Monday, October 11, 2021

ពិធីបើកកិច្ចប្រជុំស្តីពីការពិនិត្យលើវឌ្ឍនភាពការងារ សម្រាប់ត្រៀមការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ

ព្រះសីហនុ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារ សម្រាប់ត្រៀមការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ  ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងគណៈកម្មាធិការគណបក្សខេត្ត  ក្រុងស្រុក ឃុំសង្កាត់នៃខេត្តព្រះសីហនុ។ 

លោក សាយ សំអាល់ ប្រធានក្រុមការងារបានបន្តជំរុញឱ្យសមាជិកសមាជិកាក្រុមការងារបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការចុះមូលដ្ឋានឱ្យបានខ្លាំងក្លា។ ជាមួយគ្នានេះ  លោកក៏បានថ្លែងការកោតសរសើរ  និងវាយតម្លៃខ្ពស់  ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុងស្រុក និងឃុំសង្កាត់នាពេលកន្លងមក  ទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំង  ព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។ ក្នុងនោះ លោកបានបន្តលើកទឹកចិត្តមន្ត្រីទាំងអស់ ឱ្យធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះនេះគឺជាមូលដ្ឋាននៃ ភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។ 

លោកប្រធានក្រុមការងារ បានថ្លែងថាចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានណែនាំដល់សមាជិកសមាជិកាទាំងអស់  ត្រូវយកចិត្តទុកដាក់ខ្ពស់ជំរុញប្រជាពលរដ្ឋ  រស់នៅក្នុងភូមិឃុំសង្កាត់ដែលបានចុះឈ្មោះបោះឆ្នោតរួច ឱ្យទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងជំរុញអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុឱ្យចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ដែលពួកគាត់រស់នៅចាប់ពីថ្ងៃទី១២ ខែ តុលា ដល់ថ្ងៃទី៣០  ខែវិច្ឆិកាឆ្នាំ២០២១ និងត្រៀមសម្រាប់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ និងការបោះឆ្នោតនាអាណត្តិក្រោយៗទៀត  ដើម្បីគណបក្សប្រជាជនកម្ពុជា  បន្តដឹកនាំ  និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនខ្លាំងលើគ្រប់វិស័យបន្ថែមទៀត ព្រមទាំងថែរក្សា  ការពារសុខសន្តិភាព  ដែលកម្ពុជារកបានដោយលំបាកនេះ  បានគង់វង្សយូរអង្វែងតរៀងទៅ៕









No comments:

Post a Comment