Thursday, October 21, 2021

រដ្ឋបាលសាលាខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងប្រើប្រាស់កម្មវិធី Zoom

កោះកុង៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង និងជាប្រធានក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាខេត្ត បានសម្របសម្រួល បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងប្រើប្រាស់កម្មវិធី Zoom។


នាឱកាសនោះ លោក អ៊ុក សុតា បានលើកឡើងថា ក្នុងបរិបថកូវីដ-១៩ មន្ត្រីរាជការត្រូវអនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ហើយបច្ចុប្បន្នដោយសារការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះតម្រូវឱ្យការប្រជុំតាមប្រព័ន្ធ អនឡាញ ពិតជាត្រូវការចាំបាច់។ 


លោកបានបន្តថា ដោយមានការគាំទ្រពីសំណាក់លោកអភិបាលខេត្ត ក្រុមការងារព័ត៍មានវិទ្យាខេត្ត បានលើកយកកម្មវិធី Zoom ដើម្បីងាយស្រួល ក្នុងការរៀបចំកិច្ចប្រជុំនានានៅតាមមន្ទីរ អង្គភាព ហើយកិច្ចការនេះ អភិបាលខេត្ត បានយកចិត្តទុកដាក់បំផុត និងធ្វើយ៉ាងណាឱ្យក្រុមការងារធ្វើបទបង្ហាញ ដែលអាចយកទៅអនុវត្តការងារនៅមន្ទីរ អង្គភាព បានល្អប្រសើរ ងាយស្រួល រហ័ស ទាន់ពេលវេលា និងចំណាយតិច។ 


ជាមួយគ្នាលោកក៏បានសំណូមពរសមាជិកទាំងអស់យកចិត្តទុកដាក់ ស្តាប់បទបង្ហាញ ដើម្បីទទួលបានចំណេះដឹងថ្មីនេះ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សង្ឃឹមថាលោក លោកស្រី ជាមន្ត្រីជំនាញបន្តយកចិត្តទុកដាក់ ក្នុងការរៀបចំកិច្ចប្រជុំជូនថ្នាក់ដឹកនាំ និងរៀបចំព័ត៌មាន របស់អង្គភាពឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាផងដែរ៕






No comments:

Post a Comment