នៅក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងជាង៩៥ គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងឃើញគ្រប់គ្នាពីសមិទ្ធផលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានគណបក្សប្រជាជនកម្ពុជាកាន់អំណាច សុខសន្តិភាព កើតឡើងទូទាំងប្រទេស បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរគ្រប់ទីកន្លែង មានសិទ្ធិសេរីភាពពេញលេញ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ហើយសម្តេចសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣បន្តទៀត៕
No comments:
Post a Comment