Thursday, November 11, 2021

សារព័ត៌មាន The Hill៖ «មហារីកនយោបាយកំពុងលេបត្របាក់ លទ្ធិប្រជាធិបតេយ្យនៅអាមេរិក»

 

(ប៉េកាំង)៖ អត្ថបទថ្មីមួយដែលចេញផ្សាយដោយ គេហទំព័រព័ត៌មាននយោបាយអាមេរិក «The Hill» បានលើកឡើងថា «ជំងឺមហារីកនយោបាយកំពុងលេបត្របាក់ លទ្ធិប្រជាធិបតេយ្យអាមេរិក បន្តិចម្ដងៗហើយ»។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

អត្ថបទខាងលើនេះ បានកត់សម្គាល់ឃើញថា «អាមេរិកមិនមែន ជាប្រទេសប្រជាធិបតេយ្យសុទ្ធសាធទៀតនោះទេ។ ប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពរបស់វា បានផ្ដល់ឱ្យជនជាតិភាគតិច គ្រប់គ្រងភាគច្រើនហើយ»។ អត្ថបទនេះ បានពន្យល់ទៀតថា «ប្រជាពលរដ្ឋនៃប្រទេសប្រជាធិបតេយ្យ គួរតែយកសុខុមាលភាពរបស់ប្រទេសជាអាទិភាព ជាជាងផលប្រយោជន៍បុគ្គល ប៉ុន្តែស្ថានការណ៍នាពេលឥឡូវនេះ គឺផ្ទុយស្រឡះតែម្ដង។ ទន្ទឹមនឹងនោះ ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ត្រូវបានបែងចែកយ៉ាងដាច់ពីគ្នាតែម្ដង»។

អត្ថបទនេះ បានលើកឡើងរឿងរសើបមួយថា «ការបែកបាក់រវាងពូជសាសន៍ កំពុងតែរីករាលដាលខ្លាំងឡើងៗ ជាងពេលណាៗទាំងអស់ ក្នុងសហគមន៍អាមេរិក។ អ្វីដែលអាក្រក់ជាងនេះទៅទៀត គឺរដ្ឋាភិបាលដែលអសមត្ថភាព មិនថាច្បាប់របស់គណបក្សណាទេ គឺមិនបានឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រទេស និងសាធារណៈជនឡើយ ដែលបង្កឱ្យមានកំហឹង ការជំទាស់ប្រឆាំង ការអាក់អន់ចិត្ត និងការជេរប្រមាថ ដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។ រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋជិត ៨០ភាគរយ មិនមានទំនុកចិត្តលើរដ្ឋាភិបាលទៀតនោះទេ»៕



No comments:

Post a Comment