Tuesday, June 07, 2022

សេចក្តីថ្លែងការណ៍នៃការសង្កេត របស់អន្តរសភាអាស៊ាន ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នីតិកាលទី៥

ថ្ងៃ ចន្ទ ៧ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦រាជាធានី​ភ្នំពេញ​ ថ្ងៃទី០៦ ខែ​មិថុនា ឆ្នាំ២០២២

 តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) មកពីប្រទេសសមាជិកចំនួនរូប បានចូលរួមជាអ្នកសង្កេតការណ៍ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ នៅកម្ពុជា។ បរិយាកាសផ្លូវច្បាប់នៃការប្រព្រឹត្តទៅរបស់ការបោះឆ្នោតឃុំ-សង្កាត់ គីពិតជារក្សាបាននូវទិដ្ឋភាពមិនខុសពីការបោះឆ្នោតឃុំសង្កាត់កាលឆ្នាំ២០១៧ ឡើយ ពោលគឺត្រូវបានគ្រប់គ្រងដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានអនុម័តកាលពីឆ្នាំ២០១៥។


ក្នុងបេសកកម្មសង្កេតការណ៍នេះ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំ
គ.ជ.ប
និងគណបក្សនយោបាយនានារួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន
គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ដូចជាវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលមានសមាជិកមកពីអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងសមាគមន៍នានាកិច្ចប្រជុំបាន
ផ្តល់
ឱកាសឱ្យគណៈប្រតិភូបង្ហាញនូវទស្សនៈទូលំទូលាយលើដំណើរការបោះឆ្នោត ច្បាប់និង បទប្បញ្ញត្តិ និងការអភិវឌ្ឍនយោបាយនៅកម្ពុជា។

ការវិនិច្ឆ័យរបស់គណៈប្រតិភូអន្តរសភាអាស៊ាន ត្រូវបានសន្និដ្ឋានឡើងតាមរយៈផ្ទៀងផ្ទាត់រវាងការចូលរួមពិនិត្យដោយផ្ទាល់ទៅនឹងព័ត៌មានដែលបានផ្តល់ជូននៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ហើយយើងបានធ្វើការសន្និដ្ឋានដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងយើងបានសង្កេតមើលដំណើរការបោះឆ្នោតទាំងមូលក្នុងថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃបើកដល់ការបិទការិយាល័យបោះឆ្នោត ដែលក្នុងនោះក៏រួមមានដំណើរការរាប់សន្លឹកឆ្នោតផងដែរ

នៅថ្ងៃបោះឆ្នោត គណៈប្រតិភូបានចុះពិនិត្យការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ដោយបានត្រួតពិនិត្យមើលនូវគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោត ចាប់ពីពេលបើករហូតដល់បិទការបោះឆ្នោត។ បន្ទាប់ពីការិយាល័យបោះឆ្នោតត្រូវបានបិទ តំណាងគណៈប្រតិភូរបស់យើង រួមជាមួយនឹងតំណាងមកពីគណបក្សនយោបាយផ្សេងៗទៀត អង្គការក្រៅរដ្ឋាភិបាល និងអ្នកសង្កេតការណ៍ក្នុងស្រុក ក៏បានចូលរួមសង្កេតមើលដំណើរការរាប់សន្លឹកឆ្នោត និងការបញ្ចូលទិន្នន័យផងដែរ។

តំណាងគណៈប្រតិភូអន្តរសភាអាស៊ានបានសង្កេតឃើញថា ការបោះឆ្នោតពិតជាប្រព្រឹត្តទៅដោយរលូន និងដោយសន្តិវិធី ដោយមិនមានការគំរាមកំហែង ការបង្ខិតបង្ខំ ឬហង្សានៅតាមការិយាល័យបោះឆ្នោតដែលបានចុះពិនិត្យឡើង។ ដូចបានលើកឡើងខាងលើ បន្ទាប់ពីបិទការិយាល័យបោះឆ្នោត តំណាងគណៈប្រតិភូបានចូលរួមសង្កេតការណ៍រាប់សន្លឹកឆ្នោត និងការបញ្ចូលទិន្នន័យនៅតាមការិយាល័យបោះឆ្នោតផ្សេងៗ ដែលអាចវាយតម្លៃបានថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយបើកចំហ និងមានតម្លាភាព។

ដំណើរការបោះឆ្នោតនេះ ត្រូវបានប្រព្រឹត្តឡើងស្របតាមច្បាប់ជាតិ និងតាមលក្ខណៈបច្ចេកទេសមួយដែលមានប្រសិទ្ធភាព។ ការបោះឆ្នោតត្រូវបានបញ្ចប់ដោយជោគជ័យក្នុងបរិយាកាសសន្តិភាព និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដោយបានបង្ហាញពីភាពត្រឹមត្រូវកម្រិតខ្ពស់ និងឥរិយាបថដ៏សមរម្យរបស់អ្នកបោះឆ្នោត ដោយឈរលើគោលការណ៍គោរពគ្នា និងមានទំនួលខុសត្រូវ។

ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២នៅកម្ពុជា បានប្រព្រឹត្តទៅដោយសន្តិវិធី និងរលូនក្នុងលក្ខណៈសេរី ត្រឹមត្រូវ និងមានតម្លាភាព ដែលក្នុងនោះមានគណបក្សនយោបាយចំនួន១៧ បានចូលរួមដោយសេរីក្នុងដំណើរការបោះឆ្នោតទាំងមូល ដោយមិនមានការរំខានណាមួយឡើង។ ភាគីនីមួយៗមានឱកាស និងសិទ្ធិស្មើគ្នាចំពោះមុខ
ច្បាប់។ នេះ​
អាចបង្ហាញ​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ពហុបក្ស ​ដែល​កំពុង​ដំណើរការ​យ៉ាង​ល្អ​នៅ​កម្ពុជា។

ចំនួន​អ្នក​ទៅ​បោះឆ្នោតនៅកម្ពុជា ​គឺ​ជា​ចំនួន​មួយ​ក្នុង​ចំណោម​អ្នក​ទៅ​បោះឆ្នោត​ច្រើន​បំផុត​ក្នុង​ពិភពលោក​ប្រមាណ ជា ៧៨%។ អ្នកបោះឆ្នោតអាចចូលរួមដោយសេរី មិនមានការភ័យខ្លាច ឬការបំភិតបំភ័យណាមួយឡើយ។ ការិយាល័យបោះឆ្នោតត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ ដែលអនុញ្ញាតឲ្យអ្នកបោះឆ្នោតអាចចូលបានដោយ សេរី និងពេញលេញ ដែលបោះឆ្នោតជ្រើសរើសតំណាងមូលដ្ឋានដែលខ្លួនពេញចិត្ត។

ប្រព័ន្ធតម្លាភាពត្រូវបានបង្កើតឡើង ដើម្បីធានាឱ្យអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ អាចតាមដានយ៉ាងដិតដល់នូវដំណើរការបោះឆ្នោតទាំងមូល។ ការរាប់សន្លឹកឆ្នោតចំណាយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយប្រើយន្តការដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាព ដោយមានការចូលរួមពីអ្នកសង្កេតការណ៍ទាំងអស់ ដែលធ្វើ​ឱ្យ​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោតនៅកម្ពុជា គួរ​ឱ្យ​ទុក​ចិត្តបាន និង​ត្រឹមត្រូវ​។

អន្តរសភាអាស៊ានគាំទ្រដល់ការប្រព្រឹត្តទៅនៃការបោះឆ្នោតពហុបក្ស ដោយសេរី យុត្តិធម៌ និងទៀងទាត់ ដែលជាមធ្យោបាយប្រជាធិបតេយ្យ ក្នុងការប្រកួតប្រជែងសម្រាប់ការិយាល័យសាធារណៈនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ គណៈប្រតិភូអន្តរសភាអាស៊ាន មានបំណងចង់បញ្ចប់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយជោគជ័យ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចអនុវត្តសិទ្ធិក្នុងនាមជាប្រជាពលរដ្ឋ និងសិទ្ធិនយោបាយ តាម
រយៈការបោះឆ្នោតដោយផ្ទាល់
និងជាសកល តាមរយៈការបោះឆ្នោតសម្ងាត់ ដែលគ្រប់គ្រងដោយច្បាប់ជាតិ និងអន្តរជាតិ។

ជាក់ស្តែងយើងសង្កេតឃើញថា ការិយាល័យបោះឆ្នោតទាំងអស់ត្រូវបានចូលរួមសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ដោយបុគ្គលិកដែលមានសមត្ថភាព និងមានបំណងចង់ជួយសម្រួមលដល់អ្នកបោះឆ្នោត ព្រមទាំងត្រូវបានបំពាក់គ្រប់គ្រាន់ជាមួយនឹងសម្ភារៈចាំបាច់នានា ដែលរួមមានបញ្ជីឈ្មោះអ្នកបោះឆ្នោត សន្លឹកឆ្នោត តែម និងហឹបឆ្នោតទទេ ដែលបញ្ជាក់ដោយអ្នកបោះឆ្នោតទីមួយនៃគ្រប់ការិយាល័យបោះឆ្នោតនីមួយៗ។

អាជ្ញាធរកម្ពុជាបានបំពេញកាតព្វកិច្ចក្នុងការធានាបាននូវសុវត្ថិភាព និងសន្តិសុខយ៉ាងពេញលេញ សម្រាប់អ្នកចូលរួមទាំងអស់ក្នុងដំណើរការបោះឆ្នោតនេះ ដែលក្នុងនោះក៏រួមមានអ្នកសង្កេតការណ៍អន្តរជាតិជាច្រើន ដែលបានចុះឈ្មោះក្នុងបេសកកម្មសង្កេតការណ៍នៅកម្ពុជាផងដែរ

គណៈប្រតិភូអន្តរសភាអាស៊ាន សូមអបអរសាទរដល់ប្រជាជនកម្ពុជាចំពោះការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ប្រកបដោយជោគជ័យ។










































No comments:

Post a Comment