(ភ្នំពេញ)៖ ឯកឧត្តមកិតិ្ដនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីរាជការទាំងអស់នៃ អគ្គលេខាធិការដ្ឋានក្រមប្រឹក្សាធម្មនុញ្ញ សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងា «សម្ដេចកិត្តិសង្គហបណ្ឌិត»។
ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំមានសេចក្តីរំភើបរីករាយដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ «សម្តេចកិត្តិសង្គហបណ្ឌិត» ដែលបានទទួលព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជា «សម្តេចកិត្តិសង្គហបណ្ឌិត» តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ។
ការទទួលបានសេចក្តីប្រោសព្រះរាជទានគោរមងារ ប្រកបដោយមហាកិត្តិយសខាងលើ គឺពិតជាសក្តិសម នឹងគុណសម្បត្តិរបស់សម្តេច ជាអ្នកដឹកនាំជាន់ខ្ពស់មួយរូប ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ និងបានយក អស់កម្លាំងកាយ ចិត្ត ផ្សារភ្ជាប់ជានិច្ច ក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិ ជាអាទិ៍បានគោរពដេីរតាម ដោយស្វាមីភក្តិ ការដឹកនាំដ៏ភ្លឺស្វាង ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំប្រទេសចេញផុតពីសង្គ្រាម បែកបាក់ ទ្រុឌទ្រោម មកជាប្រទេស មានសុខសន្តិភាព ពេញបរិបូរណ៍ សេដ្ឋកិច្ចសង្គមមានការរីកចម្រេីន ប្រជារាស្ត្ររស់នៅប្រកបដោយសុខដុម រមនា ក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមជូនពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ខាងមុខនេះ ជូន សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
No comments:
Post a Comment