Tuesday, June 06, 2023

សម្តេចតេជោ ហ៊ុន សែន ៖ វិស័យយុត្តិធម៌ និងវិស័យជាច្រើន ត្រូវបានរស់ឡើងវិញក្រោយផ្តួលរំលំរបបប៉ុល ពត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា និស្សិតខ្លះនៅពេលធ្វើកំណែទម្រង់វិស័យយុត្តិធម៌កើតឡើង គឺនិស្សិតទាំងនោះមិនទាន់កើតនោះទេ ដូច្នេះបានជាត្រូវការចាស់ទុំខ្លះ រៀបរាប់ពីដំណើររឿងថា តើវិស័យយុត្តិធម៌នៅកម្ពុជាមានដំណើរការវិវត្តន៍ដូចម្តេចខ្លះ? 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី ដែលបានបញ្ចប់ការសិក្សាសរុបចំនួន ១៨៣៥ នាក់។

សម្តេចតេជោ ហ៊ុន សែន បន្តថា នៅចំណុចនៃដំណើរការវិវត្តន៍នេះ កុំនិយាយឡើយដល់វិស័យយុត្តិធម៌ គឺប្រទេសកម្ពុជាយើងអ្វីៗ ក៏បានស្លាប់ទាំងអស់ដែរ ស្លាប់ទាំងប្រពៃណី សាសនា ទៅទាំងអស់ ដល់ពេលរស់ឡើងវិញ គឺក្រោយពេលផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត។ ជាការពិតវិស័យយុត្តិធម៌ នៅក្នុងកំឡុងពេលកាលនោះ ក៏បានរៀបចំឡើងវិញ ជាបណ្តើរៗ ជាដំណាក់រហូតមានរចនាសម្ព័ន្ធ និងរបៀបរៀបរយដូចបច្ចុប្បន្ននេះ៕







No comments:

Post a Comment