែវមានដល់ទៅជាង ១ លាននាក់។ (តាកែវ)មិនមែនជារដ្ឋមួយទេ។ ប៉ុន្តែប្រទេសខ្លះដូចជា Palau តែ ៥ម៉ឺននាក់ទេ នៅក្នុងប៉ាស៊ីហ្វិក។

(សំណេះសំណាលជាមួយកម្មការិនីមានផ្ទៃពោះម្នាក់)

គ្រាន់តែតៃកុងឡាន ក៏គេយោគយល់យើង(កម្មការិនីមានផ្ទៃពោះ)ដែរ ឲ្យអង្គុយក្នុង​ cabin។ គេឲ្យសម្រាកមុនកើតប៉ុន្មានខែ? អាស្រ័យលើសាមីខ្លួន ក្នុងរង្វង់ ៣ ខែហ្នឹង។ យើងអាចយកថា (សម្រាក)មុនមួយខែនិងក្រោយ ២ខែ។ ហ្នឹងសាមីខ្លួនគេអាចគិតខ្លួនគេ។ តើគេចង់សម្រាកកន្លះខែ ឬមួយខែមុន អញ្ចឹងបើសម្រាកកន្លះខែ(មុន) ហ្នឹងសល់ ២ខែកន្លះក្រោយ បើសម្រាកមួយខែមុន សល់២ខែក្រោយ។ មានសំណូមពរអីមកពូទេ? អត់ទេ។

(១៦) ម្ចាស់/អ្នកគ្រប់គ្រងរោងចក្រនិងតៃកុងឡានមានទឹកចិត្តយកអាសារអ្នកមានផ្ទៃពោះ

សម្ភាសន៍ហ្នឹងយើងបានស្ដាប់ទាំងអស់គ្នា។ ខ្ញុំអរណាស់ ទីមួយក្នុងក្របខណ្ឌរោងចក្រប្ដូរយើងពីកន្លែងដែលធ្លាប់ធ្វើការទៅកន្លែងដែលវាសុវត្ថិភាពជាង ងាយស្រួលជាង។ ហ្នឹងគឺជាការរីករាយមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់រោងចក្រនិងអ្នកគ្រប់គ្រងរោងចក្រជាមួយនឹងយើង។ ទីពីរ សូម្បីតែតៃកុងឡានឈ្នួលក៏គេផ្ដល់អាទិភាពឲ្យយើងដែរ។ គេមិនឲ្យជិះនៅខាងក្រោយ គេឲ្យមកជិះក្នុង cabin ជាមួយខាងមុខ … កុំថារឿងហ្នឹងជាបញ្ហាល្អិតល្អោច ដែលនាយករដ្ឋមន្រ្តីមិនគួរសួរ។ ការសាកសួររឿងនេះឲ្យយើងបានដឹងពីចិត្តជ្រះថ្លារបស់ម្ចាស់រោងចក្រនិងអ្នកគ្រប់គ្រងរោងចក្រ និងចិត្តជ្រះថ្លារបស់តៃកុងឡាន បានឲ្យយើងឃើញថាទឹកចិត្តប្រជាពលរដ្ឋរបស់យើង ចេះយកអាសាគ្នាគឺនៅកន្លែងនេះឯង។ ផ្ដាំផ្ញើទៅប្ដីផង ឥឡូវគេហៅ ម៉ែអាភ្លោះ អញ្ចឹងយើងហៅគេ ឪអាភ្លោះ វិញទៅ … រកឈ្មោះដាក់ទៅ …។

ថ្ងៃនេះ មិនចង់បន្ដទេព្រោះទៅដល់ផ្ទះវិញបាយៗ បាយហើយល្ងាចនេះសូមប្រយុទ្ធហើយ។ មិនដឹងថា សុន្ទរកថាកងពលលេខ៧០ ស្អីខ្លះទេ ស្អែកហ្នឹង។ គេឲ្យពាក់អាវទាហាន ព្រោះទៅសម្ពោធសមិទ្ធផលនៅកងពល​លេខ៧០។ ចុះជួបកម្មករ/ការិនីមានតែអាវខ្មៅ/ខៀវតែប៉ុណ្ណឹង ប៉ុន្ដែល្ងាចនេះមានការជួបជុំគ្នាមួយនៅទីលាន(​ហ្គោល) ជាថ្ងៃសម្រាក។ និយាយលក្ខខណ្ឌគ្នា ២០ម៉ែត្រ វាយdriverទៅ បើធ្លាក់នៅកន្លែងហ្នឹងវាស់ ២០ ម៉ែត្រ​ទៅមុខ​ ព្រោះឈរៗ មិនមែនលេងទេ។ ទើបពេញកម្លោះព្រឹកមិញ ព្រោះព្រលឹមឡើងកើតមុន។ ស្រាប់ចេញមកឃើញ​អាមួយគ្រឿងនោះបង្ហោះថាដោយសារសុខភាពធ្វើឲ្យជនផ្ដាច់ការកាន់តែវង្វេង។ ផ្ដាំទៅអ្ហែងទៅ ប្រពន្ធកូនអ្ហែងនៅស្រុកខ្មែរទេ ហើយអ្ហែងមិនមកស្រុកខ្មែរដោយសារអ្ហែងមានប្រពន្ធនៅក្រៅទៀត។ គិតតែសុខភាពអ្ហែងទៅ។ តិចងាប់មុនអញ …។

អ្នកដែលបានទទួលទាននំប៉័ងហើយប៉ុន្មាននាក់?(ច្រើន)។អញ្ចឹងបានជាដាក់ទឹកសុទ្ធ ទឹកក្រូច នំប៉័ង ព្រោះត្រូវក្រោកតាំងពីម៉ោង ១ ទៅ ២ ឥឡូវនេះសមរម្យហើយ។ ល្ងាចនេះនាំគ្នាសំរាក ហើយបើមិនសំរាកទេនាំគ្នារាំលេងទៅ​ ទាន់ភ្លេងនៅហ្នឹង ស្ដាយភ្លេង។ គេមកនៅហ្នឹង គេបានទទួលថវិកាដែរ ក្មេងៗមួយចំនួននាំគ្នារាំលេងទៅទាំងកណ្ដាលថ្ងៃត្រង់ហ្នឹង បើពិបាកពេកឡើងរាំលើឆាកហ្នឹងតែបណ្ដោយទៅ។ ហើយមានថវិកាតិចតួចទេគ្រាន់តែជាចំណងដៃ ម្នាក់ ២ ម៉ឺនរៀល។ ក្មួយៗមិនមែនមកជួបពូគឺដើម្បីប្រាក់នោះទេ គឺមកជួបដើម្បីពិនិត្យមើលនូវវឌ្ឍនភាព និងអ្វីដែលយើងធ្វើបាន។ ប្រាក់ខែក្មួយៗច្រើនជាង ២ ម៉ឺន នេះឆ្ងាយ។ សម្រាប់កម្មការិនីមានផ្ទៃពោះ ចំនួន ៧១៤ នាក់ ម្នាក់ៗទទួលបានថវិកា ២០០ ដុល្លារ ថែមទៀត។ បើម៉ែអាភ្លោះ​ថ្ងៃនេះបាន ១ ២០០ ដុល្លារតែម្ដង។ ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣ លាន រៀល និងក្រុមតន្ដ្រីសម័យ ៥ លានរៀល។

ចូលរួមអនុវត្ដសិទ្ធិបោះឆ្នោតថ្ងៃ ២៣ កក្កដា ២០២៣

សូមផ្ដាំផ្ញើក្មួយៗទាំងអស់សូមកុំភ្លេចទៅបោះឆ្នោតថ្ងៃទី២៣ កក្កដា ២០២៣ ខាងមុខនេះ។ ក្មួយៗនឹងបានឈប់សម្រាករយៈពេល ៣ ថ្ងៃ។ ការពិតទៅគឺក្មួយៗឈប់បានតែពីរថ្ងៃទេ គឺថ្ងៃសៅរ៍ទី២២ និងចន្ទ ទី២៤ កក្កដា ឯថ្ងៃទី២៣ គឺថ្ងៃបោះឆ្នោត។ ឈប់ ៣ថ្ងៃ តែ ១ថ្ងៃជារបបយើងស្រាប់ទេ។ ក្មួយៗនឹងទទួលបាន​បៀវត្សរ៍។ ចលនាណាក៏ដោយ ពិតមែនតែវាជាសិទ្ធិ ក៏ប៉ុន្ដែវាគួរទេមួយភូមិ ១០០គ្រួសារទៅបោះឆ្នោត ៩៨គ្រួសារ​ហើយ ឯងនៅសល់ ២គ្រួសារហ្នឹង? តើថ្ងៃក្រោយមើលមុខគេម៉េចទៅ ហើយត្រូវបានគេកត់សម្គាល់ថាជាជនប្រឆាំង​នឹងការបោះឆ្នោត ហើយពាក់ព័ន្ធនឹងមេក្លោងក្បត់ជាតិ ៣ជំនាន់ដែលវាឲ្យធ្វើអញ្ចឹង។ ថ្ងៃក្រោយយើងរស់នៅជាមួយគេវាពិបាក។ យើងត្រូវអនុវត្ដសិទ្ធិរបស់យើងក្នុងពេលខាងមុខនេះ។ ជ្រើសរើសគណបក្សណាដែលមានលទ្ធភាពផ្ដល់សេចក្ដីសុខ សេចក្ដីចម្រើនឲ្យអ្នកទាំងអស់គ្នា។

សូមបន្ដបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដើម្បីការអភិវឌ្ឍ និងសន្ដិភាព ជម្រើសដែល​ល្អជាងគេគឺបន្ដបោះឆ្នោតឲ្យគណបក្សប្រជាជនដើម្បីធានាការអភិវឌ្ឍទាំងអស់គ្នា។ សូមអរគុណ ដែលបោះឆ្នោតឲ្យគណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដីនៅឆ្នាំ២០២២ កន្លងទៅ។ សង្ឃឹមថាឆ្នាំ២០២៣ ទទួលបាននូវសន្លឹកឆ្នោតសាជាថ្មីដើម្បីឲ្យគណបក្សប្រជាជនមានលទ្ធភាពដឹកនាំការងារប្រទេសបន្ដទៀត។ សូមផ្ដាំផ្ញើក្មួយៗ សួរសុខទុក្ខជីដូនជីតា ឪពុកម្ដាយ ដែលមិនបានមក អរគុណពួកគាត់ដែល​បានរួមចំណែកការលំបាកជាមួយពូតាំងពីដំណាក់កាលលំបាកបំផុតរបស់ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ មកកាន់​ដំ​ណាក់កាលរបស់ក្មួយៗដែលមានសេចក្ដីសុខ។ ជូនពរចំពោះក្មួយទាំងអស់ និងអ្នកចូលរួមទាំងអស់ សូមប្រកបតែសេចក្ដីសុខ សេចក្ដីចម្រើន និងពុទ្ធពរ ព្រមទាំងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

**********

Selected Comments Samdech Techo Hun Sen,
Conversation with workers in Tram Kak district, Takeo province

[Unofficial Translation]



CNV: 11/06/2023

(1) Indicating deploying factories in the provinces and cities – the policy since 1999

I am happy to meet with workers in Tram Kak district of Takeo province after (I have met already workers in) Sihanoukville, Phnom Penh, Kampong Speu, Kampong Chhnang, and Kandal […] workers meetings remain to be done are in Pursat, Kampong Cham, Svay Rieng. At this point, what does it show? It presents a vision of factory deployment policy to address employment an indication since early 1999, started from the forum between the government and the private sector. Our aim was to orientate people movement not to move to the capital of Phnom Penh […] now the factories are scattered in 25 provinces/cities, almost all, just less or more. Some are functioning within the framework of craftmanship, some are small and medium enterprise frameworks that deal with jobs creation on the spot […]

(2) Takeo province attracted the fourth largest investment after Phnom Penh, Kampong Speu and Kandal

[…] We need to diversify investment. We had to establish the necessary infrastructure to attract investment. Whichever provincial governor is smart, s/he can attract […] and benefit from investments. Takeo has become the fourth province with the largest number of factories and workers. The first is Phnom Penh, the second is Kampong Speu, the third is Kandal and the fourth is Takeo […] these show the effectiveness of the government’s policy to attract and distribute investments […]

(3) No factory in the province, either outflux for jobs or working in agriculture

If there are no factories here and in (other) provinces where there are up to 58,000 workers, you may ask what are the workers doing now? In Tram Kak district, there are 20 factories with 17,000 workers. We may raise the question that if the 86 factories are not here present, what are they doing now? Clearly, the answer comes in two forms. One is that you are looking for a job in Phnom Penh or in a province with a factory. You have to move away from your family to rent a house there. The second thing is that you are working with your parents or your family as a farmer or a craftsman or a small shopkeeper […]

(4) Agriculture with means to cultivate, better rice variety, machinery, reduction of labor force (because there are capital inputs) from the industrial sector

[…] How to deal with the labor force in agriculture today is different from before. In the past, we used cows and buffaloes to plough in agriculture. As the families receive incomes from (their descendants) who work in factories, enterprises and companies, there is this trend of using machinery in agriculture. They are so related […] Cambodia’s economy is changing. Previously, most of the people farmed, whether there was or was no water. They grew rice depending on the sky. Now they are still cultivating rice in tradition al way, but there are better means, better rice seeds, more agricultural machinery, less labor in the agricultural sector, but higher incomes (due to capital inputs) coming from the industrial sector […]

(5) Nearly 6 billion USD per year from industrial labor

The total annual income from labor in industry and other sectors in the country is US$ 3 billion, plus, income from labor abroad US$ 2.7 billion. The total amount we get is nearly US$ 6 billion, and they go into people’s pockets. Please note that the Royal Government does not tax the minimum wage of workers or civil servants. (Theoretically) whoever has an income is required to pay a tax. Me too, […] however, paying the tax will be beneficial for us in the future […]

(6) There are 68 factories in Takeo province, but 20 factories in Tram Kak district

The necessary infrastructure is designed to attract investment and create jobs in rural areas. Just in Tram Kak district, there are 20 factories. That is not a small number. Across the province, there are 68 factories with more than 50,000 workers, nearly 60,000 […] (you may calculate to know that how much money) per month falls into (Takeo) – the income from the laborers in factories/enterprises is about 182 million US dollars. If we add incomes of workers from Takeo who work in foreign countries such as Thailand, Malaysia, Japan, South Korea or other countries, the income will be almost 200 million US dollars. That is a result that specifically comes from the policy to attract investment and promote development […]

(7) Garment exports increased from US$ 200 million in 1997 to US$ 13 billion

In the beginning, we had more than 60 factories (across the country), about 80,000 workers were paid US$ 40/month in 1997 […] as of present, the number of factories increased by nearly 1,400 with about 800,000 workers. This number only applies to the garment and footwear sector, not to other sectors other than the garment industry […] the export size in 1997 was just over US$ 200 million […] garment exports now reach US$ 13 billion. In total, our trade volume in 2022 was US$ 52 billion, of which exports was US$ 29 billion […]

(8) Eliminate extremist politics from Cambodia, ensure peace, political stability and development

Obviously (where are the results of) the works that you are benefiting coming from? It does not come from any opposition group, but from the leadership of the Royal government led by the Cambodian People’s Party. All the opponents did was simply telling foreigners not to invest in Cambodia, not to buy goods from Cambodia and to call for sanctions on Cambodia. We are in the process of taking measures in response to the extremists. We must get rid of extremism that destroys their own nation […] even some of our opponents who have children working in factories have resorted to supporting those who destroy workers’ rice pots. We are looking for ways to get rid of this group. Eliminate extremist politics from Cambodia to ensure that Cambodia will have peace, political stability and development day after day […]

(9) Cambodia’s economic growth of 5.2% (2022) and 5.6% (predicted for 2023)

Cambodia’s economy in 2022 grew only 5.2% and this year’s forecast is 5.6% […] I apologize to those who know my phone number and come to comment/advise on this or that issue. I have no chance read all of the comments. Just saw them. I do not even hav time to look at the content. Maybe I will have to clear it out again. One of them has reminded me of him as one of my god-brother who used to meet me somewhere, and even how we fought together. I just answered a few lines. I would never forget anyone, but your story was not right […]

(10) For improvements of factory-workers relationship and convenience of workers

We meet to find solutions and improvement for both the factory and the convenience for workers. In the past, some factories did not meet the standard, like they lacked exits, doors, ventilation, all of which caused fainting. In some places, we checked to see that they lacked oxygen […]

Pregnant women should be discharged from work at least 15 minutes early. It is not a small matter that the Prime Minister should not involve in. Whoever thinks of doing otherwise, s/he may wait to do her/his ways when s/he becomes the Prime Minister […] anything related to the interests of the people is not a trivial matter to me […] That the female workers with pregnancy are allowed to ride in the front cabin with the drivers is a good thing […] do not say that this is a small issue that the Prime Minister should not concern about. Having probed into this story helps us know the sincerity of the factory owners and factory managers and the sincerity of drivers who showed us that the spirit of helping each other […]

No comments:

Post a Comment