Wednesday, February 16, 2022

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសុំជំនួយដើម្បីអភិវឌ្ឍន៍ជាតិមិនមែនសម្រាប់បង្ហើយផ្ទះបាយខ្លួនឯងឡើយ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមកមានការលើកឡើងថា រដ្ឋាភិបាលកម្ពុជាជារដ្ឋាភិបាលស្មូម និងថា សម្តេចជាមនុស្សពូកែសុំគេណាស់។ សម្តេចថា នេះជាការពិតហើយ សម្តេចពិតជាពូកែសុំមែន តែសូមបញ្ជាក់ថា ការសុំនោះមិនមែនយកមកបង្ហើយផ្ទះបាយរបស់ខ្ញុំនោះទេ គឺដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិប៉ុណ្ណោះ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធស្ពាន ៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ៣៥លានដុល្លារ ជាជំនួយរដ្ឋាភិបាលជប៉ុន។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចពូកែសុំពីបណ្តាប្រទេសជាម្ចាស់ជំនួយផ្សេងៗដែលជាមិត្ត យកមកកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន ស្ពាន ថ្នល់ សាលារៀន ដែលសុទ្ធសឹងជាការបម្រើអោយសេចក្តីត្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋទូរទាំងប្រទេសតែម្តង៕







No comments:

Post a Comment